យល់ដឹងកីឡា៖ ជំនួបមិត្តភាពអន្តរជាតិរវាង Manchester United និង Real Madrid មានអ្នកទស្សនាផ្ទាល់ច្រើនបំផុត

12-03-2026 08:13

(បរទេស)៖ វាជាការភ្ញាក់ផ្អើលបំផុតចំពោះ ១ប្រកួតមិត្តភាពអន្តរជាតិរវាងក្លិបបិសាចក្រហម Manchester United និងអធិរាជស Real Madrid មានអ្នកចូលរួមទស្សនាដោយផ្ទាល់ក្នុងកីឡដ្ឋានដល់ទៅ ១០៩,៣១៨នាក់ ដែលជាចំនួនដ៏ច្រើនបំផុតមកដល់បច្ចុប្បន្ន។

ពីគេហទំព័រ onefootball បានចុះផ្សាយថា ការប្រកួតជាលក្ខណៈកំដៅសាច់ដុំ pre-season ត្រូវបានធ្វើឡើងកាលពីឆ្នាំ២០១៤ នៅឯកីឡដ្ឋាន Michigan Stadium ស្ថិតក្នុងរដ្ឋ Michigan សហរដ្ឋអាមេរិក នៅពេល Michigan Wolverines និង Ashely Young បានរួមចំណែកជួយក្លិបរបស់អង់គ្លេសយកឈ្នះ Real Madrid របស់អេស្ប៉ាញ ៣-១។

ក្នុងជំនួបរវាងក្លិប និងក្លិបដែលមានអ្នកទិញសំបុត្រចូលទស្សនាជាង ១០ម៉ឺននាក់នេះដែរ កីឡាករដែលក្រោយមកបានផ្លាស់មកលេងនៅក្របខណ្ឌ MLS រួមមាន Gareth Bale និង Javier Hernendez ក៏រកបានម្នាក់ ១គ្រាប់ផងដែរ ពីជំនួបប្រចាំសតវត្សរ៍ទី២១ ដែលមានអ្នកគាំទ្រច្រើនបែបនេះ៕