កម្មវិធីប្រណាំងរថយន្ត Grand Prix នៅបារ៉ែន និងអារ៉ាប៊ីសាអូឌីត គ្រោងលុបចោល ដោយសារសង្រ្គាម

14-03-2026 14:46

(បរទេស)៖ ព្រឹត្តិការណ៍ប្រណាំងរថយន្ត Formula One ពោលគឺ Bahrain និង Saudi Arabia Prix ដោយតាមកម្មវិធី នឹងចាប់ផ្តើមនាខែក្រោយនេះ គ្រោងនឹងលុបចោលវិញ ដោយសារតែលទ្ធផលសង្រ្គាមនៅតំបន់មជ្ឈិមបូព៌ា។ នេះបើយោងតាមការចេញផ្សាយដោយ BBC។

ទោះជាយ៉ាងណា សំណើជាផ្លូវការដើម្បីលុបចោលកម្មវិធីមានជារៀងរាល់ឆ្នាំនេះ មិនទាន់ត្រូវបានធ្វើឡើងនៅឡើយទេ ប៉ុន្តែត្រូវបានគេរំពឹងថា នឹងសម្រេចជាចុងសប្តាហ៍នេះតែម្តង។

ពុំមានប្រទេសណាផ្សេង ដើម្បីជំនួសនោះទេ ខណៈរដូវកាលនេះនឹងនៅសល់ត្រឹមតែ ២២កម្មវិធីវិញ និងមានការខាតបង់ទឹកប្រាក់អស់ជាង ១០០លានផោនឯណោះ ដ្បិតការរៀបចំនៅបារ៉ែន អារ៉ាប៊ីសាអូឌីត រកចំណូលបានច្រើនជាងគេ។

តាមគម្រោងការប្រណាំងនៅប្រទេសបារ៉ែន នឹងចាប់ផ្តើមនាចុងសប្តាហ៍ថ្ងៃទី១២ ខែមេសា នៅទីក្រុង Jeddah មុនបន្តបន្ទាប់ដល់ទីក្រុង Portimao ស្ថិតនៅព័រទុយហ្គាល់, Imola ស្ថិតនៅអ៉ីតាលី និងនៅឯទីក្រុង Istanbul Park ស្ថិតក្នុងប្រទេសតួកគី៕