ទីបំផុត! ក្រុមកំលោះសង្ហារ «TREASURE» បានមកដល់ភ្នំពេញហើយ សម្រាប់ការប្រគំតន្ត្រីលំដាប់ពិភពលោក GANZBERG SUPER IDOL – New Love

28-02-2026 14:40

(ភ្នំពេញ)៖ ក្តីស្រមៃធ្លាប់តែប៉ង ធ្លាប់តែគិត ចង់ជួបយ៉ាងអន្ទះសាររបស់ហ្វេនៗ ពេលនេះបានក្លាយជាការពិតហើយ! កាលពីរាត្រីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦ កំពូលតារាចម្រៀងក្រុមកំលោះ TREASURE ដែលជា BA លំដាប់ពិភពលោករបស់ GANZBERG បានធ្វើដំណើរមកដល់អាកាសយានដ្ឋាន អន្តរជាតិតេជោ ដោយសុវត្ថិភាពហើយ។ តើហ្វេនៗ បានត្រៀមក្បាច់រាំ និងសម្លេងស្រែកហោកញ្ជ្រៀវស្វាគមន៍ពួកគាត់ហើយឬនៅ?

នៅថ្ងៃសៅរ៍ ទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦នេះ សមាជិកទាំង១០ រូបរបស់ TREASURE រួមមាន៖ Asahi, Choi Hyun-suk, Doyoung, Jihoon, Haruto, Jea Hyu, Jeong Woo, Junghwan, Junkyu និង Yoshi នឹងមកអង្រួនឆាកតន្រ្តីខ្នាតយក្សលំដាប់ពិភពលោករបស់ GANZBERG ឱ្យរំភើបញាប់ញ័រ សប្បាយរីករាយមិនធ្លាប់មាន ជាមួយនឹងផ្ទាំងទស្សនីយភាពដ៏អស្ចារ្យនៃការសម្តែងបទ Hit ល្បីៗជាច្រើនបទ។

លើសពីនេះ ក៏មានការចូលរួមសម្តែងបទចម្រៀងល្បីៗ និងក្បាច់រាំដ៏ពិសេសពីតារាចម្រៀងស្រីជួរប្រចាំប្រទេស គឺអ្នកនាង ទេព បូព្រឹក និងអ្នកនាង ពេជ្រ សូលីកា ផងដែរ៕

ជួបគ្នានៅកោះពេជ្រ ចាប់ពីម៉ោង 04៖00 រសៀល - 11៖00 យប់ តទៅ!
GANZBERG គុណភាពលំដាប់ពិភពលោក, BA លំដាប់ពិភពលោក!
GANZBERG ស្រាលស្រួលផឹក, ផឹក Ganzberg បានឆ្ងាញ់, ផឹក Ganzberg បាន Cool!
Brought to you by Beer GANZBERG
#GANZBERG #GANZBERGXTREASURE #KPOP