ធនាគារ «ស្ថាបនា» ប្រារព្ធទិវាអន្តរជាតិនារី ក្រោមប្រធានបទ «ស្ត្រី និងភាពជោគជ័យ»
07-03-2026 12:51
(ភ្នំពេញ)៖ ធនាគារ ស្ថាបនា នៅថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៦នេះ បានរៀបចំនូវកម្មពិធី «ស្ត្រី និងភាពជោគជ័យ» ធ្វើឡើងក្នុងគោលបំណងផ្តល់តម្លៃ និងបង្ហាញការគោរពដល់ស្រ្តីគ្រប់រួមមាន អ្នកម្តាយ សហគ្រិនជាស្ត្រី និងអ្នកដឹកនាំជាស្រ្តីដែលកំពុងបម្រើការងារក្នុងតួនាទីដ៏សំខាន់ផ្សេងៗគ្នា។
ប្រធានបទ «ស្ត្រី និងភាពជោគជ័យ» បង្ហាញពីកត្តាជម្រុញនានា ដែលនៅពីក្រោយភាពជោគជ័យយរបស់ស្រ្តី មានដូចជាការខិតខំប្រឹងប្រែង ការតស៊ូ និងជំនះនូវឧបសគ្គជាច្រើន ហើយកិច្ចការទាំងអស់នេះឆ្លុះបញ្ចាំងពីស្មារតីមិនបោះបង់ក៏ដូចជាគម្រូដ៏ល្អសម្រាប់ស្រ្តីគ្រប់រូប។ ធនាគារ ស្ថាបនា តែងជឿជាក់ថា នៅពេលដែលស្ត្រីទទួលបានភាពជោគជ័យ សង្គមនឹងមានការរីកចម្រើន។ ស្ត្រីតំណាងឱ្យបេះដូងនិងព្រលឹងនៃស្ថាប័ននីមួយៗ ជាក់ស្តែងសម្រាប់ធនាគារ ស្ថាបនា យើងមានចំនួនអតិថិជនជានារីប្រហែល ៤៥% នៃអតិថិជនសរុប។ សម្រាប់ធនាគារ ស្ថាបនា អតិថិជនស្រ្តីគឺមិនត្រឹមតែជាអតិថិជនទូទៅប៉ុណ្ណោះទេ ប៉ុន្តែស្រ្តីគឺជាកត្តាជំរុញចម្បងនៃភាពជោគជ័យសម្រាប់អាជីវកម្ម សុភមង្គលក្នុងក្រុមគ្រួសារ និងសុខដុមរមនាសម្រាប់សហគមន៍ទាំងមូល។
ដើម្បីប្រែក្លាយជំនឿនេះទៅជាសកម្មភាព ធនាគារ ស្ថាបនា នៅតែបន្តការច្នៃប្រឌិត និងបម្រើសេវាកម្មទៅតាមតម្រូការ និងការគាំដល់អតិថិជនរបស់ខ្លួន ជាពិសេសជាមួយនឹងផលិតផលដែលរចនាឡើងសម្រាប់ស្ត្រីកម្ពុជាសម័យទំនើប ការផ្តល់ដំណោះស្រាយហិរញ្ញវត្ថុសមស្របដូចជាប័ណ្ណឥណទាន ស្ថាបនា នារី ដែលផ្តល់នូវភាពបត់បែនផ្នែកហិរញ្ញវត្ថុ និងការផ្តល់ជូនពិសេសៗជាច្រើនទៀត។
ការប្តេជ្ញាចិត្តរបស់ធនាគារ ស្ថាបនា ចំពោះសមភាពយេនឌ័រត្រូវបានបញ្ចូលទៅក្នុង DNA របស់ខ្លួន។ ជាមួយនឹង «គោលការណ៍គ្មានការរើសអើង» ដ៏ខ្ជាប់ខ្ជួន និងកំណើនចំនួនស្ត្រីក្នុងតួនាទីជាថ្នាក់ដឹកនាំ ធនាគារបានដើរតួជាគំរូល្អមួយសម្រាប់ការរីកចម្រើនដ៏ក្លៀវក្លាផ្នែកហិរញ្ញវត្ថុ៕



