ប៊ីអេសភី ហ្វាយនែន (ខេមបូឌា) ម.ក បានផ្លាស់ប្តូរទៅជា ទន្លេ ហ្វាយនែន ម.ក ឈ្មោះថ្មី ដែលនៅតែរក្សាទំនុកចិត្តជូនអតិថិជនដដែល
17-03-2026 11:19
(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី១៧ ខែមិនា ឆ្នាំ២០២៦ ប៊ីអេសភី ហ្វាយនែន (ខេមបូឌា) ម.ក បានប្រកាសអំពីការផ្លាស់ប្តូរឈ្មោះជាផ្លូវការទៅជា ទន្លេ ហ្វាយនែន ម.ក បន្ទាប់ពីមានទទួលបាននូវការអនុម័តពីធនាគារជាតិនៃកម្ពុជា និងក្រសួងពាណិជ្ជកម្ម។
ទន្លេ ហ្វាយនែន ម.ក គឺជាគ្រឹះស្ថានភតិសន្យាហិរញ្ញវត្ថុដែលមានឯកទេសក្នុងការផ្តល់ហិរញ្ញប្បទានយានយន្ត គ្រឿងបរិក្ខារកសិកម្ម សំណង់ និងគ្រឿងចក្រ។ ការផ្លាស់ប្តូរនេះ បានបង្ហាញអំពីដំណាក់កាលថ្មីមួយរបស់គ្រឹះស្ថាន ក្នុងការប្តេជ្ញាចិត្តយូរអង្វែងរបស់ខ្លួនចំពោះព្រះរាជាណាចក្រកម្ពុជា និង អតិថិជន ផងដែរ។
មានតែឈ្មោះ និងនិមិត្តសញ្ញា (ឡូហ្គោ) របស់គ្រឹះស្ថានប៉ុណ្ណោះដែលបានផ្លាស់ប្តូរ ចំពោះកិច្ចព្រមព្រៀងភតិសន្យាហិរញ្ញវត្ថុរបស់អតិថិជនទាំងអស់ រួមទាំងលក្ខខណ្ឌផ្សេងៗនៃកិច្ចសន្យា និងកាតព្វកិច្ចទូទាត់បង់សងនៅតែរក្សាដដែល មិនផ្លាស់ប្តូរអ្វីឡើយ។
លោកស្រី លី សុភ័ក្រ នាយិកាប្រតិបត្តិរបស់ ទន្លេ ហ្វាយនែន ម.ក បានមានប្រសាសន៍ថា «ឈ្មោះគណនីធនាគារ របស់គ្រឹះស្ថាននឹងមានការផ្លាស់ប្តូរ ប៉ុន្តែលេខគណនី នឹងមិនមានការផ្លាស់ប្តូរនោះទេ ដូច្នេះអតិថិជនអាចបន្តការទូទាត់បានរបស់ពួកគាត់បានធម្មតា។ រាល់កិច្ចព្រមព្រៀង តារាងកាលបរិច្ឆេទបង់សង និងបណ្តាញផ្តល់សេវាកម្មជូនអតិថិជនដែលមានស្រាប់ទាំងអស់ គឺនៅរក្សាដដែល។ អតិថិជននៅតែបន្តធ្វើការបង់សងប្រាក់ដូចធម្មតា ហើយនឹងបន្តទទួលបានរបាយការណ៍ ការរំលឹក និងការគាំទ្រសេវាកម្មផ្សេងៗដូចធម្មតានាពេលនេះ»។
យើងសូមបញ្ជាក់ជូនចំពោះអតិថិជន និងដៃគូអាជីវកម្មរបស់គ្រឹះស្ថានទាំងអស់ឲ្យបានជ្រាបថា រាល់ប្រតិបត្តិការ និងការប្រាស្រ័យទាក់ទងជាមួយនឹងគ្រឹះស្ថានទាំងអស់គឺនៅរក្សាដដែល។ គ្រឹះស្ថាននឹងរក្សាការផ្តល់ជូននូវសេវាកម្មរហ័សទាន់ចិត្ត ក្នុងការជួយអតិថិជនឲ្យទទួលបានគ្រឿងបរិក្ខារ និងយានយន្តស្របតាមតម្រូវការក្នុងការអភិវឌ្ឍន៍របស់ពួកគេ។
ឈ្មោះ និងនិមិត្តសញ្ញាថ្មីនេះ ធ្វើឡើងបន្ទាប់ពីក្រុមហ៊ុន RMA Group បានសម្រេចទិញយកភាគហ៊ុននៅសល់សរុប ៥០% របស់ធនាគារ Bank of South Pacific (BSP) ដែលការវិនិយោគនេះបានធ្វើឲ្យក្រុមហ៊ុន RMA Group ក្លាយទៅជាម្ចាស់កម្មសិទ្ធគ្រប់គ្រងទាំងស្រុងជាថ្មីម្តងទៀត។ ក្រុមហ៊ុន RMA Group គឺជាវិនិយោគិន និងប្រតិបត្តិករដែលបានបង្កើតឡើងជាយូរមកហើយនៅក្នុងប្រទេសកម្ពុជា ដែលមានបទពិសោធន៍ដ៏រឹងមាំក្នុងការជួយគាំទ្រកំណើនសេដ្ឋកិច្ច និងការកសាងអាជីវកម្មប្រកបដោយនិរន្តរភាពនៅទូទាំងប្រទេស។
