ជីវិតមានសំពាធធ្ងន់ណាស់ទៅហើយ! ដល់ពេលដែលត្រូវទម្លាក់វាចោល!

09-03-2026 11:47

(ភ្នំពេញ)៖ «បើជីវិតយើងមានសំពាធធ្ងន់… ស្រាបៀរគួរតែស្រាល!» នេះជាហេតុផលដែលក្រុមហ៊ុនឆេមពានគ្រុប បានផលិតនូវស្រាបៀរថ្មី​ គឺ Greet Premium Lite ដែលមានរសជាតិស្រាល ស្រទន់ កម្រិតអាល់កុលទាប 3.9Vol ហើយមានកម្រិតកាល់ឡូរីទាប ដែលធ្វើអោយអ្នកពិសាលែងសូវបារម្ភអំពីបញ្ហាធាត់ ជាមួយរសជាតិ ស្រាល Smooth ផ្តល់អារម្មណ៍រីករាយ ស្រស់ស្រាយ Greet premium Lite ត្រូវបានផលិតដោយបច្ចេកវិជ្ជាទំនើបពីសហភាពអ៊ឺរ៉ុប គ្រឿងផ្សំ ស្រូវសាឡី ផ្កាហប់ប្រណិតៗ ត្រូវបានសម្រិតសម្រាំងពីតំបន់ល្បីៗ ដែលធ្វើអោយគ្រប់តំណក់ស្រាបៀរ Greet premium Lite មានរសជាតិស្រាលស្រទន់ ឆ្ងាញ់ជាប់ចិត្ត នឹងនាំមកនូវបទពិសោធន៍ថ្មី សម្រាប់អ្នកនិយមចូលចិត្តញ៉ាំស្រាបៀរ។

នៅក្នុងឱកាសនោះ លោកជំទាវ​អ្នកឧកញ៉ា សុខ សុភាព អគ្គនាយិកាក្រុមហ៊ុន ឆេមពានគ្រុបបានថ្លែងថា ការសម្ពោធផលិតផលថ្មីនេះ ក៏ជាការបង្ហាញពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនឆេមពានគ្រុប ក្នុងការបន្តច្នៃប្រឌិត និងអភិវឌ្ឍផលិតផលខ្មែរអោយមានគុណភាព ដើម្បីបំពេញតម្រូវការរបស់អ្នកប្រើប្រាស់ និងលើកកម្ពស់ផលិតផលខ្មែរឲ្យកាន់តែមានកិត្យានុភាពនៅលើទីផ្សារជាតិ និងអន្តរជាតិ។

គួរបញ្ជាក់ថា ក្រុមហ៊ុនឆេមពានគ្រុប គឺជាក្រុមហ៊ុនខ្មែរ ដែលវិនិយោគដោយកូនខ្មែរ១០០% ទាំងការគ្រប់គ្រង បច្ចេកទេស ការផលិតផ្សេងៗ គឺដោយសារស្នាដៃកូនខ្មែរ១០០% នេះជាមោទនភាពរបស់ក្រុមហ៊ុនឆេមពានគ្រុប ដែលមានធនធានជាកូនខ្មែរ ដែលអាចផលិត នូវផលិតផលដែលមានគុណភាពកម្រិតស្តង់ដារ ជាក់ស្តែង ស្រាបៀរហ្រ្គីត ក៏ទើបតែនាំចេញទៅកាន់ប្រទេសអូស្រ្តាលី ហើយទទួលបានការ គាំទ្រយ៉ាងខ្លាំងផងដែរ។

ក្រុមហ៊ុនរំពឹងថា ស្រាបៀរ Greet premium Lite នឹងធ្វើអោយអតិថិជនទទួលបាននូវរសជាតិថ្មី បទពិសោធន៍ថ្មី ដើម្បីអោយជីវិតកាន់តែរីករាយ ! Less Heavy ! More Happy!៕