មានអ្វីពិសេស! បានជាបុរី «ប៉េង ហួត» បើកលក់ Pre-Sale គម្រោងថ្មីភ្លាមមានអតិថិជនកក់ច្រើនបែបនេះ?

06-03-2026 15:44

(ភ្នំពេញ)៖ នៅថ្ងៃទី ៦-៧-៨ ខែមីនា ឆ្នាំ២០២៦នេះ បុរី ប៉េង ហួត បានធ្វើកម្មវិធី Pre-Sale គម្រោងថ្មីមួយដែលមានឈ្មោះថា «ភូមិនិមិ្មត» ដែលមានទីតាំងក្នុងខណ្ឌច្បារអំពៅ ដែលជាតំបន់ដ៏មានសក្ដានុពលសេដកិច្ចខ្លាំងក្លាមួយ។

ក្នុងកម្មវិធីនេះមានអតិថិជនបានចូលរួមយ៉ាងច្រើនកុះករ ដើម្បីសាកសួរព័ត៌មាន ហើយក៏បានកក់ផ្ទះភ្លាមៗ ដើម្បីជ្រើសរើសយកទីតាំងពិសេសៗមុនគេ និងអាចបន្ថែមទំហំដីទៅតាមតម្រូវការ ដែលជាឱកាសតែម្ដងគត់នៅក្នុងការលក់គម្រោងថ្មីនេះ។ លើសពីនេះអតិថិជនក៏ទទួលបានប្រូម៉ូសិនចំណេញដ៏ច្រើនដូចជា៖
- បញ្ចុះតម្លៃរបស់រហូតដល់ ១០%
- ទទួលបានការបញ្ចុះតម្លៃ Extra បន្ថែមពីលើនេះ រហូតដល់២ ម៉ឺនដុល្លារភ្លាមៗ
- ឱកាសកោសកាតដើម្បីទទួលបានការបញ្ចុះតម្លៃបន្ថែមមួយតង់ទៀត។

ឱកាសដ៏ពិសេសជាមួយគម្រោងថ្មី ភូមិនិម្មិត នេះនៅសល់រយៈពេល ២ថ្ងៃទៀត សម្រាប់អតិថិជនដែលមិនទាន់បានចូលរួម។ ដូចនេះប្រសិនជាលោកអ្នកកំពុងស្វែងរកឱកាសចំណេញជាមួយបុរី ប៉េង ហួត សូមកុំឱ្យឱកាសដ៏ល្អនេះកន្លងផុតទៅ។

សូមបញ្ជាក់ថា គម្រោង ភូមិនិម្មិត មានទីតាំងក្នុងដំណាក់កាលទី៣ នៃគម្រោង ហ្គ្រេនស្ដា ផ្លាទីនីម ក្នុងតំបន់បឹងស្នោ សង្កាត់ច្បារអំពៅ ដែលតំបន់ដ៏មានសក្ដានុពលមួយក្នុងរាជធានីភ្នំពេញ។ គម្រោងថ្មីនេះ ជាចំណុចកណ្ដាលរវាងតំបន់ ៦០ម៉ែត្រ និងតំបន់ច្បារអំពៅ នៅពេលដែលស្ពានព្រែកប្រាចាក់អង្រែក្រោម ចាប់ផ្ដើមបើកដំណើរការឆាប់ៗខាងមុខនេះ។

ទីតាំងកម្មវិធី៖ https://maps.app.goo.gl/eTVosYzYHJCNXH9R6
សូមទំនាក់ទំនងសួរព័ត៌មានបន្ថែមអំពីកម្មវិធីនេះជាមួយបុរី ប៉េង ហួត តាមរយៈលេខ ០១៦/០១៧ ៥៩ ៦៧ ៨៩ ឬមកកាន់ការិយាល័យលក់ផ្ទះរបស់បុរី ប៉េង ហួត ដែលស្ថិតនៅជិតលោកអ្នកបំផុត៕