រថយន្ត SUV ប្រភេទ Hybrid បានក្លាយជាជម្រើសដ៏ឆ្លាតវៃក្នុងអំឡុងពេលដែលសកលលោកកំពុងជួបបញ្ហាប្រឈមលើការផ្គត់ផ្គង់ប្រេង

09-03-2026 12:06

(ភ្នំពេញ)៖ ខណៈដែលពិភពលោកកំពុងប្រឈមមុខជាមួយការប្រែប្រួលនៃការផ្គត់ផ្គង់ប្រេងទូទាំងសកលលោក បានធ្វើឱ្យអ្នកកំពុងស្វែងរកទិញរថយន្តថ្មីមានការគិតគូរខ្លាំង ហើយអ្នកបើកបររថយន្តមួយចំនួយក៏កំពុងស្វែងរកយានយន្តដែលផ្តល់នូវប្រសិទ្ធភាពនៃការស៊ីប្រេងឥន្ធនៈ មានភាពបត់បែន និងមានសន្តិភាពផ្លូវចិត្តពេលកំពុងប្រើប្រាស់។ ផ្ទុយពីនេះ រថយន្តប្រភេទ Hybrid (HEV) កំពុងលេចធ្លោ និងក្លាយជាជម្រើសដ៏ល្អបំផុត ដែលរួមបញ្ចូលគ្នានូវការសន្សំសំចៃប្រេងប្រកបដោយប្រសិទ្ធភាព ជាមួយនឹងភាពងាយស្រួលប្រើប្រាស់នៃបច្ចេកវិទ្យា Hybrid ដ៏ទំនើបដោយមិនពឹងផ្អែកលើការសាកថាមពលអគ្គិសនីពីខាងក្រៅនោះទេ។

ហេតុអ្វីបានជារថយន្តប្រភេទ Full Hybrid ស័ក្តសមនិងមានហេតុផលល្អនាពេលបច្ចុប្បន្ន?

នៅក្នុងបណ្តាប្រទេសជាច្រើនរួមទាំងអាស៊ីយើងផងដែរ កំពុងរងសម្ពាធលើការផ្គត់ផ្គង់ប្រេង និងការអភិវឌ្ឍន៏លើហេដ្ឋារចនាសម្ព័ន្ធស្ថានីយសាកថាមពលរថយន្តអគ្គិសនីដែលជារឿងមិនអាចទាយទុកជាមុនបាន។ រថយន្តអគ្គិសនីសុទ្ធគឺតែងតែពឹងផ្អែកលើបណ្តាញស្ថានីយសាកថាមពលសាធារណៈនិងឯកជនដែលកំពុងស្ថិតក្នុងការអភិវឌ្ឍន៍នៅតាមបណ្តាប្រទេសជាច្រើន ហើយរថយន្តសាំងសុទ្ធគឺតម្រូវការប្រើប្រេងឥន្ធនៈជាចាំបាច់ និងចំណាយច្រើន ប្រសិនបើតម្លៃប្រេងឥន្ធនៈក្នុងស្រុកមានការឡើងថ្លៃ។

នេះជាហេតុផលធ្វើឱ្យរថយន្តប្រភេទ Hybrids (HEV) ដូចជាម៉ូឌែលរថយន្ត MG HS Hybrid+ ក្លាយជាជម្រើសល្អបំផុត៖
• មិនចាំបាច់សាកថាមពលអគ្គិសនីនោះទេ៖ មិនដូចរថយន្តប្រភេទ Plug-in Hybrid (PHEVs) ឬ រថយន្តអគ្គិសនីសុទ្ធនោះទេ ប៉ុន្តែរថយន្ត MG HS Hybrid+ មានដំណើរការសាកថាមពលដោយស្វ័យប្រវត្តិតាមរយៈម៉ាស៊ីន និងដំណើរការហ្វ្រាំងដើម្បីបង្កើតថាមពលចុះឡើង ដូច្នេះអ្នកបើកបរមិនចាំបាច់ចំណាយពេល ឬ ស្វែងរកកន្លែងសាកអគ្គីសនី ឬ តម្លើងឆ្នាំងសាកនោះទេ។
• កម្រិតស៊ីប្រេងឥន្ធនៈទាប ដោយសារភាពឆ្លាតវៃនៃបច្ចេកវិទ្យាថ្មីដែលដំណើរការដោយម៉ាស៊ីនសាំងទំហំតូច ភ្ផាប់ដោយម៉ូទ័រអគ្គិសនី បានធ្វើឱ្យរថយន្តមានកម្រិតស៊ីប្រេងឥន្ធនៈទាបជាងរថយន្តផ្សេងៗ។ តួលេខផ្លូវការបង្ហាញថារថយន្តនេះមានកម្រិតស៊ីសាំងប្រហែល 4.2L – 5.5L ក្នុងរយៈចម្ងាយ 100Km។
• ចម្ងាយបើកបរបានឆ្ងាយជាងមុន ជាមួយនឹងជំនួយពីម៉ាស៊ីនចំហេះក្នុង និងម៉ូទ័រអគ្គិសនី បានផ្តល់នូវរយៈចម្ងាយបើកបរសរុបអាចលើសពី 900+ គីឡូម៉ែត្រ សម្រាប់ការប្រើប្រាស់ប្រេងសាំងពេញធុង និងដំណើរការប្រព័ន្ធ Hybrid។

