ក្រុមហ៊ុន KNN ដាក់សម្ពោធផលិតផលជប៉ុន YOKODA ជាផ្លូវការ ក្នុងទីផ្សារកម្ពុជា

23-02-2026 16:14

(ភ្នំពេញ)៖ ក្រុមហ៊ុន ខេ អិន អិន ខេមបូឌា ដែលជាក្រុមហ៊ុនផ្គត់ផ្គង់ និងចែកចាយគ្រឿងចក្រធុនធ្ងន់ឈានមុខគេ ក្នុងព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៦ បានរៀបចំពិធីសម្ពោធជាផ្លូវការនូវផលិតផលជប៉ុនម៉ាកយីហោ YOKODA ដោយជោគជ័យ នៅភោជនីយដ្ឋាន ដឹ ព្រេមៀរ ផាលេស រាជធានីភ្នំពេញ។

ពិធីនេះដែរ បានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ អ្នកឧកញ៉ា ជាម ឃុនណាត ប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុន ខេ អិន អិន គ្រុប ដោយមានការចូលរួមពីម្ចាស់ក្រុមហ៊ុនសំណង់ អ្នកអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ កំពង់ផែ ម្ចាស់អាជីវកម្មក្នុងវិស័យរ៉ែ ដៃគូអាជីវកម្ម អ្នកសារព័ត៌មាន អ្នកផលិតមាតិកា និងគណៈគ្រប់គ្រងក្រុមហ៊ុន និងមានវត្តមានភ្ញៀវកិត្តិយសយ៉ាងច្រើនកុះករ។ ក្នុងកម្មវិធីនេះ ក៏មានការដាក់តាំងបង្ហាញគ្រឿងចក្រ និងប្រេងរំអិល YOKODA ផ្ទាល់ សម្រាប់អតិថិជនទស្សនាសាកសួរព័ត៌មាន និងស្វែងយល់អំពីបច្ចេកវិទ្យា និងសមត្ថភាពប្រតិបត្តិការផងដែរ។

ក្នុងឱកាសនោះ អ្នកឧកញ៉ា ជាម ឃុនណាត បានលើកឡើងថា គ្រឿងចក្រជប៉ុនម៉ាកយីហោ YOKODA មានផលិតផលដូចជា៖ អេស្កាវ៉ាទ័រ, សាស័រ, រ៉ូឡូ, អាប៊ុល, នីវ៉ាឡឺ, គ្រឿងចក្រលើកដាក់ទំនិញ និងគ្រឿងចក្រជាច្រើនប្រភេទទៀត។ គ្រឿងចក្រម៉ាកយីហោ YOKODA ត្រូវបានអភិវឌ្ឍ និងផលិតដោយផ្តោតលើ គុណភាព សមត្ថភាព ភាពជាប់ធន់បានយូរ បច្ចេកវិទ្យាទំនើប សន្សំសំចៃប្រេងខ្ពស់បំផុត ដែលចំណេញរហូតដល់ទៅ៤០% បើប្រៀបធៀបទៅគ្រឿងចក្រម៉ាកផ្សេងទៀត។

ទន្ទឹមគ្នានេះដែរ ប្រេងរំអិលជប៉ុនម៉ាកយីហោ YOKODA ជាប្រភេទប្រេងកម្រិត Premium ទទួលបានការវាយតម្លៃ និងទទួលស្គាល់ពីស្ថាប័នកំណត់ស្តង់ដារប្រេងអន្តរជាតិចំនួន៦៣ ក្នុងនោះរួមមានស្ថាប័នធំៗចំនួន៣ គឺ ISO9001, ស្ថាប័នប្រេងរំអិលស្តង់ដារអាមេរិច ហៅកាត់ថា API, និងស្ថាប័នអន្តរជាតិផ្នែកឧស្សាហកម្មរថយន្ត ហៅកាត់ថា IATF ទៅលើកំហាប់ប្រេងខ្ពស់ជាងគេ អាចជួយបង្កើនប្រសិទ្ធភាពការងាររបស់ម៉ាស៊ីន ការពារភាពសឹករិចរិល និងកាត់បន្ថយចំណាយថ្លៃជួសជុល និងថែទាំ។ ប្រេងរំអិល YOKODA មានគ្រប់ប្រភេទសម្រាប់គ្រឿងចក្រដូចជា ប្រេងម៉ាស៊ីន 15W40 20W50 ប្រេងបូម VG68 ប្រេងប៉ុង 80W90 និងខ្លាញ់គោ ហើយក្នុងពេលឆាប់ៗខាងមុខនេះ ក្រុមហ៊ុននឹងមាននាំចូល ប្រេងរំអិលគ្រប់ប្រភេទសម្រាប់រថយន្ត និងម៉ូតូទៀតផង។

