យល់ដឹងកីឡា៖ ពានរង្វាន់ផ្សេងៗនៅក្នុង ព្រឹត្តិការណ៍បាល់ទាត់ពិភពលោក World Cup

16-03-2026 10:31

(បរទេស)៖ ក្រៅពីពានរង្វាន់ធំប្រចាំព្រឹត្តិការណ៍ World Cup ក៏នៅមានពានបន្ទាប់បន្សំដែលត្រូវប្រគល់ជូនជាលក្ខណៈក្រុម និងឯកជនជាច្រើនទៀតផងដែរ។ នេះបើយោងតាមការចេញផ្សាយដោយគេហទំព័រ topendsports។

ខាងក្រោមនេះ ជាពានរង្វាន់សំខាន់ៗមានដល់ទៅ ៦ឯណោះបន្ថែមទៀត ដែលសហព័ន្ធ FIFA តែងតែចែកជូនក្នុងកម្មវិធី ៤ឆ្នាំម្តងមានដូចខាងក្រោម៖

១៖ Golden Ball Winners - កីឡាករលេងល្អប្រចាំព្រឹត្តិការណ៍
២៖ Golden Boot Winners - កីឡាកររកបានគ្រាប់បាល់ច្រើនជាងគេ
៣៖ Golden Glove Award - កីឡាករចាំល្អប្រចាំព្រឹត្តិការណ៍
៤៖ Best Young Player - កីឡាករវ័យក្មេងលេងល្អប្រចាំព្រឹត្តិការណ៍ (Under-21)
៥៖ Fair Playe Trophy - ក្រុមលេងល្អប្រចាំព្រឹត្តិការណ៍
៦៖ Most Entertaining Team Award - ក្រុមមានប្រជាប្រិយភាពជាងគេនៅ World Cup៕