កីឡាករប្រដាល់កូនប្រុសអេភូថង ២នាក់ ត្រូវបានសហព័ន្ធពិន័យមិនឱ្យប្រកួតរយៈពេលកន្លះឆ្នាំ
26-02-2026 13:47
(ភ្នំពេញ)៖ កីឡាករប្រដាល់គុនខ្មែរ ដែលត្រូវបានគេស្គាល់ថា ជាកូនប្រុសរបស់អតីតកែងឆេះជង្គង់ហោះ អេ ភូថង គឺកីឡាករ អេ វីរៈខាំឈិតភូថង និងកីឡាករ អេ អាំម៉ារីនភូថង ត្រូវបានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ធ្វើការដាក់ពិន័យផ្អាកការប្រកួតទាំងស្រុង ទាំងក្នុង និងក្រៅប្រទេសរយៈពេល ៦ខែ។
នៅក្នុងលិខិតជូនដំណឹងរបស់សហព័ន្ធកីឡាគុនខ្មែរដែលបានចេញផ្សាយនៅថ្ងៃពុធ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦ បានបញ្ជាក់ច្បាស់ៗថា សហព័ន្ធកីឡាប្រដាល់គុនខ្មែរ សូមជូនដំណឹងដល់មហាជន និងអ្នករៀបចំកម្មវិធីតាមបណ្តាស្ថានីយ៍ទូរទស្សន៍ ដៃគូអភិវឌ្ឍន៍ ឬសមាគមក្លិបប្រដាល់ឱ្យបានជ្រាបថា មានករណីស្នើសុំរបស់មជ្ឈមណ្ឌលកីឡាកងយោធពលខេមរភូមិន្ទ អំពីការផ្អាកចាប់គូប្រកួតទាំងស្រុងរយៈពេល ៦ខែទៅលើកីឡាករចំនួន ២រូបខាងលើ គិតចាប់ពីថ្ងៃទី២៥ ខែកុម្ភៈ រហូតដល់ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៦។
កីឡាករទាំង ២រូបនេះមានឋានន្តរៈស័ក្តិនៅក្នុងក្រសួងការពារជាតិ គឺទី១ អនុសេនីយ៍ត្រី អេ វីរៈខាំឈិតភូថង ជាកីឡាករគុនខ្មែរ និងទី២ នាយឯក អេ អាំម៉ារីនភូថង កីឡាករ។ សូមអានបន្ថែមក្នុងលិខិតមានដូចខាងក្រោម៖





