កម្មវិធីរត់កម្សាន្ត ជាមួយកងរាជអាវុធហត្ថខេត្តសៀមរាប លើកទី៣ ក្រោមប្រធានបទ «រត់ដើម្បីសុខភាព មិត្តភាពរវាង កងកម្លាំង និងប្រជាពលរដ្ឋ» បានបញ្ចប់ទៅដោយជោគជ័យ និងពោរពេញដោយភាពសប្បាយរីករាយ
15-03-2026 16:12
(សៀមរាប)៖ កម្មវិធីរត់កម្សាន្ត ជាមួយកងរាជអាវុធហត្ថខេត្តសៀមរាប រួមសហការជាមួយ រដ្ឋបាលខេត្តសៀមរាប និងសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប លើកទី៣ ក្រោមប្រធានបទ «រត់ដើម្បីសុខភាព មិត្តភាពរវាង កងកម្លាំង និងប្រជាពលរដ្ឋ» បានបញ្ចប់ទៅដោយជោគជ័យ និងពោរពេញដោយភាពសប្បាយរីករាយ។
ពិធីនេះបានធ្វើឡើងនាព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៦ នៅទីតាំងសួនច្បារព្រះរាជដំណាក់ ក្រោមអធិបតីភាពលោកស្រី ម៉ននី រង្សី អភិបាលរង តំណាងលោក ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប។
ការរត់កម្សាន្តនេះ មានរយៈចម្ងាយ ៣គីឡូម៉ែតត្រ និង៥.៥គីឡូម៉ែត្រ ព្រមទាំងបានទាក់ទាញអ្នកចូលរួមប្រមាណជាង១០០០នាក់។ កម្មវិធីរត់នេះមិនត្រឹមតែសម្រាប់សុខភាពប៉ុណ្ណោះទេ ប៉ុន្តែកម្មវិធីនេះក៏បានបង្កើតឱកាសដ៏អស្ចារ្យសម្រាប់ការបង្កើតមិត្តភាព និងដើម្បីលើកកម្ពស់ការហាត់កីឡាដើម្បីរក្សាសុខភាព។
កងរាជអាវុធហត្ថខេត្តសៀមរាបមានកិត្តិយស និងសូមអរគុណចំពោះឧកញ៉ា លោក លោកស្រី អ្នកនាង កញ្ញា បងប្អូន ភ្ញៀវ ជាតិ និងអន្តរជាតិ ដែលបានចូលរួមរត់កម្សាន្ត និងឧបត្ថម្ភគាំទ្រសម្រាប់កម្មវិធីរត់កម្សាន្តនេះ ជាពិសេសសូមថ្លែងអំណរគុណដល់: King Kong Energy Drink, Naga Balm, AIA, គ្រួសារ ហៃវិន, គ្រួសារ លតឆា នំគូឆាយ និង M K Cafe៕






































