ABA ទទួលបាន ១០ពាន ពីក្រុមហ៊ុន VISA ដែលបានបញ្ជាក់ពីឧត្តមភាពនាំមុខនៃសេវាទូទាត់ឌីជីថល
02-03-2026 11:09
(ភ្នំពេញ)៖ ABA ដែលជាធនាគារពាណិជ្ជធំបំផុតនៅកម្ពុជា ទទួលបានពានរង្វាន់ឧត្តមភាពចំនួន១០ ពីក្រុមហ៊ុន VISA ដែលជាក្រុមហ៊ុនផ្តល់សេវាទូទាត់ឌីជីថលឈានមុខរបស់ពិភពលោក។ សមិទ្ធផលនេះបានស្ដែងឲ្យឃើញយ៉ាងច្បាស់ពីឧត្តមភាពយូរអង្វែងរបស់ ABA ក្នុងការជំរុញសេវាទូទាត់ឌីជីថលតាមកាត និងបរិយាបន្នហិរញ្ញវត្ថុនៅទូទាំងប្រទេស។
ដោយត្រូវបានប្រគល់ជូន ABA ក្នុងព្រឹត្តិកាណ៍ VISA Client Appreciation Event ពានរង្វាន់ទាំងនេះ ជាសក្ខីភាពនៃការទទួលស្គាល់ ការរួមចំណែករបស់ធនាគារដៃគូ ក្នុងការពង្រីកផលិតផល VISA។ ABA ទទួលបានពានឧត្តមភាពឈានមុខ ក្រោមប្រភេទផ្សេងៗរួមមាន៖
* Best Visa Product Launch of the Year 2025 (ពាន ផលិតផល Visa ថ្មី ឆ្នើមបំផុតប្រចាំឆ្នាំ 2025)
* Leadership in Active Cards Growth Rate 2025 (ពានឧត្តមភាពឈានមុខ លើអត្រាកំណើនកាតសកម្ម ប្រចាំឆ្នាំ 2025)
* Leadership in Active Net New Merchant Acceptance Location 2025 (ពានឧត្តមភាពឈានមុខ លើអាជីវករថ្មីដែលសកម្មក្នុងការទទួលទូទាត់តាមកាត ប្រចាំឆ្នាំ 2025)
* Leadership in Consumer Credit Payment Volume 2025(ពានឧត្តមភាពឈានមុខ លើកម្រិតអតិថិជនប្រើប្រាស់ឥណទានក្នុងការទូទាត់ ប្រចាំឆ្នាំ 2025)
* Leadership in Consumer Debit Payment Volume 2025(ពានឧត្តមភាពឈានមុខ លើកម្រិតអតិថិជនប្រើប្រាស់ឥណពន្ធក្នុងការទូទាត់ ប្រចាំឆ្នាំ 2025)
* Leadership in Credit Activation Rate 2025 (ពានឧត្តមភាពឈានមុខ លើអត្រាដំណើរការឥណទានប្រចាំឆ្នាំ 2025)
* Leadership in Debit Activation Rate 2025 (ពានឧត្តមភាពឈានមុខ លើអត្រាដំណើរការឥណពន្ធប្រចាំឆ្នាំ 2025)
* Leadership in Transaction Per Active TID 2025 (ពានឧត្តមភាពឈានមុខ លើប្រតិបត្តិការនៃ TID សកម្មនីមួយៗ ប្រចាំឆ្នាំ 2025)
* Leadership in Spend per Active Card for Visa Debit in Affluent Segment 2025 (ពានឧត្តមភាពឈានមុខ លើមធ្យមភាគទូទាត់នៃកាតនីមួយៗ សម្រាប់ Visa ឥណពន្ធក្នុងចំណោមអតិថិជនទូទាត់សកម្មប្រចាំឆ្នាំ 2025)
* Leadership in Spend Per Active Card for Visa Credit in Affluent Segment 2025 (ពានឧត្តមភាពឈានមុខ លើមធ្យមភាគទូទាត់នៃកាតនីមួយៗ សម្រាប់ Visa ឥណទានក្នុងចំណោមអតិថិជនទូទាត់សកម្មប្រចាំឆ្នាំ 2025)
លោក Sanzhar Abdullayev នាយកកាត និងសេវាទូទាត់អេឡិកត្រូនិក មានប្រសាសន៍ថា៖ “នេះជាកិត្តិយសយ៉ាងក្រៃលែងរបស់យើងខ្ញុំក្នុងការទទួលបានពានរង្វាន់ទាំងនេះ ជាច្រើនឆ្នាំជាប់ៗគ្នាកន្លងមកដែលឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់យើងខ្ញុំចំពោះ គុណភាពសេវាកម្ម និងធ្វើឲ្យអតិថិជនកាន់តែស្រឡាញ់ពេញចិត្ត”។
លោកក៏បានបន្ថែមផងដែរថា ពានរង្វាន់ទាំងនេះ បានស្ដែងឲ្យឃើញពីកិច្ចខិតខំប្រឹងប្រែងរបស់យើងខ្ញុំក្នុងការផ្តល់ដំណោះស្រាយសេវាធនាគារនវានុវត្ត និងពង្រឹងជំហររបស់ខ្លួនក្នុងអេកូស៊ីស្ទែមកាតទូទាត់នៅប្រទេស។ ការទទួលស្គាល់ជាបន្តបន្ទាប់ ពីក្រុមហ៊ុន VISA ចំពោះធនាគារ ABA ត្រូវបានរំលេចឲ្យឃើញកាន់តែច្បាស់បន្ថែមទៀតតាមរយៈការផ្ដួចផ្ដើមថ្មីៗកន្លងមក - ការដាក់ដំណើរការនៃម៉ាស៊ីនបើកកាតដំបូងគេបង្អស់ក្នុងប្រទេសកម្ពុជា (https://www.ababank.com/km/self-banking/card-machine/) និងកាតអន្ដរជាតិមានរំលេចរូបសិល្បករខ្មែរ គឺ ABA VannDa VISA រចនាពិសេស (https://www.ababank.com/km/aba-news/aba-bank-unveils-cambodias-first-artist-branded-debit-card-with-vannda/) ក្នុងចំនួនកំណត់។
ភាពលេចធ្លោទាំងនេះ រួមជាមួយនឹងការពង្រីកជាលំដាប់នៃម៉ាស៊ីនទូទាត់ POS និងបណ្ដាញទទួលទូទាត់តាមកាត បានបង្កើនភាពងាយស្រួលសម្រាប់អតិថិជន ព្រមទាំងតួនាទីរបស់ ABA ក្នុងការពង្រឹងសុវត្ថិភាពការទូទាត់តាមកាត៕



