បុរី «ប៉េង ហួត» បើកការលក់ «Pre-Sale» គម្រោងថ្មីក្នុងតំបន់ច្បារអំពៅ
28-02-2026 10:59
(ភ្នំពេញ)៖ បន្ទាប់ពីធ្វើកម្មវិធីបុកគ្រឹះបញ្ចុះបឋមសិលាថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦ កន្លងទៅរួចមក បុរី ប៉េង ហួត បានប្រកាសបើកលក់ Pre-Sale គម្រោងភូមិនិម្មិត នៅថ្ងៃទី ៦-៧-៨ ខែមីនា ឆ្នាំ២០២៦ ចាប់ពីម៉ោង ៩ ព្រឹក ដល់ម៉ោង ៦ល្ងាច ទីតាំងផ្ទះគំរូវីឡា ឃីង ហ្គ្រេន គម្រោងហ្គ្រេនស្ដា ផ្លាទីនីម ដើម្បីឱ្យអតិថិជនអាចជ្រើសរើសទីតាំងពិសេសៗបានមុនគេ។
គម្រោងភូមិនិម្មិត មានទីតាំងក្នុងដំណាក់កាលទី៣ នៃគម្រោងហ្គ្រេនស្ដា ផ្លាទីនីម ក្នុងតំបន់បឹងស្នោ សង្កាត់ច្បារអំពៅ ដែលតំបន់ដ៏មានសក្ដានុពលមួយក្នុងរាជធានីភ្នំពេញ។ គម្រោងថ្មីនេះ ជាចំណុចកណ្ដាលរវាងតំបន់ ៦០ម៉ែត្រ និងតំបន់ច្បារអំពៅ នៅពេលដែលស្ពានព្រែកប្រាចាក់អង្រែក្រោម ចាប់ផ្ដើមបើកដំណើរការឆាប់ៗខាងមុខនេះ។
ដូចនេះជាឱកាសដ៏ល្អបំផុតសម្រាប់អ្នកដែលចង់វិនិយោគ ឬអ្នកដែលចង់រស់នៅក្នុងតំបន់ដែលមានសក្ដានុពល ងាយស្រួលចេញចូលទៅគ្រប់តំបន់ក្នុងរាជធានីភ្នំពេញ និងងាយស្រួលធ្វើដំណើរទៅកាន់ព្រលានយន្តហោះថ្មី។
ដើម្បីកុំឱ្យឱកាសល្អនេះកន្លងផុតទៅ សូមទំនាក់ទំនងសួរព័ត៌មានបឋម អំពីកម្មវិធីនេះជាមួយបុរី ប៉េង ហួត តាមរយៈលេខ ០១៦/០១៧ ៥៩ ៦៧ ៨៩ ឬមកកាន់ការិយាល័យលក់ផ្ទះរបស់បុរី ប៉េង ហួត ដែលស្ថិតនៅជិតលោកអ្នកបំផុត។
ទីតាំងកម្មវិធី៖ https://maps.app.goo.gl/eTVosYzYHJCNXH9R6៕







