បុរី មេគង្គ លែន បញ្ចុះបឋមសិលាឧទ្យាន The Mekong Park ៥ហិកតា លើផ្លូវជាតិលេខ៦អា បង្កើតស្តង់ដារថ្មី នៃការរស់នៅបែបធម្មជាតិបៃតង និងសហគមន៍ទំនើប
27-02-2026 18:11
(ភ្នំពេញ)៖ បុរី មេគង្គ លែន នាព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦ បានរៀបចំប្រារព្ធ «ពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់ជាផ្លូវការនៃ ឧទ្យាន The Mekong Park 5ហិកតា និងសម្ពោធបុកគ្រឹះប្លុកគេហដ្ឋានថ្មី» ក្នុងគម្រោង «មេគង្គ ស៊ីធី» ដែលស្ថិតនៅក្នុងតំបន់ជ្រោយចង្វារ តាមបណ្ដោយផ្លូវជាតិ ៦A ដោយមានវត្តមានអ្នកឧកញ៉ា ជាម ឃុនណាត ស្ថាបនិក និងអគ្គនាយក នៃ បុរី មេគង្គ លែន និងលោកស្រី ហេង ចិន្ដា ព្រមទាំងគណៈគ្រប់គ្រង បុរី មេគង្គ លែន និងភ្ញៀវកិត្តិយស។
ឧទ្យាន The Mekong Park នឹងក្លាយជាបេះដូងនៃគម្រោង «មេគង្គ ស៊ីធី» លាតសន្ធឹងលើផ្ទៃដី៥ហិកតា ជាឧទ្យានផ្សារភ្ជាប់សកម្មភាពប្រចាំថ្ងៃទៅនឹងធម្មជាតិ ការលំហែកាយ និងប្រណិតភាពរួមបញ្ចូលគ្នា ផ្ដល់ជូននូវបទពិសោធន៍ថ្មីប្លែកដំបូងគេ។
The Mekong Park បែងចែកជា៩តំបន់ធំៗ ដែលប្រាស្រ័យទាក់ទងគ្នាពីតំបន់មួយទៅតំបន់មួយដោយភាពស្និទ្ធិស្នាលរួមមាន៖ តំបន់ទី១៖ The Panorama Zone, តំបន់ទី២៖ Wind Zone, តំបន់ទី៣៖ Adventure Zone, តំបន់ទី៤៖ Lakeside Zone, តំបន់ទី៥៖ The Mekong Clubhouse, តំបន់ទី៦៖ Green Zone, តំបន់ទី៧៖ Chilling Zone, តំបន់ទី៨៖ Joyful Zone និង តំបន់ទី៩៖ The Lake zone។
តំបន់នីមួយៗនៃឧទ្យាន The Mekong Park ផ្សារភ្ជាប់ទំនាក់ទំនងការរស់នៅប្រចាំថ្ងៃ ជាមួយនឹងការកំសាន្តចម្រុះចាប់តាំងពី ការគយគន់ទេសភាព, ការដើរកំសាន្ដក្នុងសួនច្បារ អមដោយធម្មជាតិបៃតងស្រស់, ការធ្វើលំហាត់ប្រាណដោយរត់ឬជិះកង់, ការទទួលទានអាហារនិងភេសជ្ជៈបែប outdoor, ការកំសាន្ដដ៏សម្បូរបែប ដែលជាពិភពផ្សងព្រេងរបស់កុមារ, ការកំសាន្ដបែប Picnic, ការបរិភោគអាហារលើភោជនីយដ្ឋានអណ្ដែតលើទឹក, ការជិះទូកកាយ៉ាក់, ការកំសាន្ដនៅសួនតែ, ការកំសាន្ដនៅសួនផ្កាចម្រុះ, សួនច្បារសម្រាប់ការកំសាន្ត របស់អ្នកនិងសត្វចញ្ចឹមជាទីស្រលាញ់, និងការមើលទេសភាពថ្ងៃលិចដ៏សុខក្សេមក្សាន្ត។
ទន្ទឹមនឹងនេះ បុរី មេគង្គលែន ក៏បានបើកសម្ពោធជាផ្លូវការ នៃការដ្ឋានសាងសង់ប្លុកគេហដ្ឋានថ្មី ដែលមានប្រភេទវីឡាប្រណិតជាច្រើន ដែលមានស្ថាបត្យកម្មរចនាបថម៉ូដក្លាស៊ីកបែបអឺរ៉ុប មានអាយុកាលយូរអង្វែង និងជាមរតកសម្រាប់កូនចៅតគ្រប់ជំនាន់ នៅក្នុងគម្រោង «មេគង្គ ស៊ីធី»។ គម្រោងនេះ មានទីតាំងភូមិសាស្រ្ដល្អបំផុតចម្ងាយ១៥នាទី ពីស្ពាន ជ្រោយចង្វារ និងជាទីតាំងមានសក្ដានុពលខ្ពស់ មានទន្លេអមសងខាង និងផ្ដល់ខ្យល់អាកាសបរិសុទ្ធ៕

















