ក្រុមហ៊ុន JTI Cambodia ទទួលអាណត្តិជាប្រធានថ្មី នៃសមាគមឧស្សាហកម្មថ្មាំជក់កម្ពុជា (ATIC)

04-03-2026 16:00

(ភ្នំពេញ)៖ សមាគមឧស្សាហកម្មថ្មាំជក់កម្ពុជា (ATIC) នៅថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៦នេះ បានប្រកាសជាផ្លូវការអំពីការតែងតាំងលោក Benjamin Cerletti ដែលបច្ចុប្បន្នជាអគ្គនាយកក្រុមហ៊ុន ជេ ធី អាយ (JTI Cambodia) ធ្វើជាប្រធានថ្មីរបស់ សមាគមបន្ទាប់ពីអាណត្តិរយៈពេលពីរឆ្នាំរបស់ប្រធានមុនបានបញ្ចាប់។

លោក Benjamin Cerletti មានបទពិសោធន៍បម្រើការងារជាថ្នាក់ដឹកនាំនៅក្រុមហ៊ុន ជេ ធី អាយ ជិត២០ ឆ្នាំ ទាំងនៅស្នាក់ការកណ្តាលរបស់ក្រុមហ៊ុននៅទីក្រុង ហ្សឺណែវ ប្រទេសស្វីស និងនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។ ការតែងតាំងតួនាទីថ្មីបន្ថែមសម្រាប់លោក Benjamin Cerletti ជាប្រធានសមាគមឧស្សាហកម្មថ្នាំជក់ គឺនឹងបន្តពង្រឹង និងលើកកម្ពស់តួនាទីរបស់សមាគមក្នុងការកៀគរក្រុមហ៊ុន និងអាជីវករថ្មាំជក់ ស្ថាប័ណរាជរដ្ឋាភិបាល និងភាគីពាក់ព័ន្ធសំខាន់ៗ ក្នុងព្រះរាជាណាចក្រកម្ពុជាឲ្យរួមគ្នាជាធ្លុងមួយក្នុងគោលដៅដោះស្រាយបញ្ហាប្រឈមនៃឧស្សាហកម្មថ្មាំជក់ និងជំរុញកំណើនប្រកបដោយនិរន្តរភាព ក្នុងគោលដៅរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។

សមាគមឧស្សាហកម្មថ្មាំជក់កម្ពុជា ត្រូវបានបង្កើតឡើងក្នុងគោលដៅលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងភាគីពាក់ព័ន្ធក្នុងឧស្សាហកម្មថ្មាំជក់ ក្នុងគោលបំណងកសាងបរិយាកាសអាជីវកម្មឲ្យកាន់តែស្មើភាព និងមានតម្លាភាព។ សមាគមឧស្សាហកម្មថ្នំជក់កម្ពុជា ក៏ផ្តោតការយកចិត្តទុកដាក់លើទំនួលខុសត្រូវរបស់ ឧស្សាហកម្មថ្នាំជក់ក្នុងការគាំទ្រឲ្យមានកំណើនប្រកបដោយបរិយាប័ន្ននៅកម្ពុជា តាមរយៈអនុលោមភាពទៅនឹងបទបប្បញ្ញតិ ច្បាប់ជាតិ និងគោលការណ៍សុខភាពសាធារណៈជាអទិភាព។

លោក Benjamin បានវាយតម្លៃខ្ពស់លើសមិទ្ធផលដែលសម្រេចបានក្រោមការដឹកនាំរបស់ប្រធានសមាគមអាណត្តិមុនគឺលោក Miguel Barros Figueira អគ្គនាយកក្រុមហ៊ុន Imperial Brands Plc. ដោយបានបញ្ជាក់ថា វឌ្ឍនភាពកន្លងមករបស់សមាគមកើតឡើងក៏ដោយសារតែមានឆន្ទៈលះបង់ខ្ពស់របស់ ថ្នាក់ដឹកនាំ និងក្រុមប្រឹក្សាភិបាលអាណត្តិមុន។

លោក Benjamin បានបញ្ជាក់ថា៖ «ក្នុងនាមជាប្រធានសមាគមឧស្សាហកម្មថ្នាំជក់កម្ពុជា ខ្ញុំមានសេចក្តីសោមនស្សរីករាយបន្តសហកាយ៉ាងជិតស្និទិជាមួយអ្នកបង្កើតគោលនយោបាយ និយ័តករ និងដៃគូពាក់ព័ន្ធក្នុងឧស្សាហកម្មថ្នាំជក់។ សមាគមនឹងនៅតែបន្តជំរុញកិច្ចពិភាក្សាគ្រប់ទម្រង់ គាំទ្រអនុលោមភាពទៅនឹងបទប្បញ្ញតិ និងច្បាប់ជាតិ និងលើកកម្ពស់តម្លាភាពក្នុងដំណើរការអាជីវកម្ម។ ខ្ញុំជឿជាក់ថា តាមរយៈការពង្រឹងកិច្ចសហប្រតិបត្តិការ ឧស្សាហកម្មថ្មាំជក់អាចរួមចំណែកប្រកបដោយការទទួលខុសត្រូវដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងក្នុងការកសាងបរិយាកាសអាជីវកម្មឲ្យកាន់តែមានតម្លាភាព»

សូមជម្រាបដែរថា ក្រោមអាណត្តិដឹកនាំរបស់លោក Benjamin សមាគមឧស្សាហកម្មថ្នាំជកកម្ពុជា នឹងជំរុញការពិភាក្សាកាន់តែស៊ីជម្រៅជាមួយរាជរដ្ឋាភិបាល និងពង្រឹងឆន្ទៈរបស់រាជរដ្ឋាភិបាលលើទំនួលខុសត្រូវ កិច្ចសហប្រតិបត្តិកា និងការអភិវឌ្ឍប្រកដោយចីរភាព៕