លើកតម្កើនផលិតផលកាហ្វេ, វិនិយោគិនខ្មែរប្រមូលទិញគ្រាប់កាហ្វេពីកសិករ យកមកផលិតកែច្នៃផ្គត់ផ្គង់ទីផ្សារក្នុងស្រុក ជាមួយតម្លៃសមរម្យ បន្ថយការនាំចូលពីបរទេស

20-02-2026 14:34

(ភ្នំពេញ)៖ គីរីកាហ្វេ (Kiri Coffee) គឺជាឈ្មោះប្រេនកាហ្វេរបស់កូនខ្មែរ ដែលស្រឡាញ់ ចូលចិត្ត និងចង់ជួយដល់កសិករដែល​ដាំដុះកាហ្វេក្នុងស្រុក ដើម្បីឱ្យពួកគាត់មានទីផ្សារ និងបង្កើតការផលិតឱ្យបានកាន់តែច្រើន ដើម្បីកាត់បន្ថយនូវការនាំចូលពីបរទេស។

លោក ជិន ជ័យាបុត្រ ជាវិនិយោគិនខ្មែរ ដែលប្រមូលទិញកាហ្វេពីកសិករនៅខេត្តមណ្ឌលគិរី បានបញ្ជាក់ឱ្យដឹងថា គីរីកាហ្វេ (Kiri Coffee) គឺជាកាហ្វេខ្មែរសុទ្ធ ដាំដុះដោយខ្មែរ រសជាតិខ្មែរ។ លោកថាក្រុមការងាររបស់លោកបានប្រមូលទិញគ្រាប់កាហ្វេនៅខេត្តមណ្ឌលគិរី មកផលិតកែច្នៃ និងផ្គត់ផ្គង់ជូនដល់បណ្តាហាងកាហ្វេនានាក្នុងតម្លៃសមរម្យ។

នៅឆ្នាំ២០២៥កន្លងទៅ លោកបានប្រមូលទិញគ្រាប់កាហ្វេស្រស់ ពីបងប្អូនកសិករខ្មែរ បានបរិមាណជិត៧០០តោន(កាហ្វេស្រស់) ជាមួយតម្លៃទីផ្សារសមរម្យ។

លោកបន្តថា «ក្រុមការងារគីរីកាហ្វេ ធានាផ្គត់ផ្គង់គ្រាប់កាហ្វេសុទ្ធរបស់ខ្មែរ ១០០% ជូនដល់អតិថិជន និងម្ចាស់អាជីវកម្មទាំងអស់។ គ្រាប់កាហ្វេរបស់យើង មិនមែនជាកាហ្វេនាំចូលឡើយ ប៉ុន្តែយើងបានចុះប្រមូលទិញដោយផ្ទាល់ពីកសិករក្នុងខេត្តមណ្ឌលគិរី ដោយផ្តល់ជូននូវតម្លៃទីផ្សារពិតប្រាកដ ដើម្បីចូលរួមលើកកម្ពស់ជីវភាពកសិករក្នុងស្រុក និងគាំទ្រផលិតផលជាតិពិតៗ»

សហគ្រិនខ្មែររូបនេះ បានបង្ហាញពីចំណុចពិសេស និងអត្ថប្រយោជន៍របស់គីរីកាហ្វេថា ជាកាហ្វេខ្មែរសុទ្ធ ១០០% គ្មានលាយសារធាតុផ្សេងៗ ធានារសជាតិដើម ក្លិនឈ្ងុយ និងរសជាតិដិត ត្រូវប៉ាន់ខ្លាំងសម្រាប់ឆុងកាហ្វេទឹកដោះគោ និងកាហ្វេទឹកកក, គុណភាព និងស្តង់ដារ៖ ការវេចខ្ចប់មានស្តង់ដារត្រឹមត្រូវ រក្សាបាននូវគុណភាពកាហ្វេល្អលេខមួយ និងទំហំចំណុះ៖ មានកញ្ចប់ចាប់ពី កន្លះគីឡូក្រាម (500g) និង ១ គីឡូក្រាម (1kg)។

លោកបន្តថា ចំពោះតម្លៃវីញ គឺសមរម្យ និងប្រូម៉ូសិនពិសេស ទិញ១ គីឡូក្រាម តម្លៃ12$ តែបើកុម្ម៉ង់ចាប់ពី២០ គីឡូក្រាមឡើងទៅ តម្លៃត្រឹមតែ 11$/kg ប៉ុណ្ណោះ ដោយមានការផ្តល់ជូនពិសេស៖ Free សេវាដឹកជញ្ជូន។ ទំនាក់ទំនងកុម្ម៉ង់៖ 071 710 8108 / 081 867 898 / 095 867 898៕