សូមបញ្ជាក់ផងដែរថា YOKODA មានដើមកំណើតនៅប្រទេសជប៉ុនក្នុងឆ្នាំ១៩៦០ ដោយចាប់ផ្តើមពីការផលិតអេស្កាវ៉ាទ័រ ដែលរចនាឡើងសម្រាប់ការងារធុនធ្ងន់។ ឆ្លងកាត់បទពិសោធន៍ជាង ៦ទសវត្សរ៍ នៃការអភិវឌ្ឍបច្ចេកវិទ្យា បានធ្វើឱ្យ YOKODA ក្លាយជាម៉ាកសញ្ញាដែលត្រូវបានទទួលស្គាល់យ៉ាងទូលំទូលាយក្នុងវិស័យសំណង់ និងហេដ្ឋារចនាសម្ព័ន្ធនៅប្រទេសជប៉ុន។ ចាប់តាំងពីឆ្នាំ ១៩៩៩ YOKODA ក៏បានពង្រីកទៅវិស័យប្រេងរំអិល ដែលទទួលបានវិញ្ញាបនបត្រអន្តរជាតិជាច្រើន។

ការនាំចូល YOKODA មកកាន់ទីផ្សារកម្ពុជា គឺជាជំហានយុទ្ធសាស្ត្រសំខាន់ក្នុងគាំទ្រការអភិវឌ្ឍវិស័យសំណង់ ហេដ្ឋារចនាសម្ព័ន្ធ ស្ពានថ្នល់ ប្រព័ន្ធធារាសាស្ត្រ កំពង់ផែ និងឧស្សាហកម្មរ៉ែនៅកម្ពុជា។

YOKODA នាំចូលដោយក្រុមហ៊ុន ខេ អិន អិន ខេមបូឌា បានផ្តល់ជូនការធានាគុណភាពរយៈពេលវែងដល់ទៅ ២ឆ្នាំ ឬ ៤០០០ ម៉ោង កម្មវិធីផ្តល់សេវាថែទាំដោយឥតគិតថ្លៃ ការផ្គត់ផ្គង់គ្រឿងបន្លាស់គ្រប់គ្រាន់ និងសេវាកម្មរហ័សទាន់ចិត្ត។

ក្នុងឱកាសសម្ពោធនេះ ក្រុមហ៊ុនបានដាក់ចេញនូវ កម្មវិធីប្រម៉ូសិនពិសេស ដូចខាងក្រោម៖

១៖ បញ្ជាទិញអេស្កាវ៉ាទ័រ YOKODA គ្រប់ម៉ូឌែល នឹងទទួលបានការបញ្ជុះតម្លៃ ៥០០០ដុល្លារ និងថែមប្រេងរំអិលចំនួន ៦០០លីត្រ
២៖ បញ្ជាទិញរូឡ៉ូ YOKODA គ្រប់ម៉ូឌែល នឹងទទួលបានការបញ្ជុះតម្លៃ ១៥០០ដុល្លារ និងថែមប្រេងរំអិលចំនួន ៤០០ លីត្រ
៣៖ រាល់ការបញ្ជាទិញសាស័រ YOKODA គ្រប់ម៉ូឌែល នឹងទទួលបានការបញ្ជុះតម្លៃ ១៥០០ដុល្លារ និងថែមប្រេងរំអិលចំនួន ៤០០លីត្រ
កម្មវិធីប្រម៉ូសិននេះ មានសុពលភាពរហូតដល់ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ (លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត)៕