អត្តពលិកបាល់ទះអ៉ីរ៉ង់ ២០នាក់បានស្លាប់ ពីការវាយប្រហារតាមផ្លូវអាកាសរបស់អ៉ីស្រាអែល-សហរដ្ឋអាមេរិក

03-03-2026 10:32

(បរទេស)៖ ការវាយប្រហារតាមផ្លូវអាកាសចំគោលដៅពីសំណាក់យន្តហោះចម្បាំងអ៉ីស្រាអែល និងសហរដ្ឋអាមេរិក បានធ្វើឱ្យកីឡាការិនីបាល់ទះអ៉ីរ៉ង់ប្រមាណ ២០នាក់បាត់បង់ជីវិត។ នេះបើយោងតាមការចេញផ្សាយដោយ laodong។

ប្រភពព័ត៌មានពី AI Mayadeen Channel បានដកស្រង់សំដីមន្រ្តីក្នុងតំបន់កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦ បានឱ្យដឹងថា នៅក្នុងអគារហ្វឹកហាត់ Lamerd ដែលស្ថិតនៅភាគខាងត្បូងប្រទេសអ៉ីរ៉ង់បានរងការវាយប្រហារចំគោលដៅពីសំណាក់កងទ័ពអាកាសអ៉ីស្រាអែល និងអាមេរិក ដែលបានបណ្តាលអត្តពលិកផ្នែកកីឡាការិនីបាល់ទះអ៉ីរ៉ង់យ៉ាងហោចណាស់ ២០នាក់បានស្លាប់។

សហព័ន្ធបាល់ទះអ៉ីរ៉ង់ IRIB ក៏បានឱ្យដឹងដែរថា នៅក្នុងអគារហ្វឹកហាត់នោះ ក៏មានក្មេងៗទៀតផង ស្របពេលរងការវាយប្រហារ និងបិទប្រការផ្អាកជាបណ្តោះអាសន្នតែម្តងរាល់គ្រប់សកម្មភាពកីឡាទាំងអស់។

ស្ថិតក្នុងស្ថានភាពសង្រ្គាមដែលបានកំពុងផ្ទុះឡើងនៅមជ្ឈិមបូព៌ានេះ សហព័ន្ធបាល់ទាត់ប្រចាំទ្វីបអាស៊ី AFC ក៏បានប្រកាសពីការពន្យារពេលប្រកួតលីគអាស៊ី AFC Champions League គ្រប់កម្រិតតែម្តង និងបានកំពុងពិចារណាលើកការប្រកួតទៅធ្វើនៅទីក្រុង Doha ប្រទេសកាតា និង Dubai របស់អារ៉ាប់វួមវិញ ដើម្បីធានាសុវត្ថិភាពជូនកីឡាករ មន្រ្តីកីឡា រួមទាំងអ្នកគាំទ្រថែមទៀតផង៕