* Foxconn គ្រោងចាប់ដៃជាមួយ OpenAI ខណៈប្រធានក្រុមហ៊ុនជឿថា វិស័យ AI មិនមែនជា AI bubble ទេ
* Farizon សម្រេចចាប់ដៃគូជាមួយ ក្រុមហ៊ុនកាពីតូល ជំរុញការធ្វើទំនើបកម្មដឹកជញ្ជូនអ្នកដំណើរដោយរថយន្តអគ្គិសនី
* Ronaldo ធ្វើបានហែតទ្រីកលើកទី៦៧ និងកើនបាន ៩៨៥គ្រាប់ ពីគោលដៅ 1K
* មជ្ឈមណ្ឌលទិន្នន័យអវកាសដំបូងរបស់ Google ដំណើរការហើយ និងអាចសរសេរកំណាព្យបានថែមទៀត
* លើសពីដណ្ដើមមេដាយ ប្រធានសហព័ន្ធវ៉ូវីណាម ជំរុញអត្តពលិកខ្លួនចូលរួមផ្សព្វផ្សាយពីទេសចរណ៍កម្ពុជាទៅកាន់ពិភពលោក

មជ្ឈមណ្ឌលទិន្នន័យ Amazon នៅអារ៉ាប់រួម រងការវាយប្រហារចំពេលស្ថានការណ៍អ៊ីរ៉ង់-អាមេរិក កំពុងឡើងកម្តៅ

02-03-2026 11:57

(បរទេស)៖ អង្គភាពផ្តល់សេវាកម្ម Cloud របស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិក Amazon ដែលហៅកាត់ថា AWS បានឱ្យដឹងកាលពីថ្ងៃអាទិត្យថា ចរន្តអគ្គិសនីនៅក្នុងមជ្ឈមណ្ឌលទិន្នន័យរបស់ខ្លួនក្នុងប្រទេសអារ៉ាប់រួម (UAE) ត្រូវបានកាត់ផ្ដាច់ជាបណ្ដោះអាសន្ន បន្ទាប់ពីមានវត្ថុមិនស្គាល់អត្តសញ្ញាណបានហោះមកបុកចំទីតាំងនោះ បង្កឱ្យមានផ្កាភ្លើង និងអគ្គិភ័យឆាបឆេះ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៦។

បច្ចុប្បន្ន ប្រទេសអារ៉ាប់រួមកំពុងស្ថិតក្នុងស្ថានភាពវឹកវរ ដោយសារការវាយប្រហារសងសឹកដោយមីស៊ីល និងដ្រូនពីសំណាក់ប្រទេសអ៊ីរ៉ង់ បន្ទាប់ពីមានការវាយប្រហារពីសហរដ្ឋអាមេរិក និងអ៊ីស្រាអែលទៅលើអ៊ីរ៉ង់។ ការវាយប្រហាររបស់អ៊ីរ៉ង់ បានប៉ះចំដៅទៅលើព្រលានយន្តហោះ កំពង់ផែ និងតំបន់លំនៅដ្ឋាននៅទូទាំងប្រទេស និងតំបន់ឈូងសមុទ្រទាំងមូល។ នៅពេលភ្នាក់ងារព័ត៌មាន Reuters សាកសួរថា តើហេតុការណ៍នៅមជ្ឈមណ្ឌលទិន្នន័យនេះ មានពាក់ព័ន្ធនឹងការវាយប្រហារទាំងនោះដែរឬទេ ក្រុមហ៊ុន AWS មិនបានបញ្ជាក់ ឬបដិសេធនោះឡើយ។

AWS បានថ្លែងថា៖ «នៅម៉ោងប្រហែល ៤:៣០ នាទីព្រឹក (ម៉ោងនៅប៉ាស៊ីហ្វិក) តំបន់ផ្ទុកទិន្នន័យ (Availability Zone) មួយរបស់យើងដែលមានកូដ mec1-az2 បានរងផលប៉ះពាល់ដោយសារវត្ថុមិនស្គាល់អត្តសញ្ញាណបានហោះមកបុកចំមជ្ឈមណ្ឌលទិន្នន័យ បង្កឱ្យមានផ្កាភ្លើង និងអគ្គិភ័យ»។ យោងតាមគេហទំព័ររបស់ក្រុមហ៊ុន បានបន្ថែមថា «Availability Zone» គឺជាបណ្ដុំនៃមជ្ឈមណ្ឌលទិន្នន័យរូបវន្តមួយ ឬច្រើនដែលតភ្ជាប់គ្នា។ តំបន់ទាំងនេះ គឺជាទីតាំងដាច់ដោយឡែកពីគ្នា នៅក្នុងតំបន់ប្រតិបត្តិការរបស់ AWS នីមួយៗ។

AWS បានបន្ថែមថា ខាងពន្លត់អគ្គិភ័យបានកាត់ផ្ដាច់ចរន្តអគ្គិសនីក្នុងទីតាំងនោះ ខណៈពេលដែលក្រុមការងារកំពុងប្រតិបត្តិការបាញ់ពន្លត់។ ក្រុមហ៊ុនប្រតិបត្តិករមជ្ឈមណ្ឌលទិន្នន័យរូបនេះបានបញ្ជាក់ថា នឹងត្រូវចំណាយពេលច្រើនម៉ោងទៀត ដើម្បីតភ្ជាប់បណ្ដាញសេវាកម្មឡើងវិញនៅក្នុងតំបន់ដែលរងផលប៉ះពាល់ ប៉ុន្តែតំបន់ផ្សេងទៀតនៅក្នុងប្រទេសអារ៉ាប់រួមនៅតែដំណើរការជាធម្មតា៕