Changan Cambodia ធ្វើឱ្យកក្រើកទីផ្សាររថយន្ត ដោយការសម្ពោធជាផ្លូវការនូវកំពូលរថយន្តពីរម៉ូដែលថ្មី Changan NEVO Hunter និង Changan CS35 Max

28-02-2026 11:42

(ភ្នំពេញ)៖ ក្រុមហ៊ុន Changan Cambodia ដែលជាក្រុមហ៊ុននាំចូល និងចែកចាយផ្តាច់មុខរថយន្ត Changan មកពីប្រទេសចិន ក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុនធំ RMA CAMBODIA នាថ្ងៃទី២៦ ខែកុម្ភះ ឆ្នាំ២០២៦ បានប្រកាសសម្ពោធជាផ្លូវការនូវរថយន្តពីរម៉ូដែលថ្មីបំផុតប្រចាំឆ្នាំ ២០២៦ គឺរថយន្តភីកអាប់អគ្គិសនីបច្ចេកវិទ្យាថ្មី NEVO Hunter E និងរថយន្ត Crossover SUV ដ៏ស៊ីវិល័យ CS35 Max។

ការបង្ហាញវត្តមានរបស់រថយន្តទាំងពីរនេះ គឺជាជំហានថ្មីមួយទៀតក្នុងការផ្តល់ជូនអតិថិជននូវជម្រើសរថយន្តដែលមានបច្ចេកវិទ្យាទំនើប សន្សំសំចៃខ្ពស់ និងផាសុកភាពលើសគេ។

ទី១៖ Changan NEVO Hunter E: កំពូលរថយន្តភីកអាប់អគ្គិសនីជំនាន់ថ្មី (REEV) NEVO Hunter E គឺជារថយន្តភីកអាប់ដំបូងគេដែលប្រើបច្ចេកវិទ្យា Range-Extended Electric Vehicle (REEV) ដែលរួមបញ្ចូលគ្នារវាងថាមពលអគ្គិសនី និងម៉ាស៊ីនសាំងសម្រាប់សាកថាមពលវិញ ដែលធ្វើឱ្យការបើកបរមានភាពងាយស្រួលដោយមិនបារម្ភរឿងអស់អាគុយ។
*សមត្ថភាពបើកបរ៖ អាចបើកបរបានចម្ងាយសរុបរហូតដល់ជាង ១,០៣១ គីឡូម៉ែត្រ (ពេលមានសាំង និងអាគុយពេញ)។
*កម្លាំងម៉ាស៊ីន៖ បំពាក់ដោយម៉ូទ័រអគ្គិសនីភ្លោះ កម្លាំងរហូតដល់ ២៦៨ សេះ និងកម្លាំងរមួល ៤៧០ ញូតុនម៉ែត្រ។
*បច្ចេកវិទ្យាពិសេស៖ មានមុខងារ V2L (Vehicle-to-Load) ដែលអាចផ្តល់ថាមពលអគ្គិសនីសម្រាប់ប្រើប្រាស់ឧបករណ៍ផ្សេងៗនៅខាងក្រៅ ដូចជាសម្រាប់បោះជំរំ ឬការងារដ្ឋាន។
*តម្លៃសមរម្យ៖ ត្រូវបានដាក់លក់ក្នុងតម្លៃប្រហែល ៤៥៩០០ ដុល្លារ។

ទី២៖ Changan CS35 Max: រថយន្ត Crossover SUV ដ៏ទាន់សម័យ និងស្ព័រ CS35 Max គឺជាការវិវត្តន៍ថ្មីដែលនាំមកនូវរូបរាងដ៏ទាក់ទាញ និងបច្ចេកវិទ្យាសុវត្ថិភាពឈានមុខគេ សម្រាប់អ្នកដែលចូលចិត្តភាពស៊ីវិល័យ និងការបើកបរក្នុងក្រុង។

*រចនាបថ៖ រាងស្ព័រ ទាន់សម័យ ជាមួយប៉ាណាខាងមុខធំ និងចង្កៀង LED កម្រិតខ្ពស់។
*កម្លាំងម៉ាស៊ីន៖ បំពាក់ម៉ាស៊ីន ១.៥ លីត្រ Turbo (Blue Whale) ដែលផ្តល់នូវសន្ទុះខ្លាំងសន្សំសំចៃខ្ពស់។
*បច្ចេកវិទ្យាខាងក្នុង៖ អេក្រង់កម្សាន្តធំ Touchscreen. បីជាប់គ្នា ព្រមទាំងមាន Function Racing Mode ថ្មី និងប្រព័ន្ធសុវត្ថិភាពឆ្លាតវៃជាច្រើនទៀត។
*តម្លៃពិសេស៖ ដាក់លក់ក្នុងតម្លៃត្រឹមតែ ២៥៩០០ ដុល្លារ ប៉ុណ្ណោះ។

អគ្គនាយករបស់ RMA Cambodia បានមានប្រសាសន៍ថា ការនាំចូលរថយន្តទាំងពីរម៉ូដែលនេះ គឺដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់អតិថិជនកម្ពុជា ដែលចង់បានរថយន្តដែលមានរូបរាងស្អាត បច្ចេកវិទ្យាទំនើប និងជាពិសេសគឺការសន្សំសំចៃថវិកា។ យើងជឿជាក់ថា CHANGAN NEVO Hunter E និង CHANGAN CS35 Max នឹងក្លាយជាជម្រើសដ៏ល្អបំផុតសម្រាប់គ្រួសារ និងការប្រើប្រាស់អាជីវកម្ម។
បច្ចុប្បន្ន រថយន្តទាំងពីរម៉ូដែលនេះមានដាក់បង្ហាញ និងសម្រាប់សាកល្បងបើកបរ (Test Drive) នៅគ្រប់សាខា showroom របស់ Changan Cambodia។
ព័ត៌មានបន្ថែម លើរថយន្តទាំងពីរ:
CHANGAN NEVO Hunter E : https://www.facebook.com/share/v/1CUywiXWg2/?mibextid=wwXIfr
CHANGAN CS35 MAX: https://www.facebook.com/share/v/1Awf93dRP1/?mibextid=wwXIfr

ព័ត៌មានបន្ថែម សូមទំនាក់ទំនងទូរស័ព្ទ៖ 011999375 ហ្វេសប៊ុក៖ Changan Cambodia