មជ្ឈមណ្ឌលថែទាំសេវាកម្មរថយន្ត MG Cambodia កំពុងបង្កើតនូវស្តង់ដារថ្មី និងទំនើប សម្រាប់ម្ចាស់រថយន្ត នៅក្នុងប្រទេសកម្ពុជា

09-03-2026 10:04

(ភ្នំពេញ)៖ មជ្ឈមណ្ឌលថែទាំនិងប្រឹក្សាសេវាកម្មរបស់ក្រុមហ៊ុនMG Cambodia បាននឹងកំពុងបង្កើតនូវស្តង់ដារថ្មី និងទំនើប
បន្ថែមទៀត ដើម្បីធានាថា អតិថិជនគ្រប់រូបទទួលបានការថែទាំប្រកបដោយវិជ្ជាជីវៈ គ្រឿងបន្លាស់សុទ្ធ និងមានភាពជឿជាក់ ក្នុងការធ្វើដំណើរផងដែរ។

នាឱកាសនោះដែរ លោក ផេង ប៊ុននី ប្រធានផ្នែកគ្រប់គ្រងមជ្ឈមណ្ឌលថែទាំ និងជួសជុលរថយន្ត MG បានឱ្យដឹងថា មជ្ឈមណ្ឌល MG អនុវត្ដតាម MG គ្លូប៊ល ដើម្បីធ្វើយ៉ាងណាឱ្យអតិថិជនទាំងអស់ ដែលបានមកទទួលសេវាកម្ម MG និងទទួលបានការថែទាំប្រកដដោយវិជ្ជាជីវៈ និងប្រសិទ្ធភាពខ្ពស់។

លោក ផេង ប៊ុននី បានបន្ដថា បច្ចុប្បន្ននេះ ដោយមើលឃើញថា មានការនាំចូលរថយន្ដមិនផ្លូវការមួយចំនួន ហើយអតិថិជនដែលធ្វើការបញ្ជាទិញពីក្រុមហ៊ុន ដែលនាំចូលមិនផ្លូវការ នោះអតិថិជន និងមានការប្រឈម ដែលក្នុងនោះរួមមាន៖ មិនទទួលបាននូវការធានាគុណភាពពីរោងចក្រ, ការផ្គត់ផ្គង់គ្រឿងបន្លាស់ ដែលមិនមែនជាគ្រឿងបន្លាស់សុទ្ធ, អ្នកបច្ចេសមិនទទួលបានការបណ្ដុះបណ្ដាលពីខាងរោងចក្រ និងគ្មានការអាប់ដេតប្រព័ន្ធ Software បានត្រឹមត្រូវ។

ប្រធានផ្នែករូបនេះ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «សម្រាប់អ្នកបច្ចេកទេសរបស់ក្រុមហ៊ុន MG Cambodia សុទ្ធតែទទួលបានបណ្ដុះបណ្ដាលពីខាងរោងចក្រ។ ក្នុងនោះខ្ញុំសុំបែងចែកជាពីរ ម៉ាស៊ីនចំហេះក្នុង និង រថយន្តអគ្គសនី ម៉ាស៊ីនចំហះក្នុងយើងបែងចែកអ្នកបច្ចេកទេសជា៣ផ្សេងគ្នា (កំរិតមូលដ្នានL1 កំរិតអ្នកបច្ចេកទេស L2 និង កំរិត អ្នកជំនាញ់ L3) សម្រាប់រថយន្តអគ្គិសនី (EV) យើងបែងចែកជា៣ដូចគ្នា(កំរិតមូលដ្នាន EIP Electrically Instructed Person កំរិតអ្នកបច្ចេកទេស HVT និង កំរិត អ្នកជំនាញ់HVE) រាល់អ្នកបច្ចេកទេសរបស់ក្រុមហ៊ុន MG ទាំងសុទ្ធតែទទួលបានការបណ្តុះបណ្តាល់ផ្ទាល់ ពីរោងចក្រនិងទទួលស្គាល់ដោយរោងចក្រ។ ហើយគ្រប់មជ្ឈមណ្ឌល MG ទាំងអស់ សុទ្ធតែបានបំពាក់ជាមួយឧបករណ៍នូវបច្ចេកវិទ្យាចុងក្រោយ ដែលធ្វើតាមមាត្រដ្ឋានរោងចក្ររបស់ MG។ ក្នុងនោះយើងបែងចែកជា២ដែរ ( Normal tools, Special tools) និង (Insulate Tools Kit, Special tools) ដូចបានបញ្ជាក់ខាងសម្រាប់រថយន្តយើងបែកចែកជាពី រថយន្តចំហេះក្នុង និង អគ្គីសនី សម្រាប់រថយន្ត ចំហេះក្នុងយើងបែងចែក tools ជាពីដែរគី Normal tools and special toolsសម្រាប់រថយន្តអគ្គីសនីក៏យើងបែងចែកជាពីរដែរ Normal tools and special tool។ ខ្ញុំជឿជាក់ថារថយន្តក្រុមហ៊ុនដែលនាំចូលផ្លូវការទាំងអស់ ខាងរោងចក្រនិងតម្រូវអោយធ្វើការបញ្ជារទិញនៅ Special tools ជាចាំបាច់។ ដូចអតិថិជនទាំងអស់ បានជ្រាប់ហើយថាកាលពីឆ្នាំ២០១៣ MG មានមជ្ឈមណ្ឌលថែទាំសេវាកម្មរថយន្តតែមួយប៉ុណ្ណោះ គឺនៅទឹកថ្លា បន្ទាប់មកក៏បានពង្រីកនូវវិសាលភាពតាមរយៈការបើកសេវាកម្មផ្លូវការ នៅខេត្ដសៀមរាប ហើយនៅក្នុងឆ្នាំ២០២៥ បានបើកនូវមជ្ឈមណ្ឌលថែទាំសេវាកម្មនៅលើកផ្លូវ៥០ម៉ែត្រ ខាងលិចអ៊ីអន៣ និងមានគម្រាងបើកមជ្ឈមណ្ឌលថែទាំសេវាកម្មរថយន្ត នៅខេត្ដបាត់ដំបងបន្ថែមទៀត»

