Miss Planet International 2025 មកពី ៣៥ប្រទេសជុំវិញវិញពិភពលោក ចុះទស្សនកិច្ចរោងចក្រផលិតស្រាបៀររបស់កម្ពុជា
08-03-2026 10:51
(ភ្នំពេញ)៖ បវរកញ្ញាឯកភពផែនដីអន្តរជាតិឆ្នាំ២០២៥ (Miss Planet International 2025) មកពី ៣៥ប្រទេស ជុំវិញពិភពលោក នាថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៦ បានចុះទស្សនកិច្ចរោងចក្រផលិតស្រាបៀររបស់កម្ពុជា ក្រោមការដឹកនាំពីលោកស្រី Halley Amin ប្រធានស្ថាប័ន Miss Planet International ។
កម្មវិធី Miss Planet International 2025 បានរៀបចំជាលេីកទី៥ នៅកម្ពុជា ចាប់ពីថ្ងៃទី០៧ ដល់ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦ បវរកញ្ញាភពផែនដីអន្តរជាតិ មកពីជាង ៣៥ប្រទេស ជុំវិញពិភពលោកចូលរួម រួមមាន៖ Cambodia, Algeria, Australia, Bangladesh, Benin, Cambodia, Cameroon, Cote d'Ivoire, Ethiopia, France, Guatemala, Hati, Hmong, Iceland, India, Indonesia, Ireland, Italy, Japan, Madagascar, Maturitius, Mexico, New Zealand, Panama, Poland, Riviera Maya, Russia, Poland, Slovenia, Suriname, Sweden, Timor Leste, United States, US Virgin។
សូមជម្រាបដែរថា កម្មវិធីបវរកញ្ញាភពផែនដី អន្តរជាតិ (Miss Planet International) លើកទី៥ ត្រូវបានប្រកាសបេីកជាផ្លូវការនៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៦ នៅសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ នៅក្នុងឱកាសនោះលោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមន៍ទេសចរណ៍កម្ពុជា បានកោតសរសើរ និងអរគុណចំពោះ ស្ថាប័ន Miss Planet International ដែលបានជួយជ្រោមជ្រែង និងបង្កើតកម្មវិធីមួយនេះ ឱ្យកើតមានឡើងដើម្បីលើកកម្ពស់មុខមាត់ព្រះរាជាណាចក្រកម្ពុជារបស់យើងឱ្យស្មើនឹងបណ្តាប្រទេសនានាលើពិភពលោក។
គួរបញ្ជាក់ថា Miss Planet International ហៅកាត់ថា MPI គឺជាកម្មវិធីប្រកួតសម្រស់អន្តរជាតិ ដែលទទួលស្គាល់ជាសាកល ដេីម្បីលើកកម្ពស់មនសិការបរិស្ថាន ភាពសម្បូរបែបនៃវប្បធម៌ និងការពង្រឹងអំណាចរបស់ស្ត្រី។ ការប្រកួតនេះបានប្រមូលផ្តុំបេក្ខនារីមកពីជុំវិញពិភពលោក ដើម្បីបង្ហាញពីភាពស្រស់ស្អាត ទេពកោសល្យ និងការប្តេជ្ញាចិត្តចំពោះនិរន្តរភាពបរិស្ថាន។
តាមរយៈកម្មវិធីប្រកួតជ្រើសរើសបវរកញ្ញាឯកភពផែនដីអន្តរជាតិឆ្នាំ២០២៥នេះ នឹងចូលរួមចំណែកដល់ការផ្សព្វផ្សាយ ការលើកស្ទួយវិស័យទេសចរណ៍កម្ពុជា និងជំរុញឱ្យមានការចាប់អារម្មណ៍ពីសកលលោកកាន់តែច្រើនមកលើកម្ពុជា និងទទួលស្គាល់កម្ពុជាជាគោលដៅទេសចរណ៍សុវត្ថិភាព និងសន្តិភាពពិតប្រាកដ៕

























