យល់ដឹងកីឡា៖ ហេតុអ្វីបាល់ទាត់ កំណត់លេងត្រឹម ៩០នាទី? ហេតុម្តេចមិនលេង ៨០ ឬ ១០០នាទី?

09-03-2026 08:02

(បរទេស)៖ ជាក្បួនច្បាប់ ក៏ដូចជាប្រវត្តិយូរលង់ណាស់មកហើយ បាល់ទាត់កំណត់យកថិរវេលាស្តង់ដារត្រឹមតែ ៩០នាទីប៉ុណ្ណោះក្នុង ១ប្រកួត។ នេះបើយោងតាមការចេញផ្សាយដោយ Quora។

ក្នុងរយៈពេល ៩០នាទី នេះដែរ វារក្សាបានតុល្យការរវាងទាំងកីឡាករ អ្នកគាំទ្រ និងតម្រូវការនៃគណៈកម្មការរៀបចំទៀតផង។

ខាងក្រោមនេះ ជាហេតុផលមួយចំនួន ដែលស្តង់ដារបាល់ទាត់ ត្រូវបានកំណត់លេងត្រឹមតែ ៩០នាទី។

១៖ នៅឆ្នាំ១៨៦៣ សហព័ន្ធបាល់ទាត់អង់គ្លេស FA ត្រូវបានបង្កើតឡើង និងច្បាប់លេង ៩០នាទី ក៏ត្រូវបានចងក្រង

២៖ ឈានមលដល់ឆ្នាំ១៨៧០-១៨៨០ ច្បាប់ប្រកួតត្រឹម ៩០នាទី កាន់តែមានប្រសិទ្ធភាព និងអនុវត្តន៍ខ្លាំងឡើង

៣៖ ការលេង ៩០នាទី ក្នុង ១ប្រកួតនៃម៉ោងធម្មតា ត្រូវបានកំណត់ជាស្តង់ដារ នៅពេលបាល់ទាត់បានរីកសាយភាយ ពាសពេញពិភពលោក ក្រោយត្រូវបានអនុម័តដោយក្រុមប្រឹក្សាសមាគមបាល់ទាត់អន្តរជាតិ IFAB និង FIFA រួចមក ដោយកំណត់បែងចែកជា ២វគ្គ (១វគ្គ រយៈពេល ៤៥នាទី)។

៤៖ ៩០នាទី វាមានលក្ខណៈសមល្មមក្នុងការប្រកួត។ មានភាពគ្រប់គ្រាន់ក្នុងការលេងប្រកបដោយបច្ចេកទេស ល្បឿន ការធ្វើតេស្តរវាងក្រុមទាំងពីរ ដោយមិនបង្កហានិភ័យ តាមរយៈការដួល ហត់ខ្លាំង និងប៉ះពាល់ដល់សុខភាពកីឡាករ។

៥៖ ក្រុមទាំងពីរមានពេលសម្រាក ១៥នាទីដូចគ្នា នៅពេលលេងបាន ៤៥នាទីពាក់កណ្តាលផ្លូវ ដើម្បីគ្រូបង្វឹកប្រាប់ពីការផ្លាស់ប្តូរយុទ្ធសាស្រ្ត ហើយអ្នកគាំទ្រ ក៏ដូចជាប្រព័ន្ធផ្សព្វផ្សាយមានពេលសម្រាកដែរ៕