លោក ផេង ប៊ុននី បានលើកឡើងថា ការធានាបែងចែកជាពីគីរយៈ ចំងាយ និងរយៈពេល៥ ឆ្នាំ ឬ ១៥០,០០០គីឡូម៉ែត្រ បន្ទាប់ធ្វើការបញ្ជាទិញពីក្រុមហ៊ុនអឹមជីខេមបូឌា។
នៅមជ្ឃមណ្ឌលថែទាំសេវាកម្មរបស់ក្រុមហ៊ុនអឹមជិ យើងមានផ្នែកថែទាំអតិថិជន (Customer Care) នឹងធ្វើការតាមដានសាកសួរដែលយើងបែងចែកជា២
១ Post Service follow ខលទៅអតិថិជនក្នុងរយៈពេល ៣ ទៅ ៥ ថ្ងៃក្រោយការប្រគល់រថយន្ត និងខលទៅអតិថជន៣ ទៅ ៥ ថ្ងៃក្រោយពេលធ្វើសេវាកម្ម។
២ Post Service Reminder ខលទៅអតិថិជនក្នុងរយះពេល ៣ខែបន្ទាប់ពីការប្រគល់ និង រយះពេល៦ខែបន្ទាប់ការធ្វើសេវាកម្មផ្លាស់ប្តូរប្រេងម៉ាស៊ីន
និង៣ ខែបន្ទាប់ពីការជួសជុលនីមួយៗ ដើម្បីធានាបាននូវការពេញចិត្ត និងរំលឹកអតិថិជនអំពីកាលវិភាគថែទាំបន្ទាប់។

ចំនុចសំខាន់ដែលយើង Post Service follow គឺដើម្បីសុំមតិយោបពីអតិថិជន អំពី លទ្ធិផង នៃការជុសជុល លក្ខ័ណរថយន្តបន្ទាប់ធ្វើសេវាកម្ម ចំណាប់អារម្មណី បន្ទាប់ពីមកទទួលសេវាកម្ម និង ទទួលយកមតិ ការស្នើរសុំ ដើម្បីកែរតំរូវនៅចនុចខ្វះខាត់ ដើម្បីកែរតំម្រូវនៅចំនុចដែលខ្វះខាត់ដើម្បីប្រាកដថា។ ចំនុចសំខាន់ដែលយើងធ្វើ Post Service Reminder គឺដើម្បីផ្តល់ពត៏មានជូនដល់អតិថិជនជ្រាប់ថា ឡានរបស់អស់លោកអ្នកដល់ពេលធ្វើសេវាកម្ម។

បន្ថែមពីនេះ លោក ផេង ប៊ុននី បានបន្ដទៀតថា មជ្ឈមណ្ឌលថែទាំសេវាកម្មរថយន្ត MG ក៏មានបន្ទប់រងចាំធំទូលាយ ហើយអតិថិជនអាចមកពិសាភេជ្ជៈដោយមិនគិតថ្លៃ នៅអំឡុងពេលដែលអតិថិជនអញ្ជើញមកធ្វើសេវាកម្មថែទាំរថយន្ដ។
ភាពខុសប្លែងពីគេ មជ្ឈមណ្ឌលសេវាកម្ម MG
១៖ អតិថិជនគ្រប់រូបនិងទទួលបានការត្រួតពិនិត្យទូរទៅគ្រប់ចំនុចគ្រប់ប្រពន្ធ័ដំណើរទាំងអស់ដោយមិនគិតថ្លៃ ជាមួយអ្នកជំនាក់ឆ្លង់ការបណ្តុះបណ្តាល់និងទទួលស្គាល់ពីរោងចក្រ