របៀបដែលប្រព័ន្ធ Hybrid ដំណើរការបានល្អនិងមានប្រសិទ្ធភាពខ្ពស់។ ជំនួសឱ្យការដោតឌុយដើម្បីសាកថាមពលអគ្គិសនីដូចរថយន្ត Plug-in Hybrid (PHEV) ឬ រថយន្តអគ្គិសនីសុទ្ធ ប៉ុន្តែរថយន្ត MG HS Hybrid+ បានដំណើរការដោយប្រព័ន្ធ Hybrid សុទ្ធពេញលេញស្តង់ដារដែលផ្តល់គុណសម្បត្តិច្រើនដូចខាងក្រោម៖
• បំលែងពីដំណើរការជាន់ហ្វ្រាំង និងចលនាទៅជាថាមពលអគ្គិសនីដើម្បីសាកថ្មដោយស្វ័យប្រវត្តិ។
• ដំណើរការផ្លាស់ប្តូរយ៉ាងរលូនពីម៉ាស៊ីនសាំង ទៅម៉ូទ័រអគ្គិសនី ឬដំណើរការស្របពេលគ្នាទាំងពីរ ដើម្បីបង្កើនប្រសិទ្ធភាពខ្ពស់ក្នុងការបើកបរផ្លូវក្នុងទីក្រុង និងលើផ្លូវហាយវេ។
• គ្មានការសាកថាមពល៖ ចំណុចនេះពិតជាល្អសម្រាប់ប្រទេសដែលកំពុងអភិវឌ្ឍលើហេដ្ឋារចនាសម្ព័ន្ធស្ថាននីយសាកថាមពល។
• ភាពងាយស្រួលជាក់ស្តែងសម្រាប់អ្នកបើកបរដែលមានតម្រូវការប្រើប្រាស់រថយន្តប្រចាំថ្ងៃច្រើន

ក្នុងអំឡុងពេលដែលតម្លៃប្រេងឥន្ធនៈឡើងថ្លៃ ហើយបណ្តាញស្ថាននីយសាកថាមពលអគ្គិសនីក៏នៅមានកម្រិត ប្រាកដណាស់មានអ្នកប្រើប្រាស់រថយន្តជាច្រើន មានការព្រួយបារម្ភ។ ប៉ុន្តែបើអ្នកជ្រើសរើសរថយន្ត MG HS Hybrid+ នោះវាបាននាំមកនូវភាពងាយស្រួលនិងសន្សំសំចៃខ្ពស់ទាំងផ្នែកសេដ្ឋកិច្ច និងការប្រើប្រាស់ប្រចាំថ្ងៃ ជាពិសេសគឺការបើកបរក្នុងទីក្រុងដែលមានចរាចរណ៏កកស្ទះ ដោយសារតែប្រព័ន្ធ Hybrid បានដំណើរការយ៉ាងល្អជាមួយម៉ូទ័រអគ្គិសនីក្នុងការផលិតថាមពលនិង សូម្បីតែការគ្រប់គ្រងក្នុងពេលបើកបរល្បឿនយឺតហើយកាត់បន្ថយការស៊ីប្រេងឥន្ធនៈក្នុងពេលបើកបរផ្លូវក្នុងទីក្រុង។ ចំណែកការបើកបរផ្លូវឆ្ងាយកាន់តែមានទំនុកចិត្ត ជាពិសេសការធ្វើដំណើរដោយមិនមានការរំខាន និងមិនចាំបាច់ព្រួយបារម្ភអំពីការស្វែងរកកន្លែងសាកថ្ម និងមានសន្តិភាពផ្លូវចិត្តជាមួយនឹងការចំណាយទាបលើថ្លៃប្រេងឥន្ធនៈ ហើយកាន់តែពិសេសគឺមិនបារម្ភទោះបីជាតម្លៃប្រេងឥន្ធនៈមានការប្រែប្រួល ឬ ឡើងថ្លៃក៏ដោយ។

ស្របពេលដែលបច្ចុប្បន្ននេះ ពិភពលោកកំពុងជួបបញ្ហាប្រឈមលើការផ្គត់ផ្គង់ប្រេងជាសកល និង កំពុងអភិវឌ្ឍជាបន្តបន្ទាប់លើហេដ្ឋារចនាសម្ព័ន្ធសាននីយសាកអគ្គិសនី នោះរថយន្ត Hybrid ប្រភេទ HEV ដូចជា MG HS Hybrid+ ដែលកំពុងដាក់លក់ក្នុងតម្លៃត្រឹមតែ $42,xxx បានក្លាយជានិមិត្តរូប និងតំណាងឱ្យរថយន្ត ដែលមានការសន្សំសំចៃខ្ពស់ ព្រមទាំងមានដំណើរការបើកបរយ៉ាងមានប្រសិទ្ធភាពល្អ។ រថយន្តនេះ បានរួមបញ្ចូលគ្នានូវដំណើរការបត់បែនលើម៉ាស៊ីនសាំង ជាមួយនឹងអត្ថប្រយោជន៍ដ៏មានប្រសិទ្ធភាពនៃការប្រើប្រាស់ថាមពលអគ្គិសនីដោយស្វ័យប្រវត្តិនិងមិនចាំបាច់តម្រូវឱ្យសាកថាមពលពីខាងក្រៅ ដែលធ្វើឱ្យរថយន្ត MG HS Hybrid+ បានក្លាយជាជម្រើសដ៏គួរឱ្យទាក់ទាញសម្រាប់អ្នកបើកបរសម័យថ្មី ដែលស្វែងរកមធ្យោបានធ្វើដំណើរប្រចាំថ្ងៃហើយមានការសន្សំសំចៃខ្ពស់ និង អាចសម្របខ្លួនបានល្អទោះបីប្រេងឥន្ធនៈកំពុងឡើងថ្លៃ៕