Maguire ខ្សែការពារក្លិប Man Utd ត្រូវបន្ធូរបន្ថយទោសមកនៅត្រឹម ១៥ខែវិញ ពីបទប្រើហិង្សា
05-03-2026 10:14
(បរទេស)៖ កីឡាករបាល់ទាត់ Harry Maguire របស់ក្លិប Manchester United ត្រូវបានតុលាការក្រិច សម្រេចបន្ធូរបន្ថយទោសពី ២១ខែ និង ១០ថ្ងៃ មកនៅត្រឹម ១៥ខែវិញ ពីបទប្រើអំពើហិង្សាលើអ្នកបម្រើកាលពីឆ្នាំ២០២០។ នេះបើយោងតាមការចេញផ្សាយដោយ BBC។
ករណីហិង្សាដោយចេតនារបស់ខ្សែការពារអង់គ្លេស វ័យ ៣២ឆ្នាំខាងលើនេះ គឺបានកើតឡើងតាំងពីអំឡុងខែសីហា ឆ្នាំ២០២០ ពេលលោកទៅវិស្សមកាលនៅលើកោះ Mykonos ស្ថិតក្នុងប្រទេសក្រិច។
ភ្លាមៗនោះដែរ ក្រោយពីតុលាការប្រកាសសាលក្រម ក្រុមការងារ ក៏ដូចជាមេធាវីរបស់ Maguire ក៏បានដាក់ពាក្យប្តឹងជំទាស់ទៅនឹងការសម្រេចនេះ និងរក្សាជំហរបដិសេធ ចំពោះការចោទប្រកាន់នោះដដែល។
សវនការនេះត្រូវបានពន្យារពេល ៤លើករួចមកហើយ ពោលគឺនៅចន្លោះឆ្នាំ២០២៣ និងឆ្នាំ២០២៥ មុនពេលលើកមកជំនុំជម្រះជាថ្មីកាលពីថ្ងៃពុធម្សិលមិញ នៅក្នុងទីក្រុង Syros ថែមទាំងបានរកឃើញថា Maguire ពុំបានព្រឹត្តទោសកំហុសធ្ងន់ធ្ងរ និងព្យាយាមគេចវេសនោះដែរ ទើបមានការបន្ធូរបន្ថយមកនៅត្រឹម ១៥ខែវិញបែបនេះ៕



