ឱកាសមាសសម្រាប់វិនិយោគ! បុរី មានជ័យ រ៉េស៊ីដិនស៍ បង្ហាញរូបរាងផ្ទះគំរូអាជីវកម្មថ្មីស្រឡាង នៅមហាវិថីសម្តេចតេជោ ហ៊ុន សែន (ផ្លូវ៦០ម៉ែត្រ)
14-03-2026 14:11
(ភ្នំពេញ)៖ ឱកាសមាសសម្រាប់វិនិយោគ! បុរី មានជ័យ រ៉េស៊ីដិនស៍ បង្ហាញរូបរាងផ្ទះគំរូអាជីវកម្មថ្មីស្រឡាង នៅមហាវិថីសម្តេចតេជោ ហ៊ុន សែន (ផ្លូវ៦០ម៉ែត្រ)។ កំពុងក្លាយជាបេះដូង ពាណិជ្ជកម្មថ្មី ហើយនៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦ បុរី មានជ័យ រ៉េស៊ីដិនស៍ បានធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំង តាមរយៈការសម្ពោធ «ផ្ទះគំរូអាជីវកម្ម» ដ៏ស៊ីវិល័យទល់មុខ ផ្សារទំនើប អ៊ីអន ៣។
ដើម្បីអបអរសាទរក្នុងឱកាសពិសេសនេះ បុរី មានជ័យ រ៉េស៊ីដិនស៍ បានផ្ដល់ជូនប្រូម៉ូសិន ដ៏អស្ចារ្យដែលមិនធ្លាប់មាន សម្រាប់អតិថិជន២រូបដំបូង រួមមាន៖
* បញ្ចុះតម្លៃពិសេសរហូតដល់ ១៣%
* ទិញភ្លាម អាចចូលប្រកបអាជីវកម្មបានភ្លាមៗ
* ឥតគិតថ្លៃសេវាថែទាំ និងគ្រប់គ្រងបុរី រយៈពេល១ឆ្នាំពេញ
* ឥតគិតថ្លៃសេវាប្រឹក្សា និងសិក្សាលើការផ្លាស់ប្តូររចនាបថ
* ទទួលបានសេវាកម្ម VIP Lounge នៅអាកាសយានដ្ឋានអន្តរជាតិតេជោ
* ថែមជូនការដេគ័រនៅផ្នែក Sky Terrace ដោយឥតគិតថ្លៃ
* បុរី មានជ័យ រ៉េស៊ីដិនស៍ ត្រូវបានសាងសង់តាមស្តង់ដាអន្តរជាតិ បំពាក់ដោយគ្រឿងបរិក្ខារទំនើបវៃឆ្លាតបំផុត។
សូមអញ្ជើញមកទស្សនាផ្ទះគំរូដោយផ្ទាល់ ចាប់ពីថ្ងៃទី១៣ ដល់១៥ មីនា ដើម្បីទទួលបានឱកាសវិនិយោគដ៏ចំណេញនេះ។ នេះគឺជាឱកាសដ៏កម្រ ក្នុងការទទួលបានផ្ទះអាជីវកម្ម ដែលមានតម្លៃល្អបំផុត ព្រោះទីតាំងស្ថិតនៅទល់មុខផ្សារទំនើបអីអន៣ផ្ទាល់តែម្ដង។
សម្រាប់ព័ត៌មានលម្អិត សូមទំនាក់ទំនងក្រុមការងារ របស់គម្រោងមានជ័យ រ៉េស៊ីដិនស៍ តាមរយៈទូរសព្ទលេខ៖ ០៨៦/ ០៧៨ /០៩០ ៧២ ៧៧ ៨៨ ឬ គេហទំព័រហ្វេសប៊ុកផ្លូវការ (https://www.facebook.com/MeanCheyResidences60m)





