លោកយាយវ័យ ៧៧ម្នាក់ បានជាសះស្បើយយ៉ាងអស្ចារ្យ នៅមន្ទីរពេទ្យ FV

23-02-2026 10:17

(វៀតណាម)៖ លោកយាយវ័យ៧៧ឆ្នាំម្នាក់ ដែលជនជាតិកម្ពុជា ធ្លាប់ត្រូវបានគ្រូពេទ្យក្នុងស្រុក ប្រាប់ឲ្យត្រឡប់ទៅផ្ទះវិញដោយសារតែ «អស់វិធីជួយសង្គ្រោះ» តែជាសំណាងល្អ លោកយាយបានជាសះស្បើយយ៉ាងអស្ចារ្យ បន្ទាប់ពីទៅស្វែងរកការព្យាបាលនៅមន្ទីរពេទ្យ FV។

លោកយាយ H.S បានរងទុក្ខដោយសារដំបៅគ្រែពេញរាងកាយ មានកន្លែងខ្លះជ្រៅដល់ឆ្អឹងលេចចេញមក។ ដោយគិតថា «មានជីវិត មានសង្ឃឹម» ក្រុមគ្រួសារបាននាំគាត់ទៅមន្ទីរពេទ្យ FV ដោយនៅទីនេះ វេជ្ជបណ្ឌិតមានជំនាញជាច្រើនធ្វើការរួមគ្នា ធ្វើឱ្យអ្នកជំងឺបានជាសះស្បើយឡើងវិញក្នុងរយៈពេល១៦៧ ថ្ងៃ និងអាចដើរបានឡើងវិញ។

លោកយាយ H.S ត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹកមកពីប្រទេសកម្ពុជា ដើម្បីស្វែងរកការព្យាបាលនៅមន្ទីរពេទ្យ FV។ នៅលើរទេះរុញអ្នកជំងឺ លោកយាយ H.S. បានដេកស្ងៀម រាងកាយទាំងមូលពោរពេញដោយដំបៅ និងការឆ្លងមេរោគធ្ងន់ធ្ងរ។ ជាពិសេស ដំបៅធំនៅតំបន់ឆ្អឹង coccyx មានជម្រៅខ្លាំង រហូតដល់ឆ្អឹងលេចចេញមក។

នៅស្រុក មន្ទីរពេទ្យ បានណែនាំក្រុមគ្រួសារ «នាំគាត់ទៅផ្ទះដើម្បីរៀបចំបុណ្យសព»។ ប៉ុន្តែកូនៗរបស់គាត់មិនអាចទ្រាំទ្រនឹងឃើញម្តាយរបស់ពួកគេទទួលមរណភាពដោយការឈឺចាប់នោះឡើយ ដូច្នេះពួកគេបានសម្រេចចិត្តទៅ FV ដែលជាពន្លឺចុងក្រោយនៃក្តីសង្ឃឹមរបស់ពួកគេ។

លោកវេជ្ជបណ្ឌិតឯកទេសII ត្រឿង ហ្វាង វិញ ឃៀម នាយកដ្ឋានផ្នែករបួសសារ៉េឆ្អឹង នៃមន្ទីរពេទ្យ FV បានចែករំលែកថា លោកយាយ H.S បានប្រយុទ្ធប្រឆាំងនឹងជំងឺ Alzheimer អស់រយៈពេលជាច្រើនឆ្នាំមកហើយ រាងកាយរបស់គាត់អស់កម្លាំងដោយសារកង្វះអាហារូបត្ថម្ភ បូករួមទាំងជំងឺរលាកសួតដែលកើតឡើងវិញជាញឹកញាប់។ អ្នកជំងឺដេកនៅមួយកន្លែង មិនអាចថែរក្សាអនាម័យផ្ទាល់ខ្លួន និងមិនត្រូវបានបង្វែរខ្លួនជាប្រចាំ បានបណ្តាលឱ្យដំបៅកាន់តែជ្រៅ និងការឆ្លងមេរោគរាលដាលពាសពេញរាងកាយ។

