យល់ដឹងកីឡា៖ ឯតទគ្គកម្មនៅ World Cup ដែលតារាបាល់ទាត់សម័យទំនើប ពុំទាន់បំបែកបាន

24-02-2026 09:05

(បរទេស)៖ Miroslav Klose អតីតខ្សែប្រយុទ្ធអាល្លឺម៉ង់ នៅតែជាម្ចាស់កំណត់ត្រាស៊ុតបាន ១៦គ្រាប់ច្រើនជាងគេនៅ World Cup ដដែល តាមពីក្រោយដោយ Ronaldo របស់សាំបាប្រេស៊ីល ដែលរកបាន ១៥គ្រាប់។

ទោះជាយ៉ាងណា Klose ដែលបានរួមចំណែកជួយឥន្រ្ទីដែកអាល្លឹម៉ង់ឈ្នះជើងឯក World Cup ចុងក្រោយគម្រប់លើកទី៤ ពុំទាន់មានកីឡាកររូបណាបំបែកបាននៅឡើយទេ ស្របពេល Lionel Messi និង Cristiano Ronaldo ដែលត្រៀមលេង World Cup លើកទី៦ ឆ្នាំ២០២៦ ច្រើនជាងគេនៅសហរដ្ឋអាមេរិក មិចស៊ិក និងកាណាដា ក៏ដោយ។

Klose ដែលបានលេង World Cup ជុំចុងក្រោយបាន ៤លើកផងនោះ ស៊ុតបាន ១៦គ្រាប់ពីការបង្ហាញខ្លួន ២៤លើក មានស្ថិតិរកគ្រាប់បាល់ ០.៦៧% ក្នុង ១ប្រកួត នៅពេល Ronaldo ប្រេស៊ីលមានស្ថិតិ ០.៨៤% ពីការស៊ុតបាន ១៥គ្រាប់ និងចូលលេង ១៩លើក។

ប្រធានក្រុមអាហ្សង់ទីន Messi ឈរនៅលេខរៀងទី៤ រកបាន ១៣គ្រាប់ពីការចូលលេង ២៦ប្រកួត គ្រាដែល Kylian Mbappe ដែលឈ្នះពាន World Cup 2018 ជាមួយមាន់គកបារាំង ស្ថិតនៅលេខ៥ ដោយស៊ុតបាន ១២គ្រាប់ និងលេងបាន ១៤ប្រកួត។ អ្នកទាំងពីរត្រូវបានគេរំពឹងថា នឹងបំបែកបាន។

ជាការកត់សម្គាល់ លោក Pele (អនិច្ចកម្ម) ដែលឈ្នះពាន World Cup បាន ៣លើកជាមួយប្រេស៊ីលនោះ ក៏ស៊ុតបាន ១២គ្រាប់ ពីការចូលលេងបាន ១៤លើកផងដែរ។ នេះបើយោងតាមការចេញផ្សាយនៅលើគេហទំព័រ FIFA៕