បុរី ប៊ុនលី បើកសម្ពោធជាផ្លូវការ «គម្រោងឯក» នៅតាមបណ្ដោយផ្លូវ៦០ម៉ែត្រ ជាមួយនឹងការបញ្ចុះតម្លៃរហូតដល់១០% ជូនអតិថិជន
17-03-2026 16:57
(ភ្នំពេញ)៖ បុរី ប៊ុនលី នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៦ បានបើកសម្ពោធ «គម្រោងឯក» របស់ខ្លួនជាផ្លូវការ ដើម្បីបំពេញនូវរាល់តម្រូវការរបស់អតិថិជនដែលចង់បានផ្ទះអាជីវកម្ម និងវីឡាលំដាប់អភិជន ដែលស្ថិតនៅតំបន់សក្តានុពលភាគខាងត្បូងនៃរាជធានីភ្នំពេញ តាមបណ្ដោយ ផ្លូវ ៦០ម៉ែត្រ។
ពិធីនេះដែរ ដោយមានការអញ្ជើញចូលរួមពី លោក សេង ទៀង នាយករងខុទ្ទកាល័យសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត លោក គឹម រតនៈ អគ្គនាយកក្រុមហ៊ុន ប៊ុនលី ឌីវេឡុបមេន ព្រមទាំងបុគ្គលិកគ្រប់ជាន់ថ្នាក់ទាំងអស់ និងភ្ញៀវកិត្តិយសជាច្រើននាក់។
នាឱកាសនេះដែរ លោក គឹម រតនៈ បានលើកឡើងថា ពាក្យឯក គឺជាពាក្យមួយដែលសាកសមបំផុតសំរាប់ឆ្លុះបញ្ចាំងអំពីគោលគំនិតស្នូលរបស់គម្រោងមួយនេះ ពីព្រោះពាក្យ ឯក នេះគឺសំដៅទៅលើ ឯកជនភាព និងភាពល្អឯកនៃការរស់នៅ។ គម្រោងមួយនេះ នឹងផ្តល់ការរស់នៅដ៏ល្អឯក ដែលមានឯកជនភាពខ្ពស់បំផុតទៅអោយអតិថិជនទាំងអស់។
លោក គឹម រតនៈ បានបន្ដថា ជំនួសឲ្យការយកលំហរសំខាន់ៗទៅជាប់នឹងផ្លូវ គម្រោងឯក បានរៀបចំរចនាបទថ្មីទាំងស្រុង។ គម្រោងឯក បានយកបន្ទប់ទទួលភ្ញៀវ បន្ទប់ទទួលទានអាហារ និងកន្លែងជួបជុំគ្រួសារ ដែលលំហរទាំងនេះត្រូវបានចាត់ទុកថាជាបេះដូងនៃផ្ទះ ទៅជាប់ជាមួយសួនច្បារខាងក្រោយផ្ទះ ការធ្វើបែបនេះអ្នកនឹងទទូលបានលំហរឯកជនមួយដែល ផ្សារភ្ជាប់ជាមួយធម្មជាតិបៃតង និងពន្លឺថ្ងៃគ្រប់គ្រាន់ ហើយនិងមានការឃ្លាតឆ្ងាយពីសម្លេងងរំខានពីឡាននិងម៉ូតូផងដែរ។
លោកអគ្គនាយរូបនេះ បានបន្ថែមថា ក្រៅពីការបង្កើតបាននូវអារម្មណ៍ទាំងលើនេះ ក៏បានបន្ថែមនូវនិយមន័យថ្មីមួយ សម្រាប់ភាពប្រណិតនៃលំនៅឋានជំនាន់ថ្មីកាលពីមុន គេហដ្ឋានប្រណិត តែងតែសំដៅទៅ ផ្ទះដែលមានទំហំធំ ការតុបតែងច្រើន និងបំពាក់សម្ភារៈថ្លៃៗ។ ប៉ុន្តែសព្វថ្ងៃនេះ និយមន័យនៃភាពប្រណិតបានផ្លាស់ប្តូរ។ ភាពប្រណិតពិតប្រាកដសម្រាប់សម័យនេះ គឺអ្វីដែលមានតម្លៃជាងនេះ។ វាគួរតែជា កន្លែងដែលមានផាសុខភាពខ្ពស់ ដែលអាចឲ្យអ្នកដកដង្ហើមក្នុងភាពស្ងប់ស្ងាត់ ភាពឯកជន និង កន្លែងដែលសមាជិកគ្រួសារអាចជួបជុំគ្នារយ៉ាងសប្បាយរីករាយ។ មិនមែនភាពប្រណិត សម្រាប់បង្ហាញទៅអ្នកដទៃទេ ប៉ុន្តែជាភាពប្រណិតដែលធ្វើឲ្យ ជីវិតប្រចាំថ្ងៃរបស់អ្នកកាន់តែល្អប្រសើរ។ ដូច្នេះហើយទើបការរៀបចំតុបតែងលំនៅឋានរបស់គម្រោងឯកទាំងអស់ ត្រូវបានរចនាតាមបែបតិចនិយមដោយផ្តោតទៅលើកមុខងារប្រើប្រាស់ជាចំបង ជៀសជាងផ្តោតទៅលើទំហំ និងសម្ភារៈដែលមិនចាំបាច់។