ភ្លាមៗនោះ គ្រូពេទ្យ និងគិលានុបដ្ឋាយិកា FV បានចូលប្រយុទ្ធជាបន្ទាន់ដើម្បីជួយសង្គ្រោះជីវិតអ្នកជំងឺវ័យចំណាស់រូបនេះ ដោយបានលាងរបួស ប្តូរបង់រុំជាប្រចាំ ប្រើប្រាស់ម៉ាស៊ីន VAC (ម៉ាស៊ីនបឺតសម្ពាធអវិជ្ជមាន) ដើម្បីបង្ហូរខ្ទុះ និងក្នុងពេលជាមួយគ្នានេះ ផ្តល់របបអាហារូបត្ថម្ភឯកទេស ដើម្បីជួយអ្នកជំងឺឱ្យបង្កើនភាពធន់យ៉ាងឆាប់រហ័ស។

នៅពេលដែលលោកយាយមានសុខភាពល្អគ្រប់គ្រាន់សម្រាប់ការវះកាត់ ក្រុមវះកាត់ដែលដឹកនាំដោយលោកវេជ្ជបណ្ឌិត ឃៀម បានធ្វើការវះកាត់ខ្នាតតូចដើម្បីយកជាលិកាងាប់ចេញ ហើយបានប្រើស្បែកមួយដុំពីគូទដែលមានសុខភាពល្អដើម្បី«ប៉ះ» ដំបៅធំៗនៅលើឆ្អឹង coccyx ។ បន្ទាប់មក លោកយាយបានទទួលការព្យាបាលដោយចលនា ដើម្បីស្តារមុខងារចលនាឡើងវិញបន្តិចម្តងៗ។

* ១៦៧ ថ្ងៃនៃការជាសះស្បើយដ៏អស្ចារ្យ ក្រោយការវះកាត់
អ្នកជំងឺត្រូវបានទទួលការថែទាំស្តារឡើងវិញរយៈពេលជាច្រើនខែ។ លោកយាយ H.S ត្រូវបានទទួលការថែទាំយ៉ាងដិតដល់ ចាប់ពីការជួយសម្អាតអនាម័យផ្ទាល់ខ្លួន បញ្ចុកចំណី និងការព្យាបាលដោយចលនាជាមួយអ្នកឯកទេស ព្រមទាំងការនាំលោកយាយចេញហាលថ្ងៃលើរទេះរុញ។

អ្នកស្រី ហ្វាងធីហាយវឹន ប្រធានគិលានុបដ្ឋាយិកានៃផ្នែកវះកាត់ បានចែករំលែកបញ្ហាប្រឈមនៃការថែទាំលោកយាយ H.S ដែលជាអ្នកជំងឺ Alzheimer ដែលមិនអាចនិយាយភាសាវៀតណាមបាន។ លោកយាយតែងតែធុញទ្រាំ ទាញបំពង់ និងសឺរាំងចេញពីខ្លួន។ លោកស្រីលើកឡើងបន្ថែមថា«យើងតែងតែប្រុងប្រយ័ត្នដើម្បីកុំឲ្យលោកយាយធ្វើខ្លួនឯងរងរបួស»

ក្នុងអំឡុងពេលនៃដំណើរការថែទាំអ្នកជំងឺ គិលានុបដ្ឋាយិកានៃនាយកដ្ឋានវះកាត់ ចូលចិត្តលោកយាយ ដោយសារគាត់ស្លូតបូត និងគួរឱ្យស្រលាញ់។ ទាំងអស់គ្នានិយាយជាមួយលោកយាយ លោកយាយស្តាប់ ហើយញញឹមយ៉ាងស្រទន់។ បន្ទាប់ពីបញ្ជូនលោកយាយមកមន្ទីរពេទ្យ សាច់ញាតិរបស់លោកយាយអាចត្រឡប់ទៅផ្ទះវិញដោយស្ងប់ចិត្ត។

អ្នកស្រី វឹន បានរៀបរាប់ថា«យើងចាត់ទុកគាត់ជាជីដូនរបស់យើងដោយស្មោះត្រង់»

* FV ដូចជាផ្ទះទីពីររបស់យើង!