២៖ Aftersales service Cambodia មានសេវាកម្មស្នើររថយន្តប្រើរថយន្តពេលខ្លីក្នុងកំឡុងពេលចាំគ្រឿងបន្លាស់ និង ធ្វើសេវាកម្ម ដោយលោកអ្នកគ្រាន់តែស្នើរមកកាន់ផ្នែកប្រឹក្សាសេវាកម្មជាមួយលក្ខ័ណងាយ ។
៣៖ ការគ្រប់ដណ្តើប់លើចំណាយទាំងអស់ រថយន្តដែលស្តិតក្នុងការធានា ដែលបញ្ហាបណ្តាលមកពីបញ្ហាបច្ចេកទេសពិរោងចក្រ (ការគ្រប់ដណ្តប់ចំណាយលើការដឹកជញ្ជូន ចំណាយលើគ្រឿងបន្លាស់ ចំណាយលើពលកម្ម)។
៤៖ ការកម្ម៉ងរយះខ្លី លើគ្រឿងបន្លាស់សំខាន់ៗមួយចំនួន។
៥៖ អតិថិជនទទួលបានការលាងសំអាត់រថយន្តដោយមិនគិតថ្លៃបន្ទាប់ពីមកទទួលសេវាកម្មនៅ អឹមជីសេវីស
៦៖ ការគាំទ្រផ្នែកប្រឹក្សាសេវាកម្ម២៤លើ៧ថ្លៃ
៧៖ ការទទួលខុសត្រូវខ្ពស់ ដែលផ្តល់ជូនទាំងអតិថិជនចាស់និង អតិថិជនថ្មី ជាមួយគ្នាការធានាដែលមានភាពងាយស្រួលលើលក្ខណមួយចំនួនសម្រាប់អតិថិជន MG។

លើសពីនេះ ប្រធានផ្នែករូបនេះក៏បានបញ្ជាក់ទៀតថា៖ «ខ្ញុំសូមលើកទឹកចិត្ដចំពោះអតិថិជន ដែលមានបំណងក្នុងការបញ្ជាទិញរថយន្ដ សូមបញ្ជាទិញរថយន្ដដែលនាំចូលដោយផ្លូវការ និងអតិថិជនដែលបានបញ្ជាទិញរួចហើយ សូមលើកទឹកចិត្ដឱ្យអតិថិជនទាំងអស់ មកទទួលមជ្ឈមណ្ឌលថែទាំសេវាកម្មផ្លូវការ ព្រោះភាពខុសគ្នារវាងមជ្ឈមណ្ឌលថែទាំផ្លូវការ និងមជ្ឈមណ្ឌលថែទាំមិនផ្លូវការ គឺមានភាពខុសគ្នាឆ្ងាយ ដែលធ្វើឱ្យអតិថិជនខាតពេលវេលា ខាតប្រាក់ និងការប្រើប្រាស់រថយន្ដមិនបានយូរជាដើម»

សម្រាប់ចក្ខុវិស័យរបស់ក្រុមហ៊ុន MG ការពង្រីកវិសាលភាព៖ បន្តពង្រីកបណ្តាញសេវាកម្មឱ្យកាន់តែជិតអតិថិជននៅទូទាំងប្រទេស រួមមានការពង្រីកសាខាថ្មីនៅភ្នំពេញ (PP2) សៀមរាប និងបាត់ដំបង ។រួមទាំងកិច្ចសហការជាមួយយានដ្ឋានដៃគូទូរទាំងប្រទេស។
ជំនាញវិជ្ជាជីវៈ និងប្រសិទ្ធភាព៖ ប្រើប្រាស់អ្នកបច្ចេកទេសដែលមានវិញ្ញាបនបត្របញ្ជាក់ការបណ្តុះបណ្តាលផ្ទាល់ពីរោងចក្រ ដើម្បីធានាថារាល់ការថែទាំទាំងអស់ស្របតាមស្តង់ដារសកល។ បញ្ចូលបច្ចេកវិទ្យាទំនើបៗ ដូចជាឧបករណ៍វិនិច្ឆ័យកម្រិតខ្ពស់ ដើម្បីផ្តល់សេវាកម្មដែលរហ័ស និងគួរឱ្យទុកចិត្តបំផុត ការបង្កើនសមត្តភាពរបស់អ្នកជំនាញ់តាមរយះ ការបញ្ជូនទៅបណ្តុះបណ្តាលផ្ទាល់នៅរោងចក្រ និង ការបណ្តុះបណ្តាល់តាមរយៈប្រព័នអនឡាញ។

សូមជម្រាបដែរថា ម៉ាកយីហោ MG ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩២៤ ហើយចាប់តាំងពីពេលនោះមក គឺបានឆក់យកបេះដូងមនុស្សជាច្រើន ដែលចូលចិត្តរថយន្តទូទាំងពិភពលោក ជាមួយនឹងរថយន្តបែបស្ព័រ, ភាពច្នៃប្រឌិតតាមសម័យកាល និងការរចនាយ៉ាងទាន់សម័យដែលមិននេះសាបសូន្យ។ មួយសតវត្សកន្លងមកនេះ MG បានវិវឌ្ឍន៍ខ្លួនយ៉ាងល្អដោយសម្របខ្លួនទៅនឹងពេលវេលាជាមួយការផ្លាស់ប្តូរតាមសម័យកាល ហើយខណៈពេលដែល MG បានរក្សានូវតម្លៃនៃការរចនារថយន្ត, ដំណើរការម៉ាស៊ីន និងការបើកបរប្រកបដោយភាពរីករាយ៕