ក្រុមហ៊ុន «Pocari Sweat Cambodia» រ៉ាប់រងលើការចំណាយទាំងស្រុង លើការព្យាបាលតារាកំប្លែង នាយក្រិន និងការធ្វើបុណ្យសពរបស់ឪពុកនៅឯស្រុកកំណើត
14-03-2026 13:52
(ភ្នំពេញ)៖ ក្រុមហ៊ុន Pocari Sweat Cambodia នឹងរ៉ាប់រងលើការចំណាយទាំងស្រុង របស់តារាកំប្លែងនាយក្រិន នៅក្នុងមន្ទីរពេទ្យកាល់ម៉ែត្រ និងរ៉ាប់រងលើការចំណាយទាំងអស់ លើការធ្វើបុណ្យសពរបស់ឪពុក នាយក្រិន ដែលបានទទួលមរណភាព ដោយសារជំងឺសួតធ្ងន់ធ្ងរ ស្ថិតនៅភូមិស្លក្រាម ឃុំវត្តតាមឹម ស្រុកសង្កែ ខេត្តបាត់ដំបង។
អរគុណម្ដងទៀត Pocari Sweat Cambodia ខណៈនាយក្រិន កំពុងមានជំងឺរលាកស្រោមខួរក្បាលធ្ងន់ធ្ងរ និងស្ថិតនៅក្រោមការតាមដានយ៉ាងយកចិត្តទុកដាក់ ពីគ្រូពេទ្យនៅមន្ទីរពេទ្យកាល់ម៉ែតនោះ ស្រាប់តែព្រឹកនេះថ្ងៃទី ១៤ ខែមិនា ឆ្នាំ២០២៦នេះ ឪពុករបស់នាយក្រិន ដែលមានជំងឺសួតធ្ងន់ធ្ងររាប់សិបឆ្នាំមកហើយដែរនោះ បានលាចាកលោកនៅវេលាម៉ោង ១០និង២០នាទី បាត់ទៅហើយ។
តាមការបញ្ជាក់របស់តារាកំប្លែងអ្នកនាង ប្រិមប្រិយ ដែលកំពុងមើលថែនាយក្រិន នៅឯមន្ទីរពេទ្យកាល់ម៉ែត បានប្រាប់ឲ្យដឹងថា នៅពេលនេះថា ក្រុមហ៊ុន Pocari Sweat នឹងរ៉ាប់រងលើការចំណាយទាំងស្រុងរបស់នាយក្រិន នៅក្នុងមន្ទីរពេទ្យកាល់ម៉ែត្រ និងរ៉ាប់រងលើការចំណាយទាំងអស់លើការធ្វើបុណ្យសពរបស់ឪពុកនាយក្រិន នៅភូមិស្លក្រាម ឃុំវត្តតាមឹម ស្រុកសង្កែ ខេត្តបាត់ដំបង ផងដែរ។
ឪពុកតារាកំប្លែងនាយក្រិន ឈ្មោះ ទេស ភឺន អាយុ ៨៥ឆ្នាំ នៅភូមិស្លក្រាម ឃុំវត្តតាមឹម ស្រុកសង្កែ ខេត្តបាត់ដំបង។ ចំណែកឯម្ដាយនាយក្រិនបានចែកឋានយូរឆ្នាំមកហើយ៕










