យល់ដឹងកីឡា៖ ច្បាប់ នៃការអបអរគ្រាប់បាល់បញ្ចូលទី
04-03-2026 08:08
(បរទេស)៖ ជាធម្មតាគ្រប់កីឡាករទាំងអស់តែងតែអបអរ នៅពេលបញ្ចប់ទីបានសម្រេចម្តងៗ ក៏ប៉ុន្តែការអបអរនេះដែរ ក៏ត្រូវស្ថិតក្រោមច្បាប់ដែលបានចែង ដោយមិនត្រូវធ្វើឱ្យប៉ះពាល់ ក៏ដូចជាខ្ជះខ្ជាយពេលវេលានោះទេ។
ការចាកចេញពីទីលាន ដើម្បីអបអរគ្រាប់បាល់ពុំមែនជារឿងដែលត្រូវបានហាមឃាត់នោះទេ ក៏ប៉ុន្តែកីឡាករគួរតែត្រឡប់ចូលទីលានវិញឱ្យបានឆាប់ តាមដែលអាចធ្វើទៅបានផងដែរ។
ខាងក្រោមនេះ គឺជា ៤ចំណុចធំៗដែលត្រូវបានចងក្រងដោយសហព័ន្ធបាល់ទាត់អង់គ្លេស TheFA ដើម្បីគ្រប់គ្រងកីឡាករ នៅពេលបញ្ចេញសកម្មភាពអបអរគ្រាប់បាល់ម្តងៗ៖
. ហាមឡើងលើរបងដែកនៅបរិវេណជុំវិញ ឬចូលទៅជិតអ្នកគាំទ្រ ដែលអាចបង្កអសន្តិសុខ និងសុវត្ថិភាព
. ហាមបញ្ចេញសកម្មភាព ឬកាយវិការក្នុងន័យចំអក ឬធ្វើឱ្យប៉ះពាល់អ្នកដទៃ
. ហាមយកក្រណាត់ សំពត់ ឬវត្ថុនានាបិទមុខ ឬគ្របក្បាល ពេលអបអរ
. ហាមដោះអាវ ឬយកអាវគ្របមុខ ដើម្បីអបអរជាដើម៕



