ក្រុមបាល់ទាត់នារីវិសាខា ចេញទៅបោះជំរំហ្វឹកហាត់នៅវៀតណាម ត្រៀមរដូវកាលថ្មី

28-02-2026 14:26

(ភ្នំពេញ)៖ ក្រុមបាល់ទាត់នារី វិសាខា បានចេញទៅបោះជំរឍំហ្វឹកហាត់ នៅប្រទេសវៀតណាម រយៈពេល ១១ថ្ងៃ ចាប់ពីថ្ងៃទី២៦ ខែកុម្ភៈ ដល់ថ្ងៃទី០៨ ខែមីនាខាងមុខ ដើម្បីពង្រឹងសមត្ថភាពត្រៀមការប្រកួតលីគបាល់ទាត់នារី រដូវកាលថ្មី។

នេះជាលើកដំបូងហើយ ដែលក្រុមបាល់ទាត់នារីវិសាខា បានបោះជំរំហ្វឹកហាត់ក្រៅស្រុក បន្ទាប់ពីទទួលបានត្រឹមជើងឯករង ២សម័យជាប់គ្នា ក្នុងការប្រកួតជម្រើសជើងឯកលីគនារី ឆ្នាំ២០២៤ និងឆ្នាំ២០២៥។

តាមគម្រោងក្រៅពីការហ្វឹកហាត់ ពួកគេក៏នឹងមានការប្រកួតមិត្តភាពមួយចំនួនផងដែរនៅទីនោះ៕