មហោស្រពភាពយន្តអន្តរជាតិកម្ពុជា (CIFF) ប្រកាសតែងតាំងលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ជាអភិបាលកិត្តិយស
16-03-2026 14:03
(ភ្នំពញ)៖ ប្រធានសមាគមសិលបករខ្មែរ ក្លយជាអ្នកគាំទដ៏សំខាន់សម្រាប់វិស័យភាពយន្ត និងឧស្សាហកម្មច្នៃប្រឌិតរបស់កម្ពុជា។ មហោស្រពភាពយន្តអន្តរជាតិកម្ពុជា (CIFF) នៅថ្ងៃនេះបានប្រកាសថាលោកជំទាវ អ្នកឧកញ៉ា ម៉ៅ ចំណាន គិត ម៉ង ប្រធានសមាគមសិល្បករខ្មែរ បានទទួលយកតួនាទីជាអភិបាលកិត្តិយសមហោស្រពភាពយន្ត។ ការតែងតាំងនះបង្ហញពីការប្តជ្ញចិត្តរួមគ្នក្នុង ការលើកកម្ពស់វិស័យវបបធម៌ និងសេដ្ឋកិច្ចច្នៃប្រឌិតរបស់កម្ពុជា នៅលើឆាកអន្តរជាតិ។
ក្នុងនាមជាអភិបាលកិត្តិយស លោកជំទាវ អ្នកឧកញ៉ា ម៉ៅ ចំណាន គិត ម៉ង ដើរតួជាអ្នកលើកស្ទួយសិល្បៈឈានមុខមួយរូបដើម្បីជំរុញការរីកចម្រើននៃឧស្សាហកម្មភាពយន្តដ៏រឹង មាំ និងប្រកបដោយចីរភាពនៅកម្ពុជាដោយលើកកម្ពស់វិស័យសិល្បៈថាជាផ្នែកមួយដ៏សំខាន់សម្រប់ការអភិវឌ្ឍសេដ្ឋកិច្ចរយៈពេលវែង និងអត្តសញ្ញណជាតិរបស់ព្រះរាជាណាចក្រកម្ពុជា។
ការរួបរួមនៃចក្ខុវិស័យ និងគោលបំណងនេះ, លោក Cedric Eloy នាយកមហោស្រពភាពយន្តពភាពយន្តអន្តរជាតិកម្ពុជា (CIFF)
បានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះការប្តេជ្ញាចិត្តរបស់លោកជំទាវថា «ក្នុងនាមជាអភិបាលកិត្តិយសនៃមហោស្រពភាពយន្តអន្តរជាតិកម្ពុជា លោកជំទាវ ម៉ៅ ចំណាន គឺជាតំណាងឱ្យស្មារតីដ៏អមតៈនៃមរតកខ្មែរដោយបានដឹកនាំអ្នកបង្កើតថ្មីដោយភាពថ្លៃថ្នូរ និងចក្ខុវិស័យ ដើម្បីបណ្តុះការច្នៃប្រឌិតបង្កើនសាមគ្គីភាពក្នុងចំណោមសិល្បករនិងធ្វើឱ្យពិភពលោកភ្លឺស្វាង តាមរយៈថាមពលនការផ្លាស់ប្តូរនៃវិស័យភាពយន្ត។ ការគាំទ្ររបស់លោកជំទាវអ្នកឧកញ៉ាមិនត្រឹមតែជួយឱ្យកេរ្តិ៍ឈ្មោះភាពយន្តកម្ពុជាមានសភាពរស់រវើកឡើងវិញប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងជួយសម្លឹងមើលលើសារៈសំខាន់ នៃការវិនិយោគលើសិល្បៈ និងវប្បធម៌ ដើម្បីលើកស្ទួយ រាជធានីភ្នំពញ ជាមណ្ឌលវប្បធម៌មួយនៅអាស៊ីអាគ្នេយ៍ដែលអាចទាក់ទាញសិល្បករផ្សេងៗ អ្នកនិទានរឿងនានា ទស្សនិជនពីក្នុងតំបន់ និងការផ្លាស់ប្តូរវប្បធម៌ជុំវិញសកលលោក»។
