ខេ អិន អិន រៀបចំព្រឹត្តិការណ៍ជួបជុំដ៏ធំប្រចាំឆ្នាំ ដេីម្បីអបអរសាទរចំពោះការគាំទ្រ និងជឿជាក់ពីអតិថិជន

02-03-2026 09:31

(ភ្នំពេញ)៖ ខេ អិន អិន គ្រុប បានរៀបចំឡើងព្រឹត្តិការណ៍ ពិធីថ្លែងអំណរគុណ អតិថិជន ខេ អិន អិន «KNN Appreciation Night » ជាឱកាសដើម្បីអបអរសាទរចំពោះអតិថិជនដែលបានគាំទ្រ ជឿជាក់ និងដើររួមគ្នាជាមួយ KNN Cambodia កាលពីរាត្រី ថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ២០២៦ ថ្មីៗនេះ នៅសណ្ឋាគារ សូហ្វីតែល ភ្នំពេញ ភូគីត្រា។

រាត្រីនៃការថ្លែងអំណរគុណដ៏រំភើបនេះ បានបញ្ចប់ទៅដោយជោគជ័យ និងពោរពេញទៅដោយភាពរីករាយ ដោយមានការចូលរួមយ៉ាងច្រើនកុះករពីសំណាក់គណៈគ្រប់គ្រងជាន់ខ្ពស់ និងបុគ្គលិកគ្រប់ជាន់ថ្នាក់នៃ ខេ អិន អិនគ្រុប អតិថិជននៃក្រុមហ៊ុន ខេ អិន អិន ខេមបូឌា អ្នកផលិតមាតិកា និងភ្ញៀវកិត្តិយសជាច្រើនទៀត។

គួរបញ្ជាក់ផងដែរថា រាត្រីនៃការថ្លែងអំណរគុណដ៏រំភើបនេះ ត្រូវបានផ្តួចផ្តើមឡើងក្នុងគោលបំណងបង្ហាញ ពីការថ្លែងអំណរគុណចំពោះ ដៃគូ និងអតិថិជនដែលបានជ្រើសរើសរថយន្ត JETOUR គ្រប់ម៉ូដែលដ៏ទាន់សម័យ រហូតដល់គ្រឿងចក្រ ឡានបែន និងប្រេងរំអិលម៉ាកល្បីៗដូចជា Yokoda, Doosan, Develon, Sumitomo, Sinotruck, Ammann, Sany, Dynapac និងជាច្រេីនទៀត…ពីខាងក្រុមហ៊ុន ខេ អិន អិន ខេមបូឌា។

អ្វីដែលគួរឱ្យចាប់អារម្មណ៍ក្រៅពីការជួបជុំ និងការទទួលទានអាហារយ៉ាងប្រណិត កម្មវិធីដ៏វិសេសវិសាលនារាត្រីនេះ ក៏បាននាំមកនូវឱកាសសម្រាប់ទំនាក់ទំនង ចែករំលែកភាពសប្បាយរីករាយ និងបង្កើនភាពស្និទ្ធស្នាលសម្រាប់ អតិថិជនដែលបានជ្រើសរើស និងបន្តគាំទ្រក្រុមហ៊ុនរបស់យេីងតាំងពីដេីម។ លើសពីនេះទៅទៀត ក្នុងព្រឹត្តិការណ៍ ដ៏ឱឡារឹកនេះ ក៏មានការសម្តែងសិល្បៈគួរឱ្យចាប់អារម្មណ៍ និងការចាប់រង្វាន់ពិសេសៗជាច្រើន ដែលមានតម្លៃ សរុបលើសពី ២០,០០០ ដុល្លារអាមេរិក។

ជារួម តាមរយៈភាពជោគជ័យក្នុងការរៀបចំយ៉ាងយកចិត្តទុកដាក់ក្នុងការបង្កើតបរិយាកាសដែលពោរពេញទៅ ដោយអត្ថន័យ និងការអរគុណចំពោះភាពជាដៃគូ និងការស្រឡាញ់គាំទ្រពីអតិថិជនដែលជាផ្នែកសំខាន់បំផុតនៃគ្រួសារ ខេ អិន អិន ក្រុមហ៊ុនជឿជាក់ថា យេីងនឹងបន្តដំណើរជាមួយគ្នា និងបង្កើតភាពជោគជ័យរួមគ្នា ព្រមជាមួយការប្តេជ្ញាចិត្តក្នុងការអនុវត្តអាជីវកម្មប្រកបដោយទំនួលខុសត្រូវ ការផ្តល់ជូនផលិតផល និងសេវាកម្ម ដែលមានគុណភាពខ្ពស់ និងការចូលរួមអភិវឌ្ឍសហគមន៍សម្រាប់ការរីកចម្រើនរួមគ្នា៕