លោក Kevin Whitcraft អគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុន RMA Group មានប្រសាសន៍ថា «ក្រុមហ៊ុន RMA Group បានចូលរួមក្នុងគ្រឹះស្ថាន ទន្លេ ហ្វាយនែន ចាប់តាំងពីការចាប់ផ្តើមដំបូងរបស់គ្រឹះស្ថាននៅក្នុងឆ្នាំ ២០១៣ មកម៉្លេះ»។ ក្នុងនាមជាម្ចាស់ឯកកម្មសិទ្ធគ្រប់គ្រងទាំងស្រុង គឺមានន័យថាក្រុមហ៊ុន RMA Group អាចផ្តល់នូវការគាំទ្រកាន់តែខ្លាំង និងស្ថេរភាពយូរអង្វែងសម្រាប់ប្រតិបត្តិការអាជីវកម្ម ក៏ដូចជាអតិថិជនរបស់គ្រឹះស្ថានផងដែរ។ យើងមានទំនុកចិត្តយ៉ាងមុតមាំចំពោះអនាគតរបស់ប្រទេសកម្ពុជា ហើយយើងក៏មានមោទនភាពផងដែរក្នុងការបន្តវិនិយោគឲ្យកាន់តែខ្លាំងក្លាបន្ថែមទៀតនៅទីនេះ។
ឈ្មោះថ្មីរបស់គ្រឹះស្ថាន ទន្លេ ហ្វាយនែន ត្រូវបានបំផុសគំនិតដោយបឹងទន្លេសាប ដែលជានិមិត្តសញ្ញាដ៏មានអានុភាពនៃការរីកចម្រើន ការតភ្ជាប់ទំនាក់ទំនង និងភាពធន់នៅក្នុងប្រទេសកម្ពុជា។
លោក Andrew មានប្រសាសន៍ថា៖ «ប្រៀបដូចជាទន្លេដ៏អស្ចារ្យនៃប្រទេសកម្ពុជាដែលទ្រទ្រង់ជីវភាពរស់នៅ និងសហគមន៍ វិស័យភតិសន្យាហិរញ្ញវត្ថុបានដើរតួនាទីយ៉ាងសំខាន់ក្នុងកំណើនសេដ្ឋកិច្ច ក៏ដូចជាការជំរុញនូវឱកាសអាជីវកម្មផ្សេងៗ។ ជារៀងរាល់ថ្ងៃ យើងជួយអតិថិជនជាច្រើនឱ្យទទួលបានសេវាហរិញ្ញវត្ថុដែលពួកគេត្រូវការដើម្បីប្រើប្រាស់ក្នុងការបង្កើនប្រាក់ចំណូល ពង្រីកអាជីវកម្ម និងជួយផ្គត់ផ្គង់គ្រួសាររបស់ពួកគេផងដែរ។ ឈ្មោះរបស់យើង គឺបានបង្ហាញអំពីគោលបំណង និងការទទួលខុសត្រូវនេះផងដែរ»។
ក្នុងនាមជាគ្រឹះស្ថានភតិសន្យាហរិញ្ញវត្ថុ ទន្លេ ហ្វាយនែន ម.ក នឹងបន្តការគាំទ្រដល់អតិថិជនទូទាំងប្រទេសកម្ពុជា ក៏ដូចជាបន្តការចូលរួមយ៉ាងសកម្មក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចប្រទេសកម្ពុជាផងដែរ។ បើទោះបីជាមានការផ្លាស់ប្តូរឈ្មោះគ្រឹះស្ថានក៏ដោយ ប៉ុន្តែការប្តេជ្ញាចិត្តនិងទំនុកចិត្តក្នុងការផ្តល់ជូននូវភតិសន្យាហរិញ្ញវត្ថុប្រកបដោយទំនួលខុសត្រូវ និងជាក់លាក់ រួមទាំងការផ្តល់សេវាកម្មប្រកបដោយប្រសិទ្ធភាពខ្ពស់គឺនៅតែរក្សាដដែល។
អតិថិជនដែលមានចម្ងល់បន្ថែម សូមមេត្តាធ្វើការទំនាក់ទំនងមកកាន់គ្រឹះស្ថាន ទន្លេ ហ្វាយនែន ម.ក តាមរយៈបណ្តាញទំនាក់ទំនងផ្លូវការរបស់គ្រឹះស្ថានដែលអតិថិជនទាំងអស់ធ្លាប់បានអនុវត្តកន្លងមក ហើយក៏អាចស្វែងរកនូវកម្រងសំណួរ ចម្លើយ ដែលមាននៅលើគេហទំព័រគ្រឹះស្ថាន ទន្លេ ហ្វាយនែន ម.ក https://tonlefinance.com/faqs/