របត់ដ៏សំខាន់សម្រាប់វិស័យភាពយន្តកម្ពុជា ថ្នាក់ដឹកនាំមហោស្រពភាពយន្តអន្តរជាតិកម្ពុជា ឬហៅកាត់ថា CIFF ចាត់ទុកការតែងតាំងនះ
ថាជាព្រឹត្តិការណ៍ដ៏សំខាន់ក្នុងការកសាងប្រព័ន្ធអេកូឡូស៊ីដល់ការគាំទ្រដល់អ្នកផលិតភាពយន្ត កម្ពុជាលើកកម្ពស់ទេពកោសល្យច្នៃប្រឌិតក្នុងស្រុកនិងជំរុញកំណើនសេដ្ឋកិច្ចច្នៃប្រឌិត ឱ្យកាន់តែទូលំទូលាយ។ មហោស្រពភាពយន្តនេះ មានគោលបំណងធ្វើជាស្ពានចម្លងរវាង វិស័យឯកជន និងវិស័យសាធារណៈដោយជំរុញហេដ្ឋរចនាសម្ព័ន្ធសហការដល់ចាំបាច់សម្រាប់ឧស្សាហកម្មភាពយន្តជាតិឱ្យរីកចម្រើន។
លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន បានមានប្រសាសន៍អំពីតួនាទីថ្មីនេះថា «កម្ពុជាគឺជាទឹកដីដ៏សម្បូរបែបរទៅដោយសិល្បៈ និងវប្បធម៌ដ៏រស់រវើក។ ពន្លឺដ៏ត្រចះត្រចង់នៃមរតកវប្បធម៌ខ្មែរនឹងក្លាយជាប្រភពបំផុសគំនិតដល់ស្នាដៃរបស់អ្នកផលិតភាពយន្តគ្រប់រូបដើម្បីឱ្យក្លាយជាការច្នៃប្រឌិតផ្នែករូបភាព ដ៏គួរឱ្យទាក់ទាញ បំផុតមួយនៅក្នុងទីផ្សារអន្តរជាតិ។ កម្ពុជាសូមស្វគមន៍យ៉ាងកក់ក្តៅចំពោះសិល្បករ និងអ្នកផលិតភាពយន្តអន្តរជាតិទាំងអស់មកកាន់ប្រទេសរបស់យើង ដែលជាស្ទូឌីយោវប្បធម៌ដ៏ចំណាស់ និងធំបំផុតមួយនៅក្នុងពិភពលោក។ ក្នុងនាមជាប្រធានកិត្តិយស នាងខ្ញុំមានមោទនភាពក្នុងការគាំទ្រ រួមចំណែក និងលើកទឹកចិត្តតាមគ្រប់មធ្យោបាយចំពោះវត្តមាន និងការផលិតភាពយន្តរបស់អស់លោកអ្នកនៅក្នុងប្រទសកម្ពុជា»។
សូមបញ្ជាក់ថា មហោស្រពភាពយន្តអន្តរជាតិកម្ពុជា (CIFF) ត្រូវបានបង្កើតឡើងក្នុងគោលបំណង អបអរសាទរសិល្បៈភាពយន្ត និងមានគោលដៅកំណត់ទីតាំងកម្ពុជាជាគោលដៅ ឈានមុខគសម្រាប់វប្បធម៌ភាពយន្តនៅអាស៊ីអាគ្នេយ៍។ CIFF
បម្រើជាវទិកាសម្រាប់អ្នកផលិតភាពយន្តក្នុងស្រុក និងអន្តរជាតិក្នុងការទំនាក់ទំនងសហការ និងបង្ហញស្នាដៃរបស់ពួកគេ ដែលជំរុញឱ្យមានការផ្លាស់ប្តូរវប្បធម៌សុក្រឹតភាពនៃសិល្បៈនិងកាលានុវត្តភាពសេដ្ឋកិច្ចប្រកបដោយចីរភាពសម្រាប់កម្ពុជា៕








