Monyratana Pictures រៀបចំព្រឹត្តិការណ៍រត់ម៉ារ៉ាតុង និងចាក់បញ្ចាំងខ្សែភាពយន្តលើកដំបូងនៅទីក្រុងភ្នំពេញ

01-03-2026 10:31

(ភ្នំពេញ)៖ Monyratana Pictures ដែលជាក្រុមហ៊ុន ចាក់បញ្ចាំងខ្សែភាពយន្តឥណ្ឌាខ្នាតធំមួយនៅកម្ពុជា នាថ្ងៃទី១ ខែមីនា ឆ្នាំ២០២៦នេះ ក្រុមហ៊ុន Monyratana Pictures បានរៀបចំព្រឹត្តិការណ៍រត់ចម្ងាយ ៥ គីឡូម៉ែត្រ និងទស្សនាខ្សែភាពយន្ត Monyratana Movie & Marathon (MMM) 2026 លើកដំបូងរបស់ខ្លួននៅផ្សារទំនើប Chip Mong 271 Mega Mall ដោយមានការរួមបញ្ចូលគ្នារវាងកីឡា ការទស្សនាខ្សែភាពយន្ត និងទំនាក់ទំនងក្នុងសហគមន៍ នៅក្នុងព្រឹត្តិការណ៍ដ៏សំខាន់មួយនេះ។

ព្រឹត្តិការណ៍នេះមានការរត់បែបសប្បាយចម្ងាយ ៥គីឡូម៉ែត្រ បន្ទាប់មកមានការបញ្ចាំងខ្សែភាពយន្តខ្នាតធំដែលមានចំណងជើងថា Vikram ដែលជាភាពយន្តបែបប្រយុទ្ធ ភាសាតាមីលឥណ្ឌា ផលិតក្នុងឆ្នាំ២០២២ ដឹកនាំដោយលោក Lokesh Kanagaraj និងសម្តែងដោយ លោក Kamal Haasan ជាតួឯក រួមជាមួយ លោក Vijay Sethupathi និង លោក Fahadh Faasil។

ព្រឹត្តិការណ៍ MMM លើកដំបូងបានទាក់ទាញអ្នកចូលរួមជាង ៤០០នាក់ ដែលឆ្លុះបញ្ចាំងពីការចាប់អារម្មណ៍យ៉ាងខ្លាំងពីអ្នកចូលចិត្តការធ្វើលំហាត់ប្រាណ និងទស្សនាខ្សែភាពយន្ត។ ការរត់ពេលព្រឹកព្រលឹមបានលើកទឹកចិត្តដល់ការរស់នៅយ៉ាងសកម្ម ខណៈពេលដែលការបញ្ចាំងភាពយន្តបានផ្តល់ជូនអ្នកចូលរួមនូវបទពិសោធន៍ភាពយន្តលំដាប់អន្តរជាតិ គុណភាពខ្ពស់ នៅក្នុងបរិយាកាសរួមគ្នាជាសហគមន៍។ ភ្ញៀវកិត្តិយសមកពីស្ថានទូតឥណ្ឌាប្រចាំទីក្រុងភ្នំពេញក៏បានចូលរួមផងដែរ ដោយបានគូសបញ្ជាក់ពីទំនាក់ទំនងវប្បធម៌យ៉ាងស្អិតល្មួតរវាងខ្មែរ និងឥណ្ឌា។

កញ្ញា ជុំ មុន្នីរតនា នាយកគ្រប់គ្រងក្រុមហ៊ុន Monyratana Pictures បានលើកឡើងថា ៖ «ព្រឹត្តិការណ៍នេះគឺតំណាងឱ្យចក្ខុវិស័យរបស់ក្រុមការងារយើងខ្ញុំ ក្នុងការឈានទៅមុខហួសពីការត្រឹមចាក់បញ្ចាំងខ្សែភាពយន្តបែបប្រពៃណីទូទៅ ប៉ុន្តែជាការចាក់បញ្ចាំងខ្សែភាពយន្តបង្កប់ដោយអត្ថន័យយ៉ាងជ្រាលជ្រៅ និងការចែករំលែកបទពិសោធន៍ដ៏មានន័យនេះជូនដល់ទស្សនិកជនរបស់យើង។

កញ្ញា ជុំ មុន្នីរតនា បានលើកឡើងបន្ថែមថា៖ «តាមរយៈការរួមបញ្ចូលគ្នារវាងកីឡា ការទស្សនាខ្សែភាពយន្ត និងទំនាក់ទំនងក្នុងសហគមន៍ យើងខ្ញុំសង្ឃឹមថានឹងអាចបង្កើតបទពិសោធន៍ថ្មីៗសម្រាប់អ្នកចូលចិត្តទស្សនាខ្សែភាពយន្ត ខណៈពេលជាមួយគ្នានេះក៏បានលើកកម្ពស់ដល់ការរួបរួមគ្នា និងការរស់នៅប្រកបដោយផាសុខភាពល្ផងដែរ។

បន្ទាប់ពីភាពជោគជ័យនៃការរៀបចំកម្មវិធីលើកដំបូងរបស់ខ្លួន ក្រុមហ៊ុន Monyratana Pictures មានគម្រោងអភិវឌ្ឍព្រឹត្តការណ៍ MMM បន្ថែមទៀតនាឆ្នាំខាងមុខ ដើម្បីឱ្យព្រឹត្តការណ៍នេះក្លាយជាវេទិកាចូលរួមដ៏លេចធ្លោមួយដែលអបអរសាទរ ដល់ការទស្សនាខ្សែភាពយន្ត វប្បធម៌ និងទំនាក់ទំនងក្នុងសហគមន៍នៅកម្ពុជា។

About Monyratana Pictures
Monyratana Pictures is a leading film distribution and production company in Cambodia, committed to bringing diverse international cinema to local audiences while creating innovative film-led experiences that connect culture, entertainment, and community.
Media Contact:
Monyratana Chum
Email: [email protected]
Website: (http://www.monyratanapictures.com/)www.monyratanapictures.com (http://www.monyratanapictures.com/)