រថយន្ត Denza Z9 GT ជម្រើសប្រកួតប្រជែងខ្លាំងនៅកម្ពុជា រត់អគ្គីសនីសុទ្ធរយៈចំងាយ 1,036 គីឡូម៉ែត្រ
28-02-2026 16:35
(បរទេស)៖ យោងតាមសេចក្តីប្រកាសជាផ្លូវការ រថយន្ត Denza Z9 GT ដែលប្រើប្រាស់ថាមពលអគ្គិសនីសុទ្ធរបស់ក្រុមហ៊ុន BYD គឺជារថយន្ត BEV ដែលមានចម្ងាយបើកបរឆ្ងាយបំផុតលើពិភពលោក ជាមួយនឹងចម្ងាយបើកបរបានរហូតដល់ 1,036 គីឡូម៉ែត្រ ដែលជារថយន្តបំពាក់ដោយថ្មប្រភេទ Blade ទំហំ 122,496 kWh។
ជាការគត់សម្គោលក្នុងទីផ្សាររថយន្តបច្ចុប្បន្នក្រុមហ៊ុន BYD បានកំពុងបន្តនាំមុខគេជាខ្លាំងក្នុងចំណាត់ថ្នាក់រថយន្តអគ្គិសនី (EV) របស់ប្រទេសចិន។ ក្នុងនោះរថយន្ត Denza Z9 BEV ដែលបានធ្វើបច្ចុប្បន្នភាពដោយ BYD គឺមានចម្ងាយបើកបរ 1,068 គីឡូម៉ែត្រ នេះបើយោងតាមឯកសារពីស្ថាប័ន MIIT របស់ចិន។ ហើយនៅពេលនេះ មិនទាន់ច្បាស់ថាហេតុអ្វីបានជា BYD មិនបានប្រកាសម៉ូដែលនេះជារថយន្តអគ្គិសនី (BEV) ដែលមានចម្ងាយបើកបរឆ្ងាយបំផុតលើពិភពលោក។ រថយន្ត Denza Z9 GT ដែលបានធ្វើបច្ចុប្បន្នភាពនឹងនៅតែមានទាំងប្រភេទ BEV និង PHEV។
តាមរយបាយការណ៍ពីរថយន្ត BEV នឹងត្រូវបានផ្តល់ជូនជាពីរប្រភេទ គឺប្រភេទ RWD និង AWD ដែលបំពាក់ដោយសមត្ថភាពថ្មពីរកម្រិតគឺ 102.33 kWh និង 122.496 kWh ដោយផ្តល់ជម្រើសថ្មរត់រយៈចំងាយ CLTC ចំនួន៥ គឺ 820គីឡូម៉ែត្រ, 860គីឡូម៉ែត្រ, 880គីឡូម៉ែត្រ, 1,002គីឡូម៉ែត្រ និង 1,036គីឡូម៉ែត្រ។
ជាមួយគ្នានោះប្រភេទ RWD ដែលទើបបន្ថែមថ្មីនេះត្រូវបានបំពាក់ដោយម៉ូទ័រអគ្គិសនី 370 kW (496 hp) និងមានល្បឿនអតិបរមា 240គីឡូម៉ែត្រ/ម៉ោង ហើយប្រភេទប្រើប៉ុងពីរ AWD បំបាក់ដោយម៉ូទ័រអគ្គិសនីខាងមុខ 230 kW (308 hp) និងម៉ូទ័រខាងក្រោយ 310 kW (416 hp) ចំនួនពីរ សម្រាប់ទិន្នផលថាមពលរួមបញ្ចូលគ្នា 850 kW (1,140 hp) ដែលជាការកើនឡើង 140 kW (188 hp) ហើយល្បឿនជាអតិបរមារបស់វា គឺ 270គីឡូម៉ែត្រ/ម៉ោង។
ហើយរថយន្ត Plug-in Hybrid Electric Vehicle (PHEV) មានអាគុយកម្លាំង 63.82 kWh ដែលស្ទើរតែធំជាងទ្វេដងនៃម៉ូដែលបច្ចុប្បន្ន ដោយផ្តល់ចម្ងាយបើកបរដោយអគ្គិសនីសុទ្ធបាន 400 គីឡូម៉ែត្រ។ ប្រព័ន្ធថាមពលរបស់វាមានម៉ាស៊ីន 2.0T និងម៉ូទ័រអគ្គិសនីចំនួន៣ ។ ម៉ាស៊ីនមានកម្លាំងអតិបរមា 152 kW (204 hp) ហើយម៉ូទ័រអគ្គិសនីទាំង៣ មានកម្លាំងរួម 640 kW (858 hp) បង្កើនល្បឿនបាន 230គីឡូម៉ែត្រ/ម៉ោង។
តួររថយន្ត Denza Z9 GT មានប្រវែង 5195 (5180) ម.ម, ទទឹង 1990 ម.ម និងកម្ពស់ 1480 (1500)ម.ម ជាមួយនឹងចម្ងាយកង់ពីមុខដល់ក្រោយ 3125 ម.ម។ ខណៈនៅខាងក្នុងកាប៊ីន បានបន្តបំពាក់ជាមួយនឹងអេក្រង់បញ្ជាកណ្តាលទំហំ 17.3 អ៊ីញ និងអេក្រង់ពីរទំហំ 13.2អ៊ីញ កម្រិត 2.5K ដែលដំណើរការដោយបន្ទះឈីបកាប៊ីនឆ្លាតវៃ DiLink 4nm។ សម្រាប់មុខងារជំនួយការបើកបរកម្រិតខ្ពស់ Denza Z9 GT បានធ្វើបច្ចុប្បន្នភាពមកជាស្តង់ដារជាមួយប្រព័ន្ធ DiPilot 300 “God’s Eye” B 5.0 របស់ BYD៕






