CamEd Business School៖ «ការអភិវឌ្ឍជំនាញទំនាក់ទំនង និងភាពជាអ្នកដឹកនាំ តាមរយៈសកម្មភាពក្រៅកម្មវិធីសិក្សាជាក់ស្ដែង»
06-03-2026 12:26
(ភ្នំពេញ)៖ ការអប់រំនៅ CamEd Business School មិនត្រឹមតែផ្តោតសំខាន់លើការសិក្សាក្នុងថ្នាក់រៀនមួយមុខតែប៉ុណ្ណោះទេ តែក៏ផ្តោតសំខាន់លើការអភិវឌ្ឍជំនាញ ទំនាក់ទំនង និងភាពជាអ្នកដឹកនាំរបស់និស្សិត តាមរយៈសកម្មភាពក្រៅកម្មវិធីសិក្សាដ៏សំបូរបែប។
តាមរយៈការបង្កើតសមាគមនិស្សិត ក្លឹបកីឡា រួមជាមួយសកម្មភាពការងារសង្គម ទិវាវប្បធម៌ ដំណើរកំសាន្តប្រចាំឆ្នាំ ទស្សនកិច្ចសិក្សាជាតិ និងអន្តរជាតិ និងការផ្លាស់ប្ដូរការសិក្សាក្រៅប្រទេស។ ថ្មីៗនេះ និស្សិតឆ្នាំទី១ ក្នុងឆ្នាំសិក្សា២០២៦ បានចូលរួមកម្មវិធីបោះជំរំនៅខេត្តកំពង់ឆ្នាំង រយៈពេល ២យប់៣ថ្ងៃមុនពេលចាប់ផ្តើមការសិក្សា។ តាមរយៈសកម្មភាពបោះជំរំនេះ និស្សិតនឹងចូលរួម ក្នុងសកម្មភាពជាច្រើនដែលតម្រូវឲ្យនិស្សិតសហការគ្នា ក្នុងការបំពញកិច្ចការផ្សេងៗ ហើយសកម្មភាពទាំងអស់នេះហើយ នឹងជម្រុញឲ្យនិស្សិតចេះទំនាក់ទំនងគ្នា មានភាពឯករាជ្យ ការធ្វើការជាក្រុម និងបង្កើនភាពជាអ្នកដឹកនាំ ដែលសុទ្ធសឹងជាជំនាញដែលមិនអាចខ្វះបាន សម្រាប់ការរស់នៅក្នុងសង្គម និងពេលដែលនិស្សិតចេញប្រកបការងារ ឬមុខរបរផ្សេងៗ។
នៅ CamEd Business School ភាពជាអ្នកដឹកនាំមិនត្រឹមតែត្រូវបានបង្រៀនទេ ប៉ុន្តែត្រូវបានអនុវត្តជាក់ស្តែង។ បទពិសោធន៍ទាំងនេះធ្វើអោយនិស្សិត CamEd ទទួលបានចំណេះដឹងដ៏រឹងមាំ មានផ្នត់គំនិតជាអ្នកដឹកនាំ និងសមត្ថភាពទំនាក់ទំនងដែលចាំបាច់ សម្រាប់ភាពជោគជ័យក្នុងអាជីពរបស់ពួកគេនាពេលអនាគត។
សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងទៅកាន់លេខ៖ ០៧០ ៦៧៣ ៦៧៣ ឬ ០១០ ៩៨៦ ៥២៣ និងតេឡេក្រាម ០៧៨ ៥៨៨ ៨៨៦ ឬក៏ចូលទៅកាន់គេហទំព័រ www.cam-ed.edu.kh៕







