កក្រើកខេត្តសៀមរាបហើយ! ប៊ូសស្រ្តងចិត្តល្អ ជួយវិស័យទេសចរណ៍ជាតិ ដោយរៀបចំព្រឹត្តិការណ៍ធំៗចំនួន៤ រយៈពេល ៣ថ្ងៃជាប់ៗគ្នា
20-02-2026 17:10
(សៀមរាប)៖ ប៊ូសស្រ្តងលេងឈុតធំ ដោយរៀបចំព្រឹត្តិការណ៍៤ធំ រយៈពេល ៣ថ្ងៃជាប់ៗគ្នា ដើម្បីរួមចំណែកជួយជំរុញវិស័យទេសចរណ៍ជាតិឱ្យបរទេសបានស្គាល់កាន់តែល្បីល្បាញ, ជួយលើកតម្កើងវប្បធម៍ជាតិខ្មែរឱ្យខ្ពស់កប់ពពក, ជួយផ្សព្វផ្សាយប្រដាល់គុនខ្មែរទៅកាន់អន្តរជាតិ, ជួយអភិរក្សខ្លែងឯកខ្មែរ, និងជួយលើកតម្កើងស្រ្តី។
ព្រឹត្តការណ៍ប៊ូសស្រ្តង នឹងប្រារព្ធឡើងនៅថ្ងៃទី២០,២១ និង២២ ខែកុម្ភៈ ឆ្នាំ២០២៦ ដោយរួមមានការប្រកួតបង្ហោះខ្លែងឯក និងខ្លែងសេរី, ព្រឹត្តិការណ៍ប្រកួតបីស្រ្តី ឈ្នះម៉ូតូថ្មី ទូរទស្សន៍ និងទូរស័ព្ទដៃទំនើប, ព្រឹត្តិការណ៍ប៊ូសស្រ្តងគុនខ្មែរ និងព្រឹត្តិការណ៍ប៊ូសស្រ្តងប្រគំតន្រ្តី មានកំពូលតារារ៉េបលោក G-Devith, ទេព ពិសិដ្ឋ, OG និងតារាចម្រៀងជាច្រើនរូបទៀត។
ព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ បងប្អូនជាតិ និងភ្ញៀវអន្តរជាតិ អាចចូលរួមដោយសេរី។ ជាពិសេសពេលទិញប៊ូសស្រ្តង ញាំប៉ូវកម្លាំង កុំភ្លេចពិនិត្យក្រវិលកំប៉ុងផង ប្រយ័ត្នឈ្នះរង្វាន់ធំពីប៊ូសស្រ្តង ច្រលំបោះកំប៉ុងចោល ក្លាយជាអាសារបង់ ព្រោះប៊ូសស្រ្តងរង្វាន់ច្រើនណាស់។
ប៊ូសស្រ្តង ឆ្ងាញ់ រសជាតិដិតជ្រៅ! មានរង្វាន់សេដ្ឋីក្មេង កែប្រែជីវិតភ្លាមៗ!



