Apple ប្រកាសចេញ iPhone 17e ជាផ្លូវការ ខណៈតម្លៃចាប់ផ្តើមត្រឹមតែ ៥៩៩ ដុល្លារ
03-03-2026 09:35
(បរទេស)៖ នៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៦ ក្រុមហ៊ុនសបច្ចេកវិទ្យា Apple បានដាក់បង្ហាញនូវទូរស័ព្ទដៃស៊េរីថ្មី iPhone 17e ដែលជាម៉ូដែលផ្តោតទៅលើតម្លៃសមរម្យ ប៉ុន្តែបំពាក់មកជាមួយបច្ចេកវិទ្យាទំនើបៗចុងក្រោយបង្អស់។ iPhone 17e ត្នេះរូវបានរំពឹងថានឹងក្លាយជាម៉ូដែលលក់ដាច់បំផុតមួយសម្រាប់សិស្ស និស្សិត និងអ្នកដែលមិនចង់ចំណាយថវិកាច្រើនលើសលប់លើទូរស័ព្ទដៃ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៦។
ចំណុចសំខាន់ៗនៃ iPhone 17e រួមាន៖
* តម្លៃប្រកួតប្រជែង៖ ដាក់លក់ក្នុងតម្លៃចាប់ផ្តើមពី ៥៩៩ ដុល្លារ ដែលជាយុទ្ធសាស្ត្រថ្មីរបស់ Apple ក្នុងការវាយលុកទីផ្សារស្មាតហ្វូនលំដាប់មធ្យម។
* បច្ចេកវិទ្យា AI (Apple Intelligence)៖ ទោះបីជាមានតម្លៃទាបជាងមុន ប៉ុន្តែវាត្រូវបានរចនាឡើងដើម្បីគាំទ្រប្រព័ន្ធ AI ពេញលេញរបស់ Apple ដែលជួយដល់ការប្រើប្រាស់ប្រចាំថ្ងៃឱ្យកាន់តែឆ្លាតវៃ។
* រូបរាង និងការរចនា៖ មានការរចនារាងស្តើង (Slim design) និងប្រើប្រាស់បន្ទះឈីបស៊េរីថ្មី ដែលផ្តល់នូវល្បឿនលឿន និងសន្សំសំចៃថាមពលថ្មបានល្អ។
* គោលដៅទីផ្សារ៖ ការបញ្ចេញម៉ូដែល «e» នេះ ត្រូវបានគេមើលឃើញថាជាការជំនួសឱ្យស្រឡាយ SE ឬជាជម្រើសថ្មីសម្រាប់អ្នកដែលចង់ប្រើប្រាស់ iPhone ស៊េរីចុងក្រោយក្នុងតម្លៃធូរថ្លៃ។
ការបោះជំហានរបស់ Apple ក្នុងការដាក់លក់ iPhone ក្នុងតម្លៃក្រោម ៦០០ ដុល្លារនៅឆ្នាំ២០២៦ នេះ គឺជាការប្រកួតប្រជែងផ្ទាល់ជាមួយក្រុមហ៊ុនផលិតទូរស័ព្ទ Android ធំៗ។ វាក៏បង្ហាញពីបំណងរបស់ក្រុមហ៊ុនក្នុងការបង្កើនចំនួនអ្នកប្រើប្រាស់សេវាកម្ម និងប្រព័ន្ធ Ecosystem របស់ខ្លួនតាមរយៈឧបករណ៍ដែលមានតម្លៃសមរម្យ៕









