សាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ ប្រារព្ធទិវាគ្រួសារ ជួយពង្រឹងសាមគ្គីភាព និងបណ្ដុះក្ដីស្រឡាញ់ ក្នុងសហគមន៍សាលា
21-02-2026 15:54
(ភ្នំពេញ)៖ ជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងកសាងសាមគ្គីភាព ក្នុងសហគមន៍សាលាទាំងមូល សាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ បានរៀបចំទិវាគ្រួសារ នៅព្រឹកថ្ងៃសៅរ៍ ទី២១ ខែកុម្ភៈ ឆ្នាំ២០២៦នេះ នៅសាខាសែនសុខ ដែលមានការចូលរួមពីសំណាក់មាតាបិតា អ្នកអាណាព្យាបាលសិស្ស ប្អូនៗសិស្សានុសិស្ស និងបុគ្គលិកសិក្សា លោកគ្រូអ្នកគ្រូប្រមាណជាង ៣,០០០នាក់។
ទិវាគ្រួសារក្នុងឆ្នាំនេះ ត្រូវបានរៀបចំឡើងក្រោមប្រធានបទ «ស៊ី អាយ អេ ហ្វឺសត៍ ជាទីសម្រេចក្ដីស្រមៃរបស់សិស្សានុសិស្សគ្រប់រូប» ដោយគណៈគ្រប់គ្រងសាលាបានបញ្ចូល សកម្មភាពសប្បាយរីករាយជាច្រើន ដូចជាការសម្ដែងសិល្បៈ ការច្រៀងចម្រៀងរួមគ្នារវាងលោកគ្រូ អ្នកគ្រូ និង សិស្សានុសិស្ស ការរាំជាក្រុម ព្រមទាំងការថតរូបជួបជុំគ្រួសារ ដើម្បីបង្កើតអនុស្សាវរីយ៍ល្អៗរួមគ្នាផងដែរ។
ក្រៅអំពីមាតាបិតា និងសិស្សានុសិស្សរបស់សាលា នៅក្នុងទិវាគ្រួសារឆ្នាំនេះ សាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ សាខាសែនសុខ ក៏បើកទទួលស្វាគមន៍មាតាបិតា អ្នកអាណាព្យាបាល និងប្អូនៗសិស្សានុសិស្សថ្មីមកចូល រួមផងដែរ ដើម្បីពួកគេទទួលបានបទពិសោធដ៏សប្បាយរីករាយក្នុងសហគមន៍ ស៊ី អាយ អេ ហ្វឺសត៍ ព្រមទាំងស្វែង យល់បន្ថែមអំពីបរិក្ខារ/សម្ភារៈសិក្សា និងកម្មវិធីសិក្សារបស់សាលាមុនពេលសម្រេចចិត្តចុះឈ្មោះចូលរៀន។
លោក Vladimir Sousek នាយកកម្រិតមធ្យមសិក្សា និងបឋមសិក្សាកម្រិតខ្ពស់ បានថ្លែងថា «ទិវាគ្រួសារនេះពិតជាបានឆ្លុះបញ្ចាំងអំពីសាមគ្គីភាពដ៏រឹងមាំ និងក្ដីស្រឡាញ់យ៉ាងជ្រាលជ្រៅ នៃគ្រួសារស៊ី អាយ អេ ហ្វឺសត៍»។ លោកបានបន្តថា កម្មវិធីនេះក៏ជាពេលវេលាដ៏មានតម្លៃសម្រាប់សមាជិកគ្រួសាររបស់សិស្សានុ សិស្សរបស់យើង អាចចំណាយពេលវេលាដ៏មានតម្លៃជាមួយគ្នាប្រកបដោយភាពសប្បាយរីករាយ តាមរយៈការ សម្ដែងសិល្បៈ និងល្បែងកម្សាន្ដនានា។
លើសពីការអបអរសាទរ និងភាពរីករាយ លោក Vladimir ក៏បានបញ្ជាក់ផងដែរថា ទិវាគ្រួសារ ស៊ី អាយ អេ ហ្វឺសត៍ ឆ្នាំនេះ ក៏បានបញ្ចូលនូវការរៃអង្គាសថវិកាជូនដល់អង្គការ Bamboojaya Foundation ដើម្បីគាំទ្រ ដល់កិច្ចការរបស់អង្គការ ក្នុងទិសដៅធ្វើឱ្យប្រសើរឡើងការអប់រំសម្រាប់កុមារកម្ពុជា។
លោកស្រី Laura Andrea Velasco Delizza ដែលជាម្ដាយមានកូនប្រុសម្នាក់កំពុងសិក្សា ក្នុងកម្រិត មត្តេយ្យអាយុ ៥ឆ្នាំបានបង្ហាញនូវក្ដីរីករាយចំពោះការរៀបចំទិវាគ្រួសារ ស៊ី អាយ អេ ហ្វឺសត៍ ដែលអនុញ្ញាត ឱ្យសមាជិកក្រុមគ្រួសាររបស់សិស្សជាច្រើនមកជួបជុំគ្នា ហើយពិសេសគឺក្មេងៗបានលេងកម្សាន្ដប្រកបដោយភាព សប្បាយរីករាយ។
បន្ថែមលើនេះ លោកស្រី Laura ក៏បានបង្ហាញអំពីការពេញចិត្តចំពោះការសិក្សារបស់កូន ប្រុសផងដែរ ព្រោះកូនប្រុសរបស់លោកស្រីទទួលបានការវិវត្តគួរឱ្យកត់សម្គាល់ តាមរយៈសកម្មភាពសិក្សាក្នុងថ្នាក់ រៀនដ៏សម្បូរបែប។
ដូចគ្នាដែរ លោកស្រី ហ៊ុន មរកត ដែលជាម្ដាយរបស់កូនប្រុសម្នាក់កំពុងសិក្សាមត្តេយ្យអាយុ ២ឆ្នាំ បាន រៀបរាប់ថា ការរៀបចំទិវាគ្រួសារ ស៊ី អាយ អេ ហ្វឺសត៍ នេះមានភាពស្រស់ស្អាត ហើយបានបញ្ចូលសកម្មភាព សប្បាយៗជាច្រើន។
ចំណែកឯការសិក្សានៅ ស៊ី អាយ អេ ហ្វឺសត៍ វិញ លោក ចាន់ ភត្ត្រា ដែលជាស្វាមី បានបង្ហាញដោយក្ដីរីករាយថាគ្រូៗបង្រៀនបានល្អ យកចិត្តទុកដាក់ខ្ពស់ដល់ក្មេងៗ ហើយមានគ្រូជំនួយច្រើននាក់ក្នុង ថ្នាក់នីមួយៗសម្រាប់មើលថែក្មេងៗទៀតផង។ ទិវាគ្រួសារ ស៊ី អាយ អេ ហ្វឺសត៍ បានប្រព្រឹត្តទៅដោយរលូន និងបញ្ចប់ដោយជោគជ័យប្រកបដោយស្នាម ញញឹម ភាពសប្បាយរីករាយ និងមោទនភាព។
ថ្នាក់ដឹកនាំ និងគណៈគ្រប់គ្រងសាលា សូមថ្លែងអំណរគុណយ៉ាង ជ្រាលជ្រៅដល់មាតាបិតា សិស្សានុសិស្ស បុគ្គលិកសិក្សា និងលោកគ្រូ អ្នកគ្រូទាំងអស់ ដែលបានចូលរួមយ៉ាង ច្រើនកុះករ ធ្វើឱ្យការប្រារព្ធកម្មវិធីនេះទទួលបានជោគជ័យជាទីមោទនៈ៕


