លើសពីនេះ លោក គឹម រតនៈ បានបញ្ជាក់ថា គម្រោងឯកមិនមែនគ្រាន់តែជាគម្រោងលំនៅឋានប្រណិតប៉ុណ្ណោះទេ។តែជាសហគមន៍ដ៏ប្រណិតមួយដែលត្រូវបានបង្កើតឡើងសម្រាប់លើកតម្កើនគុណភាពនៃការរស់នៅឱ្យកាន់តែល្អប្រសើរជាងមុន។ នៅក្នុងគម្រោងឯក បានបង្កើតនូវឧទ្យាន Oasis park ដែលមានរចនាបទបែបទំនើបនិងស៊ីវិល័យសំបូរបែប។ ចំនុចពិសេសរបស់ឧស្សាន Oasis គឺយើងបានជ្រើសរើសនូវប្រភេទដើមឈើធំៗ ផ្លូវដើរដែលមានសិល្បៈបត់បែនអមជាមួយនឹងទឹកធ្លាក់បែបត្រូទិច និងលំហូរខ្យល់ធម្មជាតិល្អ ដើម្បីឱ្យនាក់ប្រើប្រាស់ទទួលបាននៅអារម្មណ៍ ដែលស្រស់ស្រាយដែលហាក់ដូចនៅក្នុងឧទ្យានធម្មជាតិពិតៗ ហើយបងប្អូនរស់នៅអាចប្រើប្រាស់ឧទ្យាននេះ សម្រាកដើរលំហែ ធ្វើលំហាត់ប្រាណ និងផ្សារភ្ជាប់ទំនាក់ទំនងជាមួយសហគមន៍។
ឆ្លៀតក្នុងឱកាសនោះដែរ លោក សេង ទៀង បានថ្លែងថា ក្រុមហ៊ុន ប៊ុនលី ឌីវេឡុបមេន បានឈានជើងចូលការអភិវឌ្ឍន៍លើវិស័យអចលន ទ្រព្យក្នុងស្រុកលំដាប់ខ្ពស់ និងក្លាយជាអ្នកអភិវឌ្ឍន៍វិស័យអចនលទ្រព្យកម្ពុជាឈានមុខ គេនាពេលបច្ចុប្បន្ន ហើយនេះមិនត្រឹមតែជាការបង្ហាញពីសមត្ថភាពនៃ ការរីកចម្រើន វិស័យអចលនទ្រព្យរបស់កម្ពុជាប៉ុណ្ណោះទេ ថែមទាំងជាសញ្ញាបង្ហាញពីសក្តានុពលរបស់ សហគ្រិនខ្មែរ ក្នុងការបង្កើតសមិទ្ធផលដែលមានគុណភាពខ្ពស់ និងអាចប្រកួតប្រជែង បានលើទីផ្សារ។ រាជរដ្ឋាភិបាលកម្ពុជា តែងតែផ្តល់ការលើកទឹកចិត្ត និងគាំទ្រយ៉ាងពេញទំហឹង ដល់ការវិនិយោគ និងការអភិវឌ្ឍន៍ក្នុងស្រុក ដើម្បីលើកកម្ពស់សេដ្ឋកិច្ចជាតិ បង្កើតការងារ សម្រាប់ប្រជាពលរដ្ឋ និងជំរុញឲ្យវិស័យអចលនទ្រព្យរបស់ខ្មែរ កាន់តែមានកិត្យានុភាព និងមានការទទួលស្គាល់យ៉ាងទូលំទូលាយ។
បន្ថែមពីនេះ លោក សេង ទៀង ក៏សូមសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់លោក គឹម រតនៈ អគ្គនាយកក្រុមហ៊ុន និងសហការី ដែលបានខិតខំប្រឹងប្រែងអភិវឌ្ឍន៍វិស័យអចលនទ្រព្យ ថ្មីៗជាបន្តបន្ទាប់ ប្រកបដោយគុណភាពកម្រិតស្តង់ដារ ដែលអាចបំពេញតម្រូវទីផ្សារនៃ ប្រទេសជឿនលឿនបានយ៉ាងឆាប់រហ័ស៕





















