Pereira នឹងវាយដណ្តើមខ្សែក្រវាត់ទល់នឹង Gane នៅសេតវិមាន ក្នុងទិវាខួបឯករាជ្យ ២៥០ឆ្នាំអាមេរិក

09-03-2026 13:24

(បរទេស)៖ កីឡាករប្រដាល់ក្នុងទ្រុង Alex Pereira នឹងព្យាយាមដើម្បីក្លាយជាកីឡាករប្រដាល់ដំបូងគេ ក្នុងជ័យជម្នះនៅ UFC នៃប្រភេទ ៣ទម្ងន់ផ្សេងគ្នា នៅពេលប្រឈមមុខជាមួយ Ciryl Gane ដែលកំពុងកាន់កាប់ខ្សែក្រវាត់ទម្ងន់ធ្ងន់បណ្តោះអាសន្ន heavyweight belt។

ពីគេហទំព័រកីឡា BBC បានចេញផ្សាយថា ការប្រកួតនេះដែរនឹងរៀបចំឡើងនៅសេតវិមាននាថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៦ ក្នុងថ្ងៃខួបគម្រប់ ២៥០ឆ្នាំនៃបុណ្យឯករាជ្យរបស់សហរដ្ឋអាមេរិក។

Pereira បានស្ថិតនៅលេខរៀងទី៥ ក្នុងតារាងចំណាត់ថ្នាក់ UFC ផ្នែកបុរស ដែលអតីតកីឡាករសញ្ជាតិប្រេស៊ីលរូបនេះ ធ្លាប់ជាម្ចាស់ខ្សែក្រវាត់ទម្ងន់មធ្យម មុនត្រូវបានដំឡើងជាកីឡាករទម្ងន់ធ្ងន់កាលពីខែមុន ដ្បិតគូប្រជែងសញ្ជាតិបារាំង Gane បានប្រកួតចុងក្រោយកាលពីខែតុលា ឆ្នាំ២០២៥ ទល់នឹងកីឡាករមិនដែលចាញ់ Tom Aspinall។

ជំនួបរវាង Alex Pereira និង Ciryl Gane គឺជាគូទី២ ក្នុងចំណោម ៦គូសរុបនៅសង្វៀន UFC Whited House ក្នុងកម្មវិធី UFC Freedom 250 ដែលត្រូវបានប្រកាសដោយប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump កាលពីឆ្នាំទៅ ក្នុងការអបអរខួបលើកទី២៥០ឆ្នាំ នៃការទទួលបានឯករាជ្យពីអង់គ្លេស៕