ក្រុមហ៊ុន CSH Beverages នាំភេសជ្ជៈ 100PLUS ឧបត្ថម្ភសហព័ន្ធកីឡាជឺជីតស៊ូកម្ពុជា ក្នុងការប្រកួតថ្នាក់ជាតិ និងឆ្ពោះទៅកាន់តំបន់អាស៊ីអាគ្នេយ៍

04-03-2026 10:53

(ភ្នំពេញ)៖ ក្រុមហ៊ុន CSH Beverages Cambodia បានបើកទំព័រថ្មី ក្រោមកិច្ចសហការជាមួយសហព័ន្ធ កីឡាជឺជីតស៊ូកម្ពុជា ដោយជ្រើសរើសភេសជ្ជៈ បំពេញជាតិទឹក 100PLUS ជាដៃគូបំពេញជាតិទឹកដ៏ល្អ សម្រាប់ជាជំនួយដល់កីឡាករ ព្រមទាំងពង្រឹងការអភិវឌ្ឍវិស័យកីឡា ក៏ដូចជាបង្កើតឱកាសថ្មីៗ ដល់កីឡាករ ក្នុងការបង្ហាញសមត្ថភាព និងទេពកោសល្យរបស់ខ្លួន ក្នុងការប្រកួតថ្នាក់ជាតិ និងត្រៀមសំរាប់ Sea game លើកទី៣៤ នាពេលខាងមុខនេះ។

ក្រុមហ៊ុន CSH Beverages Cambodia ជឿជាក់ និងផ្តល់តម្លៃលើភាពជាដៃគូសហការ ដែលយើងបានបន្តធ្វើការយ៉ាងជិតស្និទ្ធ និងចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការគាំទ្រវិស័យកីឡា ពីព្រោះយើងជឿជាក់ថា កីឡាតំណាងឱ្យវិន័យ សាមគ្គីភាព និងមោទនភាពជាតិ។

ភេសជ្ជៈបំពេញជាតិទឹក 100PLUS ដែលត្រូវបានទទួលស្គាល់ទូទាំងតំបន់អាស៊ីថា ជាម៉ាកសញ្ញាភេសជ្ជៈបំពេញជាតិទឹក ដែលអាចជឿទុកចិត្តបានទាំងគុណភាព រសជាតិ និងគុណតម្លៃសម្រាប់សុខភាព។ 100PLUS តែងតែឈរ ជាមួយកីឡាករ ដោយផ្តល់នូវភាពស្រស់ស្រាយ ការបំពេញជាតិទឹក និងបន្ថែមថាមពល ដើម្បីជាជំនួយដល់កីឡាករ ក្នុងការបំពេញជាតិទឹកបានយ៉ាងល្អ។ 100PLUS នាំចូល និងចែកចាយផ្តាច់មុខដោយក្រុមហ៊ុន CSH Beverages Cambodia៕