អស្ចារ្យមែន! កូនខ្មែរចូលប្រកួតគណិតវិទ្យាអូឡាំព្យាដអន្តរជាតិ ៥នាក់ ជាប់ទាំង៥
10-03-2026 13:02
(ភ្នំពេញ)៖ សិស្សកម្ពុជា ចំនួន៥រូប សម្រេចបាននូវលទ្ធផល១០០% យ៉ាងត្រចះត្រចង់ មកពីសាលាប៉ាម៉ាអន្តរជាតិ គឺជាប់ក្នុងការប្រកួតប្រជែងគណិតវិទ្យាអូឡាំព្យាដអន្តរជាតិ (VIAMC) វគ្គផ្ដាច់ព្រ័ត្រឆ្នាំ២០២៦។
លទ្ធផល ទទួលបានគឺ៖
*លីម គីមឡុង: មេដាយប្រាក់ សម្រាប់ការប្រកួតបុគ្គល និងពានលេខ១ ការប្រកួតជាក្រុម
*ម៉ុង ម៉េងឈុន: មេដាយប្រាក់ សម្រាប់ការប្រកួតបុគ្គល
*ចាន់ រ៉ុងរ័ត្ន រិទ្ធីនី: មេដាយប្រាក់ សម្រាប់ការប្រកួតបុគ្គល
*ប៉ក់ គីមស័ន: មេដាយសំរឹទ្ធ សម្រាប់ការប្រកួតបុគ្គល
*លីម គាហ៊ួយ: ពានលេខ១ ការប្រកួតជាក្រុម។
លោក ចាន់ សុកសំរ៉ុង ប្រធានផ្នែកមធ្យមសិក្សាកម្មវិធីសិក្សាអន្តរជាតិ បានឲ្យដឹងថា ការប្រកួតប្រជែងគណិតវិទ្យាអូឡាំព្យាដអន្តរជាតិនេះ សំណួរទាំងអស់គឺត្រូវបានរៀបចំឡើង ដោយសាស្ត្រាចារ្យគណិតវិទ្យាល្បីៗរបស់ប្រទេសវៀតណាម រួមជាមួយអតីតជ័យលាភីគណិតវិទ្យាអូឡាំព្យាដទូទាំងពិភពលោករបស់ប្រទេសវៀតណាម។ ការប្រកួត VIAMC វគ្គផ្ដាច់ព្រ័ត្រឆ្នាំ២០២៦នេះ គឺមានការចូលពីសំណាក់សិស្សឆ្នើមមកពី ១៦ប្រទេស កាលពីវគ្គជម្រុះ និងវគ្គផ្តាច់ព្រ័ត្រមានចំនួន ៩ប្រទេសបានចូលរួម។ ការប្រកួតនេះ គឺធ្វើឡើងនៅទីក្រុងដាណាង ប្រទេសវៀតណាម ចាប់ពីថ្ងៃទី០៥-០៨ ខែមីនា ឆ្នាំ២០២៦។
លោក ផុន ហុកឡាំ ស្ថាបនិក សាលាប៉ាម៉ាអន្តរជាតិ បានឲ្យដឹងថា សាលាប៉ាម៉ាអន្តរជាតិ ពិតជាមានមោទនភាពក្រៃលែង ព្រោះសិស្សរៀនពេញម៉ោងកម្មវិធីជាតិ និងកម្មវិធីអន្តរជាតិនៃរដ្ឋាភិបាលប្រទេសអូស្រ្តាលីខាងលិច/Western Australian Curriculum-School Curriculum and Standards Authority (WA-SCSA) ដែលលើកនេះ សិស្សចូលប្រកួត០៥នាក់ ជាប់ទាំង០៥នាក់។
កុមារា កុមារី ដែលទទួលបានពានរង្វាន់ បានសម្តែងក្តីរីករាយយ៉ាងខ្លាំង ដែលខ្លួនទទួលបានពានរង្វាន់ពីអន្តរជាតិបែបនេះ។
សូមជម្រាបថា សាលាប៉ាម៉ាអន្តរជាតិមាន៖
១៖ កម្មវិធីជាតិពិសេសចំណេះទូទៅភាសាខ្មែរ
២៖ កម្មវិធីអន្តរជាតិ(ទទួលស្គាល់ពីប្រទេសអូស្រ្តាលី)
៣៖ កម្មវិធីបំប៉នខ្មែរ-គណិត-រូប-គីមី ពីមត្តេយ្យដល់ទី១២
៤៖ កម្មវិធីប្រេនស្គែន: ដឹងពីភាពឆ្លាតនៃខួរក្បាល
៥៖ កម្មវិធីភាសាអង់គ្លេសទូទៅក្រៅម៉ោង
៦៖ Techcademy (ធិចកាដេមី) ឬកម្មវិធីកូឌីង
៧៖ កម្មវិធីអប់រំចិត្តចរិតវិជ្ជមាន
៨៖ កម្មវិធីបង្រៀនហែលទឹកមើមេធ
៩៖ កម្មវិធីបំប៉នគណិតវិទ្យាអន្តរជាតិ
១០៖ កម្មវិធីប៉ាម៉ាគិតលេខរហ័ស
១១៖ កម្មវិធីកុំព្យូទ័រពីថ្នាក់ទី១ ដល់ទី១២
១២៖ ក្លឹបការ៉ាតេប៉ាម៉ា
១៣៖ កម្មវិធីភាសាចិន។
ព័ត៌មានលម្អិត សម្រាប់ទំនាក់ទំនងសាលាប៉ាម៉ាអន្តរជាតិ៖
*ទីតាំងឃ្លាំងលើ +85512746046 (Cellcard) +85593746046 (Smart)
*ទីតាំងអូរពីរ +85516491777 (Smart)
*ទីតាំង ប៉ាម៉ា3 +85512491777 (Cellcard)៕
























