ទឹកប្រាក់រង្វាន់ ១២៨លានរៀល ពីភេសជ្ជៈប៉ូវកម្លាំង អៃរ៉ា បានបន្តទៅដល់ដៃកម្មការិនីរោងចក្រ នៅខេត្តកំពង់ស្ពឺ

04-03-2026 17:13

(ភ្នំពេញ)៖ ទឹកប្រាក់រង្វាន់ធំដ៏អស្ចារ្យ ១២៨លានរៀល ពីភេសជ្ជៈប៉ូវកម្លាំ អៃរ៉ា ដែលជាផលិតខ្មែរ ម៉ាកខ្មែរ និងផលិតដោយកូនខ្មែរ បានបន្តទៅដល់ដៃអតិថិជនម្នាក់ទៀត ហើយដែលកំពុងបម្រើការងារជាកម្មការិនីរោងចក្រ។

អតិថិជនដែលមានសំណាងទទួលបានប្រាក់រង្វាន់ធំមហាសាលពី ភេសជ្ជៈប៉ូវកម្លាំង អៃរ៉ា រូបនេះ មានឈ្មោះ ស្រស់ សំណាង ភេទស្រី អាយុ ២៦ឆ្នាំ មានមុខរបរជាកម្មការិនីរោងចក្រ រស់នៅភូមិព្រៃទាន ឃុំយុទ្ធសាមគ្គី ស្រុកសាមគ្គីមុន្នីជ័យ ខេត្តកំពង់ស្ពឺ បានប្រាប់ឱ្យដឹងថា កាលពីសប្ដាហ៍កន្លងទៅនេះ នៅពេលសម្រាកពីការងារម៉ោងបាយថ្ងៃត្រង់ បានទិញភេសជ្ជៈប៉ូវកម្លាំង អៃរ៉ា មួយកំប៉ុងទទួលទាន លុះពេលគាស់ ស្រាប់តែឃើញត្រូវរង្វាន់ ១២៨លានរៀលតែម្ដង។ គ្រាន់តែបានឃើញភ្លាមក៏ប្រាប់អ្នកនៅក្បែរខ្លួនឱ្យជួយមើលដែលធ្វើឱ្យអ្នកធ្វើការនៅក្នុងរោងចក្រជាមួយគ្នានាំគ្នាផ្អើល ស្រែកហ៊ោ សាទរ ហើយក៏បានទូរស័ព្ទជូនដំណឹងដល់ក្រុមហ៊ុន អៃរ៉ា តែម្ដង។

អ្នកនាង ស្រស់ សំណាង បានបញ្ជាក់ថា ក្រោយពេលទទួលបានប្រាក់រង្វាន់ពីភេសជ្ជៈប៉ូវកម្លាំង អៃរ៉ា នឹងយកទៅសង់បំណុលគេ ហើយបែងចែកមួយចំនួនទៀតសម្រាប់បង្កើតអាជីវកម្មដើម្បីលើកកម្ពស់ជីវភាពគ្រួសារ និងផ្គត់ផ្គង់ការសិក្សារបស់កូនទៅថ្ងៃអនាគត។ ឆ្លៀតក្នុងឱកាសនេះ អ្នកនាងក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំង អៃរ៉ា ផលិតផលខ្មែរ ដែលបានបង្កើតរង្វាន់យ៉ាងសន្ធឹកសន្ធាប់សម្រាប់អតិថិជន និងអាចជួយកែប្រែជីវភាពបានកាន់តែប្រសើរ។

សូមជម្រាប់ដែរថា អៃរ៉ា ជាភេសជ្ច:ប៉ូវកម្លាំងតែមួយគត់ ដែលមានរសជាតិឆ្ងាញ់ ផ្តល់ថាមពលខ្លាំងដូចដំរី និងយូអង្វែងដូចព្រះអាទិត្យ ជួយថែរក្សាមរតកខ្មែរ លើកស្ទួយអក្សរសាស្ត្រជាតិ និងគាំទ្រសមាគមមួកត្នោតខ្មែរ។ អៃរ៉ា កាន់តែពិសា កាន់តែមាឱកាសឈ្នេះរង្វាន់ជាច្រើនដូចជា ទឹកប្រាក់១លានរៀល ៥លានរៀល ១០លានរៀល និងរង្វានធំរហូតដល់ ១២៨លានរៀល។ អៃរ៉ាផ្តល់រង្វាន់ពិតហួសពីការរំពឹងទុក.... អៃរ៉ា ថាមពលខ្លាំងដូចដំរី ៕