ធនាគារ «ហត្ថា» ទទួលបានវិញ្ញាបនបត្រ «PCI DSS v4.0.» ពីក្រុមហ៊ុន «SISA Information Security Pte»
26-02-2026 14:00
(ភ្នំពេញ)៖ ធនាគារ ហត្ថា ដែលជាសមាជិកនៃសម្ព័ន្ធហិរញ្ញវត្ថុអន្តរជាតិ MUFG មានកិត្តិយសទទួលបានវិញ្ញាបនបត្រ PCI DSS v4.0.1 (Data Security Standard) ពីក្រុមហ៊ុន SISA Information Security Pte. Ltd. ជាដៃគូសហការជាមួយក្រុមហ៊ុន SoftFlex Solutions Co., Ltd. កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦នេះ ដែលបង្ហាញពីសុវត្ថិភាពខ្ពស់ក្នុងការគ្រប់គ្រងទិន្នន័យសម្ងាត់ របស់អតិថិជននៃធនាគារ ហត្ថា។
វិញ្ញាបនបត្រនេះ បង្ហាញពីការប្តេជ្ញាចិត្តយ៉ាងមាំមួនរបស់ ធនាគារ ហត្ថា ក្នុងការអនុវត្តតាមស្តង់ដារ PCI DSS ដើម្បីការពារប្រព័ន្ធសុវត្ថិភាពបច្ចេកវិទ្យាទំនើប និងគោរពតាមស្តង់ដារអន្តរជាតិ ក្នុងការការពារទិន្នន័យអតិថិជនពីហានិភ័យនានា។
កិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុន SISA Cybersecurity និង SoftFlex Solutions Co., Ltd. មានគោលបំណងសំខាន់ក្នុងការពង្រឹងសុវត្ថិភាព ប្រព័ន្ធបច្ចេកវិទ្យាហិរញ្ញវត្ថុ ប្រព័ន្ធឌីជីថល និងផ្តល់ដំណោះស្រាយហិរញ្ញវត្ថុដែលទុកចិត្តបាន សុវត្ថិភាព និងងាយស្រួលសម្រាប់អតិថិជន៕












