ប្រេងម៉ាស៉ីនលំដាប់កំពូលរបស់ជប៉ុន ENEOS ចូលរួមព្រឹត្តិការណ៍ពិព័រណ៍រថយន្ដលើកទី៣ ឆ្នាំ២០២៦
06-03-2026 20:41
(ភ្នំពេញ)៖ ជាមួយនឹងភាពជោគជ័យរបស់ខ្លួនលើទីផ្សារប្រទេសកម្ពុជា ប្រេងម៉ាស៉ីនលំដាប់កំពូលរបស់ជប៉ុន ENEOS (អ៉ីណូស) បានចូលរួមព្រឹត្តិការណ៍ពិព័រណ៍រថយន្ដលើកទី៣ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៦ នៅដឹ ព្រេមៀ សេនធ័រ សែនសុខ ក្រោមអធិបតីភាព ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី រដ្ឋមន្ដ្រីក្រសួងមុខងារសាធារណៈ។
ការចូលរួមរបស់ប្រេងម៉ាស៉ីនលំដាប់កំពូលរបស់ជប៉ុន ENEOS ឆ្នាំ២០២៦នេះ គឺជាលើកទី២ ពោលកាលពីព្រឹត្តិការណ៍ពិព័រណ៍រថយន្ដលើកទី២ ឆ្នាំ២០២៥ ប្រេងម៉ាស៉ីន ENEOS ក៏បានបង្ហាញវត្តមានចូលរួមម្ដងរួចមកហើយ។
លោកឧកញ៉ា សូ សុខប៊ុនលីម អគ្គនាយកក្រុមហ៊ុន Professional Trader (Cambodia) ដែលនាំចូលប្រេងម៉ាស៉ីនលំដាប់កំពូលរបស់ជប៉ុន ENEOS ផ្ដាច់មុខប្រចាំប្រទេសកម្ពុជា បានអះអាងថា ដើម្បីបង្ហាញពីការគាំទ្រដល់វិស័យកីឡាយានយន្ដនៅកម្ពុជា ក្រុមហ៊ុនប្រេងម៉ាស៉ីន ENEOS ក៏មានការលក់បញ្ចុះតម្លៃពិសេសក្នុងការព្រឹត្តិការណ៍នេះ រយៈពេល៣ថ្ងៃពេញ។
ការផ្ដល់ជូនយ៉ាងពិសេសនោះ គឺបញ្ចុះតម្លៃ១០ភាគរយ រាល់ការជាវប្រេងមួយឈុត (៤លីត្រឡើង)។ សម្រាប់អតិថិជនដែលទិញរថយន្ដ ឬម៉ូតូក្នុងព្រឹត្តិការណ៍ពិព័រណ៍នេះ គឺទទួលបានប្រម៉ូសិន៣៦ភាគរយ ក្នុងការទិញប្រេងម៉ាស៉ីនមួយឈុត។ ព្រមទាំងមានការផ្ដល់ជូនអាវយឺត ឆ័ត្រ មួក និងដបទឹកផងដែរ។
សូមជម្រាបថា ENEOS គឺជាពាណិជ្ជសញ្ញា នៃផលិតផលរបស់ក្រុមហ៊ុន ENEOS Corporation ដែលជាក្រុមហ៊ុនថាមពលវ័យចំណាស់ មួយបង្កើតឡើងក្នុងឆ្នាំ១៨៨៨ និងជាប់ចំណាត់ថ្នាក់លេខ១ ក្នុងប្រទេសជប៉ុន ក្នុងការផ្គត់ផ្គង់ផលិតផលជាច្រើនដូចជា ថាមពលអគ្គីសនី ឧស្ម័ន ប្រេងឥន្ធនៈ ផលិតផលគីមីឥន្ធនៈ រ៉ែធម្មជាតិ និងប្រេងម៉ាស៊ីន។ ក្រុមហ៊ុន ENEOS Corporation តែងតែយកចិត្តទុកដាក់ក្នុងការអភិវឌ្ឍផលិតផល ENEOS ឲ្យកាន់តែទំនើបជាមួយនឹងបច្ចេកវិទ្យា និងនវានុវត្តន៍ថ្មីនៃពិភពលោក៕


































