Metfone បើកប្រូម៉ូសិនថ្មី! អ៉ីនធឺណិត Fiber 100Mbps តម្លៃត្រឹមតែ ១៨$ ក្នុងមួយខែ ជាមួយ FREE ដំឡើង និងឱ្យខ្ចី Router WiFi 6 បច្ចេកវិទ្យាថ្មី!
25-02-2026 11:19
(ភ្នំពេញ)៖ Metfone ដែលក្រុមហ៊ុនទូរគមនាគមន៍ឈានមុខគេនៅកម្ពុជា បានប្រកាសដំណើរការប្រូម៉ូសិនពិសេសថ្មីមួយទៀត សម្រាប់សេវា Internet WiFi Fiber ល្បឿនលឿន ដែលផ្តល់ជូនអតិថិជននូវតម្លៃសន្សំសំចៃ និងគុណភាពខ្ពស់ ដែលឥឡូវនេះ អតិថិជនអាចរីករាយជាមួយអ៉ីនធឺណិតល្បឿន 100Mbps តម្លៃត្រឹមតែ ១៨ដុល្លារ ក្នុងមួយខែ ដើម្បីបំពេញតម្រូវការការងារ ការសិក្សា និងកម្សាន្តបានយ៉ាងសប្បាយដោយគ្មានការរំខាន។
ព័ត៌មានលម្អិតអំពីប្រូម៉ូសិន៖ ល្បឿនអ៉ីនធឺណិត៖ 100Mbps, តម្លៃសេវា៖ 18$ ក្នុងមួយខែប៉ុណ្ណោះ, ដំឡើងឥតគិតថ្លៃ (ចំងាយខ្សែតិចជាង500ម៉ែត្រ សម្រាប់ការបង់ប្រាក់ជាមុន6ខែ និងតិចជាង700ម៉ែត្រសម្រាប់ការបង់ប្រាក់ជាមុន12ខែ), ឱ្យខ្ចី Router WiFi 6 (បច្ចេកវិទ្យាថ្មី), មិនត្រូវការប្រាក់កក់, បង់ប្រាក់ជាមុន 6 ខែ → ទទួលបាន 1 ខែឥតគិតថ្លៃ, បង់ប្រាក់ជាមុន 12 ខែ → ទទួលបាន 3 ខែឥតគិតថ្លៃ ជាមួយនឹងការមិនគិតថ្លៃដំឡើង និងមិនត្រូវការប្រាក់កក់ អតិថិជនអាចចាប់ផ្តើមប្រើប្រាស់អ៊ីនធឺណិតល្បឿនលឿនបានភ្លាមៗ ដោយចំណាយដំបូងតិចបំផុត។
បទពិសោធន៍ថ្មីជាមួយ Router WiFi 6 ដែលជាបច្ចេកវិទ្យាថ្មី ផ្តល់អត្ថប្រយោជន៍ដូចជា៖ ល្បឿនលឿនជាងមុន សម្រាប់ឧបករណ៍ភ្ជាប់ច្រើន, ការគ្របដណ្តប់សញ្ញាធំទូលាយ និងមិនរអាក់រអ៊ួ, កាត់បន្ថយភាពយឺតពេល (Low Latency) សម្រាប់លេងហ្គេម និង Video Call, គាំទ្រការប្រើប្រាស់ Smart Home និងការងារអនឡាញ
ជាមួយបណ្តាញ Fiber រឹងមាំរបស់ Metfone អតិថិជនអាចរីករាយនឹងការមើលវីដេអូ 4K, Live Streaming, ការសិក្សា និងការងារអនឡាញបានយ៉ាងរលូន។ ការមើលវីដេអូ និង Live Streaming ដោយគ្មានការរំខាន, លេងហ្គេមកម្សាន្តដោយគ្មានការរំខាន, គាំទ្រការងារ និងការសិក្សាអនឡាញ. Metfone បន្តប្តេជ្ញាផ្តល់សេវាអ៊ីនធឺណិតដែលមានគុណភាពខ្ពស់ និងតម្លៃសមរម្យ ដើម្បីជួយលើកកម្ពស់ជីវភាពឌីជីថលរបស់ប្រជាជនកម្ពុជា។
ប្រូម៉ូសិនពិសេសនេះ មានសុពលភាពចាប់ពីថ្ងៃផ្សាយដំណឹងតនេះទៅ ។ សូមអញ្ជើញមកចុះឈ្មោះឱ្យបានឆាប់ ដើម្បីទទួលបានអត្ថប្រយោជន៍ និងការបញ្ចុះតម្លៃពិសេសនេះ។
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ លេខទូរស័ព្ទ៖ 0976097097 Facebook Page ៖ https://www.facebook.com/share/1B2hTTjcp5/?mibextid=wwXIfr Telegram Channel: https://t.me/Metfone_WiFi ៕





