ក្រុមបាល់ទះ «ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំសំបូរ» ទទួលបានជ័យ​លាភី​លេខ១ ពីការប្រកួតបាល់ទះអបអរសាទរទិវាសិទ្ធិនារីអន្តរជាតិ

08-03-2026 14:26

(ក្រចេះ)៖ រដ្ឋបាលស្រុកសំបូរ បានរៀបចំព្រឹត្តិការណ៍ប្រកួតបាល់ទះ​ដណ្តើមពានរង្វាន់បាល់ទះមហាជនស្រុកសំបូរ ឆ្នាំ២០២៦ ដើម្បីអប​អរ​សាទរទិវាសិទ្ធិនារីអន្តរជាតិ៨ មីនា។ ការប្រកួតនេះក្រោយបរិយាដ៏រីករាយ​នេះ ជ័យលាភីជើងឯក បានទៅលើក្រុមប្រាល់ទះ «ប៉ុស្តិ៍នគរបាលរដ្ឋ​បាល​ឃុំសំបូរ»។

ព្រះសិរីសម្ភារ៍​ បណ្ឌិត​ អេង​ ផល្លា​ ព្រះរាជាគណៈកិត្តិយស នៃព្រះរាជា​ណា​ចក្រកម្ពុជា​ ព្រះគ្រូវិសោធបញ្ញា ព្រះអនុគណស្រុកសំបូរ​ ខេត្តក្រចេះ ព្រះចៅអធិការ វត្តព្រះវិហារធំ សសរ១០០ និងជាប្រធានកិត្តិយសក្រុម​កីឡា​ករប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំសំបូរ មានសង្ឃដីកា កោតសរសើរ​លោក​អភិបាលស្រុក ថ្នាក់ដឹកនាំរដ្ឋបាលស្រុកសំបូរ ក្រុមការងារ ស ស យ ក ស្រុក និងរដ្ឋបាលឃុំទាំង៦ ព្រមទាំងសហការី​គ្រប់ឋានា​នុ​ក្រមទាំងអស់ ដែល​បានសហការរៀបចំព្រឹត្តិការណ៍ប្រកួតបាល់ទះ ប្រព្រឹត្តទៅដោយ​រលូន បង្កើតភាពសប្បាយរីករាយនៅ​ក្នុងមូលដ្ឋានឃុំ-ស្រុក និងខេត្ត។

ព្រះសិរីសម្ភារ៍​ បណ្ឌិត​ អេង​ ផល្លា​ ក៏បានចូលរួម​អប​អរ​​សាទរក្រុមដែល​ទទួលជ័យលាភី ម្ចាស់ជើងឯក «ប៉ុស្តិ៍នគរ​បាល​រដ្ឋបាលឃុំសំបូរ» ហើយ​ក៏បានលើកទឹកដល់ក្រុមកីឡាករ គ្រប់ក្រុមទាំងអស់ ខិតខំប្រឹងប្រែងហ្វឹក​ហាត់បន្តបេសកកម្មរបស់ខ្លួនទៀតនៅក្នុងរដូវកាលថ្មី កីឡានាំមក​នូវសុខ​ភាព កីឡានាំមកនូវសាមគ្គីភាព ជៀសឆ្ងាយពីអបាយមុខ និងជៀសឆ្ងាយ​ពីគ្រឿងញៀន៕