វេជ្ជបណ្ឌិតមកពីជំនាញជាច្រើននៅ FV បានធ្វើការរួមគ្នាដើម្បីជួយអ្នកជំងឺឱ្យយកឈ្នះលើស្ថានភាពគ្រោះថ្នាក់ និងជាសះស្បើយបន្តិចម្តងៗ។ ពីការដេកមួយកន្លែងដោយមានដំបៅពេញខ្លួន លោកយាយ H.S អាចក្រោកឈរ និងដើរបានធម្មតា។ នៅពេលដែលលោកយាយ H.S មានសុខភាពល្អគ្រប់គ្រាន់ដើម្បីចេញពីមន្ទីរពេទ្យ ក្រុមគ្រួសាររបស់គាត់បានស្នើសុំឱ្យគាត់នៅ FV រហូតដល់គាត់បានជាសះស្បើយពេញលេញ ពួកគេយល់ថាក្រុមគ្រួសារមិនអាចមើលថែម្តាយរបស់ពួកគេល្អដូចជាក្រុមគិលានុបដ្ឋាយិកានៅទីនេះបានទេ។
នៅថ្ងៃខួបកំណើតគម្រប់ ៧៧ ឆ្នាំ លោកយាយ H.S បានទទួលពិធីជប់លៀងខួបកំណើតពីគិលានុបដ្ឋាយិកានៅ FV ក្នុងបរិយាកាសកក់ក្តៅ និងរួសរាយរាក់ទាក់។ លោកយាយបានផ្លុំទៀនលើនំខេកឱ្យរលត់ ញញឹមយ៉ាងស្រស់ ហើយសម្លឹងមើលមុខដែលធ្លាប់ស្គាល់របស់គ្រូពេទ្យ និងគិលានុបដ្ឋាយិកា។ ពេលនោះធ្វើឱ្យក្រុមគ្រូពេទ្យភ្ញាក់ផ្អើលយ៉ាងខ្លាំង។

ថ្ងៃដែលត្រូវបានចេញពីមន្ទីរពេទ្យ លោកយាយ H.S បានជាសះស្បើយឡើងវិញដោយមានសុខភាពល្អ និងមានសម្បុរស្បែកស្រស់ស្រាយ។ សម្លឹងមើលក្រុមគ្រូពេទ្យដែលកំពុងនិយាយលា គាត់ញញឹមហើយគ្រវីដៃលា «Bye bye »។ នៅពេលនោះ កូនស្រីរបស់គាត់បានស្រក់ទឹកភ្នែកដោយអារម្មណ៍ក្ដុកក្ដួល និងបាននិយាយថា«សូមអរគុណដល់គ្រូពេទ្យ និងបុគ្គលិកពេទ្យដែលបានមើលថែម្តាយរបស់ខ្ញុំយ៉ាងល្អ។ ខ្ញុំមានអារម្មណ៍ថា FV គឺជាផ្ទះទីពីររបស់ពួកខ្ញុំ។ ចេញពីបេះដូងខ្ញុំ ខ្ញុំស្រឡាញ់ និងគោរពមនុស្សគ្រប់គ្នា»

វេជ្ជបណ្ឌិត ឃៀម គ្រូពេទ្យព្យាបាលឱ្យលោកយាយ H.S បានបញ្ជាក់ថា ការព្យាបាលដំបៅគ្រែចំពោះមនុស្សចាស់គឺពិបាកខ្លាំងណាស់ ហើយដើម្បីទទួលបានជោគជ័យតម្រូវឱ្យមានការសម្របសម្រួលពហុជំនាញ ចាប់ពីវេជ្ជសាស្ត្រផ្ទៃក្នុង ការវះកាត់ ការព្យាបាលដោយចលនា និងអាហារូបត្ថម្ភ។ ការជាសះស្បើយដ៏អស្ចារ្យរបស់លោកយាយ H.S បានទទួលការចូលរួមចំណែក យ៉ាងសំខាន់ពីក្រុមគិលានុបដ្ឋាយិកានៃនាយកដ្ឋានវះកាត់ FV ដែលបាននៅក្បែរគាត់ 24/7 រយៈពេលកន្លះឆ្នាំ - អ្នកដែលបានមើលថែលោកយាយមិនត្រឹមតែដោយការទទួលខុសត្រូវរបស់បុគ្គលិកពេទ្យប៉ុណ្ណោះទេ ថែមទាំងដូចជាសាច់ញាតិរបស់ពួកគេផ្ទាល់ផងដែរ។

ដើម្បីណាត់ជួបពិនិត្យ និងព្យាបាល សូមទាក់ទងការិយាល័យតំណាងរបស់មន្ទីរពេទ្យ FV នៅទីក្រុងភ្នំពេញ ប្រទេសកម្ពុជា តាមរយៈលេខទូរស័ព្ទ (+855) 23 211 777 ឬខ្សែរទូរស័ព្ទ (+855) 89 999 345៕