Messi ត្រូវបានអ្នកគាំទ្រសម្រុកចូលទីលានចង់ជួប អំឡុងប្រកួតមិត្តភាពនៅ Puerto Rico

28-02-2026 10:44

(បរទេស)៖ ប្រធានក្រុមជម្រើសជាតិអាហ្សង់ទីន Lionel Messi ត្រូវបានអ្នកគាំទ្រជាច្រើននាក់សម្រុកចូលទីលាន ដើម្បីចង់ជួប និងថតរូបជាមួយ នៅអំឡុងប្រកួតមិត្តភាពអន្តរជាតិរបស់ក្លិប Inter Miami CF ដែលបានយកឈ្នះគូប្រជែង Independiente de Valle នៅក្នុងប្រទេស Puerto Rico កាលពីថ្ងៃសុក្រ។ នេះបើយោងតាមការចេញផ្សាយដោយ BBC។

Messi ត្រូវបានចូលលេងក្នុងនាមកីឡាករបម្រុង ដែលនាំឱ្យមានអ្នកគាំទ្រ ៧នាក់បានរត់ចូលទីលាន ដើម្បីចង់ជួប និងថតរូប selfie ជាមួយ idol របស់ពួកគេ។

ទោះជាយ៉ាងណា ភ្លាមៗនោះដែរក្រុមសន្តិសុខក៏បានចូលមកឃាត់ និងចាប់អ្នកគាំទ្រទាំងនោះចេញវិញ និងការពារខ្សែប្រយុទ្ធវ័យ ៣៧ឆ្នាំចេញទីលានទៀតផង។

ក្នុងជំនួបនោះដែរ អតីតកីឡាករនាំលេងរបស់ FC Barcelona ខាងលើនេះ ក៏រកបាន ១គ្រាប់ និងមិត្តរួមក្រុម Santiago Morales ១គ្រាប់ផងដែរ ក្នុងជ័យជម្នះ ២-១ នៅទឹកដីក្រៅផ្ទះ ដែលដំបូងការប្រកួតនេះគ្រោងធ្វើឡើងនាថ្ងៃទី១៣ ខែកុម្ភៈ ក៏ព្រោះតែ Messi មានបញ្ហារបួសសរសៃពួរមិនអាចលេងបាន។

Miami ដែលមានសហម្ចាស់ David Beckham បានចាប់ផ្តើមយុទ្ធនាការ Major League Soccer (MLS) រដូវកាលនេះតាមរយៈចាញ់ LAFC កាលសប្តាហ៍មុន ៣-០ មុនប៉ះ Orlando City នាថ្ងៃអាទិត្យស្អែកនេះ៕