PSG ម្ចាស់ការពារតំណែងជើងឯក ឆ្លងទៅវគ្គ ១៦ក្រុម UCL ទោះលេងមិនឈ្នះ Monaco ក្នុងដីក៏ដោយ

26-02-2026 09:59

(ប៉ារីស)៖ ម្ចាស់ពានរង្វាន់លីគអឺរ៉ុប UEFA Champions League តែមួយលើក Paris Saint Germain បានបន្តឆ្លងទៅវគ្គ ១៦ក្រុមចុងក្រោយទៀត បើទោះបីជាបញ្ចប់ក្នុងលទ្ធផលស្មើគ្នា ២-២ ទល់នឹងគូប្រជែង Monaco នាយប់មិញនេះក៏ដោយ។

ពីគេហទំព័រកីឡា BBC បានចេញផ្សាយថា ក្រុមជើងឯកលីគបារាំងខាងលើនេះ ដែលបានបំបាក់ Inter Milan ៥-០ ដើម្បីលើកពាន UCL រដូវកាលមុននោះ បានទម្លាក់ក្រុមមកពី Ligue 1 ដូចគ្នាគឺ Monaco ដោយលទ្ធផលត្រឹមតែ ៥-៤ ទាំង ២ជើងនៃវគ្គជម្រុះ ពីរូបមន្តលេងថ្មីសម្រាប់រដូវកាលទី២ នេះ។

PSG ដែលដឹកនាំដោយគ្រូបង្វឹកសញ្ជាតិអេស្ប៉ាញ លោក Luis Ënrique បានវាយបកនាំមុខ ២-១ នៅកីឡដ្ឋាន Parc des Princes របស់ខ្លួនវិញ ស្របពេល Monaco នៅសល់សមាជិកតែ ១០នាក់ចាប់ពីនាទី៥៨ បន្ទាប់ពី Akliouche ធ្វើបានគ្រាប់នាំមុខឱ្យក្រុមភ្ញៀវតាំងពីចុងម៉ោងវគ្គទី១ មក។

ពួកគេនឹងត្រូវប្រឈមមុខជាមួយតោខៀវ Chelsea ឬក៏ FC Barcelona សម្រាប់វគ្គចាញ់-ធ្លាក់ ១៦ក្រុមជាបន្តទៀត នៅពេលការចាប់ឆ្នោតនឹងធ្វើឡើងនាថ្ងៃសុក្រ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦។

បណ្តា ៣ក្រុមផ្សេងទៀតដែលបានឆ្លងផុតវគ្គជម្រុះនាយប់មិញរួមមាន Atalanta, Real Madrid និង Galatasaray រួមទាំងក្រុម Bodo/Glimt, Newcastle United, Atletico Madrid និង Bayer Leverkusen និង ៨ក្រុមជាប់ស្វ័យប្រវត្តិរួមមាន Arsenal, Bayern Munich, Sporting Lisbon, FC Barcelona, Manchester City, Chelsea, Tottenham Hotspur និង Liverpool៕