កាន់តែកក្រើក! អ្នកឧកញ៉ា លាង ពៅ (ភីធើរ) ធ្វើរឿងដ៏ភ្ញាក់ផ្អើលដល់អតិថិជនស៊ីម៉ងត៍អូដ្ឋ និងស៊ីម៉ងត៍វីជីប ម៉ុង ក្នុងឱកាសមហាសំណាងស៊ីម៉ងត៍អូដ្ឋរដូវកាលទី៤

07-03-2026 15:20

(ភ្នំពេញ)៖ ក្រោយពីបានរកឃើញម្ចាស់ឡាន Ford Ranger និងរង្វាន់ជាច្រើនក្នុងរដូវកាលទី១ ទី២ និងទី៣ កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនស៊ីម៉ងត៍អូដ្ឋ និងស៊ីម៉ងត៍វី ជីប ម៉ុង បានធ្វើឱ្យកក្រើកស្រទាប់អតិថិជនទូទាំងប្រទេសជាថ្មីម្តងទៀត ជាមួយនឹងការប្រកាសបង្កើនរង្វាន់ដ៏មហាសាលសម្រាប់ រដូវកាលទី៤។

ក្នុងឱកាសដ៏ពិសេស អ្នកឧកញ៉ា លាង ពៅ (ភីធើរ) អគ្គនាយកក្រុមហ៊ុន ស៊ីម៉ងត៍អូដ្ឋ ស៊ីម៉ងត៍វី ជីប ម៉ុង បានផ្ដល់កិត្តិយសអញ្ជើញចុះប្រកាសដោយផ្ទាល់ដល់ម្ចាស់ដេប៉ូ និងអតិថិជនទាំងអស់ នូវដំណឹងដ៏រីករាយ ដែលធ្វើឱ្យអ្នកគាំទ្រ និងអតិថិជន រំភើបស្ទើរតែមិនជឿនឹងដំណឹងមួយនេះ។ ដើម្បីឆ្លើយតបទៅនឹងការគាំទ្រយ៉ាងខ្លាំងក្លាពីសំណាក់បងប្អូនខ្មែរ ក្រុមហ៊ុនបានសម្រេចចិត្ត «បង្កើនចំនួនរង្វាន់» ឱ្យច្រើនជាងមុនរាប់ដង ដែលមិនធ្លាប់មានពីមុនមក!។​

យុទ្ធនាការ មហាសំណាងរដូវកាលទី០៤ នឹងនាំមកជូននូវ៖

• ម៉ូតូ Honda Dream ស៊េរីថ្មី៖ មិនមែនត្រឹមតែ ៥ ឬ ១០គ្រឿងនោះទេ គឺកើនឡើងរហូតដល់ ៤០គ្រឿង!
• ទូរស័ព្ទ Samsung ទំនើប៖ មិនមែនត្រឹមតែ ៣០ ឬ ៤០គ្រឿងនោះទេ គឺកើនឡើងដល់ ២០០គ្រឿង!
• រង្វាន់ឡាន Ford Ranger ស៊េរីថ្មីដ៏ប្រណីត និងលុយសុទ្ធជាច្រើនសន្ធឹកសន្ធាប់ផ្សេងទៀតនៅក្នុងបាវស៊ីម៉ងត៍។

អ្នកឧកញ៉ា លាង ពៅ (ភីធើរ) បានមានប្រសាសន៍ ដោយក្តីរីករាយថា «យើងចង់ឃើញស្នាមញញឹម និងមហាសំណាងកើតមានដល់អតិថិជនរបស់យើងឱ្យបានកាន់តែច្រើន។ ឆ្លើយតបទៅនឹងការសំណូមពរ ការបង្កើនរង្វាន់ដ៏សន្ធឹកសន្ធាប់ក្នុងរដូវកាលទី០៤ នេះ គឺជាការតបស្នងដ៏ធំធេង និងជាការលើកទឹកចិត្តដល់បងប្អូនដែលជឿជាក់លើគុណភាពស៊ីម៉ងត៍អូដ្ឋ និងស៊ីម៉ងត៍កន្លងមក»។

ក្រោមស្មារតី «ខ្មែរជួយខ្មែរ ខ្មែរស្រឡាញ់ខ្មែរ» ក្រុមហ៊ុន ជីប ម៉ុង មិនត្រឹមតែនាំមកនូវផលិតផលដែលមានគុណភាពខ្ពស់សម្រាប់សំណង់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាក្រុមហ៊ុនដែលតែងតែឈានមុខគេក្នុងកិច្ចការសង្គម និងការចែករំលែកសំណាងជាច្រើនជូនដល់ប្រជាជនខ្មែរតាមរយៈយុទ្ធនាការ បាវមួយ សំណាងមួយរបស់ក្រុមហ៊ុនស៊ីម៉ងត៍អូដ្ឋ និងស៊ីម៉ងត៍វី ជីប ម៉ុង។

តើលោកអ្នកចង់ក្លាយជាម្ចាស់រង្វាន់មហាសាលបន្ទាប់ដែរឬទេ? សូមបងប្អូនអតិថិជនទាំងអស់ រួសរាន់ជាវស៊ីម៉ងត៍អូដ្ឋ ឬស៊ីម៉ងត៍វី រួចបំពេញឈ្មោះ លេខទូរស័ព្ទ និងអាសយដ្ឋានលើប័ណ្ណសំណាង រួចយកទៅដាក់តាមដេប៉ូចែកចាយដែលមានលក់ស៊ីម៉ងត៍ ជីប ម៉ុង ទូទាំងប្រទេស ដើម្បីមានឱកាសឈ្នះរង្វាន់ដ៏ច្រើនលើសលប់ក្នុងរដូវកាលទី៤ នេះ។

ស៊ីម៉ង់ត៍អូដ្ឋ ជាប់ធន់តជំនាន់!៕